Phnom Penh Fantasy World

មជ្ឈមណ្ឌលកម្សាន្ដថ្មីមួយទៀតហើយ បានលេចរូបរាងលើទឹកដីក្រុងរណបជ្រោយចង្វារ


មជ្ឈមណ្ឌលកំសាន្ត Phnom Penh Fantasy World ដែលត្រូវបានគេដឹងជារបស់ថៅកែជនជាតិចិនមួយរូប បានបើកសាកល្បងល្បងឲ្យភ្ញៀវចូលទស្សនាកាលពីពេលថ្មីៗនេះ នៅលើទឹកដីនៃក្រុងរណបជ្រោយចង្វារ ជាប់នឹងសួនសត្វដាយណូស័រ របស់មហាសេដ្ឋីជួរមុខរបស់កម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ។
មជ្ឈមណ្ឌលកម្សាន្ដថ្មីមួយទៀតហើយ បានលេចរូបរាងលើទឹកដីក្រុងរណបជ្រោយចង្វារ

បើ​ការ​អះអាង​របស់​អ្នកគ្រប់គ្រង​នៃ​ក្រុមហ៊ុន OCIC មួយ​រូប​បាន​អះអាង​ដោយ​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​កម្សាន្ដ Phnom Penh Fantasy World បាន​ជួល​ដី​ទំហំ​ជាង​មួយ​ហិ​កតា ក្នុង​ចំណោម​ផ្ទៃដី​សរុប​ជាង​៥​ហិ​កតា ពី​សួន​ដាយ​ណូ​ស័​រ​របស់​ក្រុមហ៊ុន OCIC ដោយ​បាន​កំណត់​កុងត្រា​ក្នុង​រយៈពេល​វែង​មួយ តែ​មជ្ឈមណ្ឌល​កម្សាន្ដ Phnom Penh Fantasy World នេះ​មិនមែន​ជា​របស់​ក្រុមហ៊ុន OCIC ទេ​។

មជ្ឈមណ្ឌល​កម្សាន្ដ Phnom Penh Fantasy គឺ​បាន​បើក​ដំណើរការ​សាកល្បង នៅ​ថ្ងៃ​ទី ២២ ខែឧសភា ចំ​ពេល​ដែល​វិធានការ​រឹត​បន្ដឹង​ការ​ជួបជុំ​នៅ​បន្ដ​នៅឡើយ​។

អ្នកគ្រប់គ្រង​នៅ​ក្រុមហ៊ុន OCIC បាន​អះអាង​ទៀត​ថា ចំពោះ​ការ​បើក​សាកល្បង​របស់​មជ្ឈមណ្ឌល​កំសាន្ត Phnom Penh Fantasy World នា​ពេល​ថ្មី​ៗ​នេះ គឺជា​ការ​សម្រេច​របស់​ថៅកែ​របស់​មជ្ឈមណ្ឌល​កម្សាន្ដ​នេះ មិន​មាន​ពាក់ព័ន្ធ​សួន​ដាយ​ណូ​ស័​រ ដែល​បាន​ជួល​ដី​ឲ្យ​នោះ​ទេ​។ ទោះ​យ៉ាងណា លោក​ថា ការ​សាកល្បង​របស់ Phnom Penh Fantasy World​នេះ គ្រាន់តែ​ចង់បាន​មតិយោបល់​ពី​សាធារណជន ដើម្បី​កែ​លម្អ​ចំណុច​ខ្វះខាត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។

ចំណែក​កញ្ញា ធា​រ៉ា អ្នកគ្រប់គ្រង​ផ្នែក​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​កម្សាន្ដ Phnom Penh Fantasy World បាន​ប្រាប់​ខេ​ម​បូ​ណី​មី​ស​ថា បន្ទាប់​ពី​បើក​សាកល្បង​រយៈពេល​ប៉ុន្មាន​ថ្ងៃ មាន​សាធារណជន​ចូល​ទស្សនា​ខ្ទង់ពាន់​នាក់ ដែល​ធ្វើ​ឲ្យ​កញ្ញា​យល់​ថា ការ​បើក​ជា​ផ្លូវការ​របស់ Phnom Penh Fantasy World​នា​ពេល​ខាង​មុខ នឹង​ជោគជ័យ​ជាក់​ជា​មិន​ខាន​។

ចំពោះ​ទំហំ​ទឹកប្រាក់​នៃ​ការ​វិនិយោគ​មជ្ឈមណ្ឌល​កម្សាន្ដ​នេះ កញ្ញា​អះអាង​ថា មិន​អាច​ប្រាប់​បាន​ទេ គ្រាន់តែ​ដឹង​ថា ការ​វិនិយោគ​ខ្ទង់លាន​ដុល្លារ ហើយ​ថៅកែ គឺជា​ជនជាតិ​ចិន ដែល​មានបទពិសោធន៍​លើ​ជំនួញ​ប្រភេទ​នេះ នៅ​ឯ​ប្រទេស​ចិន​រួច​មក​ហើយ ទើប​មក​បើក​សាខា​បន្ថែម​នៅ​កម្ពុជា​នេះ​។

កញ្ញា​បាន​បញ្ជាក់​ថា ការ​បើក​សាកល្បង​នេះ​គឺ​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ និង​ខាង​សុខាភិបាល​រួចរាល់​ហើយ ដោយ​សន្យា​ថា នឹង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បំផុត រាល់​វិធានការ​ដែល​បាន​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។

សូម​បញ្ជាក់​ថា តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ របស់​មហាសេដ្ឋី​អ្នកឧកញ៉ា ពុង ឃាវ​សែ បាន​គ្របដណ្តប់​លើ​ផ្ទៃដី​ប្រមាណ​ជាង ២០០ ហិ​កតា ដែល​ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​លំនៅ​ដ្ឋា​ន​ប្រណីត អាគារ​ពាណិជ្ជកម្ម​ទំនើប​ៗ ការ​ប្រមូលផ្តុំ​ឃ្លាំង​រថយន្ត​ទំនើប​ធំ​ៗ  ដែល​អម​ដោយ​ទីក្រុង​ម្ហូបអាហារ​និង​តំបន់​កម្សាន្ដ​ច្រើន ជាងគេ​នៅ​រាជធានី​ភ្នំពេញ​នៅ​ក្បែរ​នោះ​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អគារ​ទីស្នាក់ការកណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា តម្លៃប្រមាណ ៤០លានដុល្លារ សង់ជិតរួចជាស្ថាពរហើយ

ព័ត៌មាន
នៅតាមបណ្ដោយ​មហាវិថី ព្រះនរោត្តម នៅក្នុង​ទឹកដី​ខណ្ឌ​ចម្ការមន កណ្ដាល​រាជធានីភ្នំពេញ អគារ​ពណ៌​ ស ដ៏ធំ​ស្កឹមស្កៃ កំពុង​ផុសឡើង​ បង្អួតរាងគួរ…

អ្នកជំនាញថា ក្នុង​អំឡុងវិបត្តិ​កូវីដ១៩ អ្នក​រកស៊ី​គម្រោង​ដីឡូត៍​ខ្នាតតូច​រង​ផល​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត

ព័ត៌មាន
អ្នកជំនាញ​ផ្នែក​ហិរញ្ញ​វត្ថុ និងវិនិយោគ​លើ​វិស័យដីធ្លី បាន​និយាយ​ថា ជំងឺរាតត្បាតកូវីដ១៩​បាន​និង​កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ខ្លាំងទៅល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ