Advertisement
Advertisement
កូវីដ១៩ - ពិភព​លោក

ជាង១២០ប្រទេសគាំទ្រ​ឲ្យ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ១៩


ប្រទេសជាង ១២០ មកពីជុំវិញ​ពិភពលោក គាំទ្រ​ការស៊ើបអង្កេត​រក​ប្រភពដើម​នៃ​ការផ្ទុះ​វីរុស​ឆ្លងរាតត្បាត កូវីដ១៩។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​គេហ​ទំព័រ Share America។
ជាង១២០ប្រទេសគាំទ្រ​ឲ្យ​ស៊ើបអង្កេត​រក​ប្រភពដើម​នៃ​វីរុស​កូវីដ១៩។
ដោយ
Advertisement

អត្ថបទរបស់ Share America បាន​សរសេរ​ថា ការស៊ើបអង្កេត​នេះ ដែលនឹងសម្របសម្រួល​ដោយ​អង្គការ​សុខភាពពិភពលោក​ (WHO) នឹង​ជា"ការវាយតម្លៃ​ដោយ​ឯករាជ្យ មិនលម្អៀង និង​គ្រប់ជ្រុងជ្រោយ"​ទៅលើ​ការ​ឆ្លើយតប​របស់អន្តរជាតិ​ចំពោះ​ការផ្ទុះឡើង​នូវ​វីរុស​កូវីដ១៩។ 

ការស្នើ​ឲ្យមានការស៊ើបអង្កេតនេះ បាន​ទទួលការអនុម័ត​យល់ព្រម​ នៅក្នុងអំឡុងពេល​សន្និបាត​សុខភាពពិភព​លោក​របស់ WHO ដែលបាន​ធ្វើ​ឡើង​កាលពីខែ​ឧសភា ឆ្នាំ​២០២០ នៅទីក្រុង​ហ្សឺណែវ ប្រទេស​ស្វ៊ីស។ 

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក Mike Pompeo ធ្លាប់បាន​លើកឡើង​នៅ​ឯ​សន្និសីទ​សារព័ត៌មានមួយ កាលពីថ្ងៃទី២០ ខែ​ឧសភា នៅទីក្រុង​វ៉ាស៊ីងតុន ថា "យើង​នៅជាមួយ​អូស្ត្រាលី និង​ប្រទេស​ជាង ១២០ទៀត ដែល​បាន​គាំទ្រ​ការអំពាវនាវ​របស់​សហរដ្ឋ​អាមេរិក ឲ្យមានការស៊ើបអង្កេត​ទៅ​លើ​ប្រភពដើម​នៃ​វីរុសកូវីដ១៩ ដើម្បី​យើង​អាច​យល់​ថា​តើ​អ្វីដែលបានខុស និង​អាច​សង្គ្រោះជីវិតមនុស្ស​ ទាំង​នៅពេល​បច្ចុប្បន្ន និង​ទាំង​ទៅអនាគត" ។ 

មកទល់នឹងពេលនេះ អ្នកវិទ្យាសាស្ត្រ​នៅតែមិនទាន់ដឹងអំពី​ប្រភពដើម​នៃ​វីរុស​កូរ៉ូណា (កូវីដ១៩) បើទោះបីជា​ដើមឡើយ មន្ត្រី​ចិន​អះអាងថា វាបាន​ចាប់ផ្ដើម​នៅ​ឯ​ផ្សារ​លក់​សាច់​សត្វព្រៃ​មួយ​កន្លែង នៅក្នុងទីក្រុង​វូហាន ប្រទេស​ចិនក្ដី។ 

បើទោះបី​ជា​រដ្ឋាភិបាលចិន​ នៅទីបំផុតទៅ បាន​យល់ព្រម​ចុះ​ហត្ថលេខា​លើ​សេចក្ដីថ្លែងការណ៍របស់​សន្និបាតសុខភាពពិភពលោកក្ដី បក្ស​កុំម្មុយនិស្ត​ចិន​បាន​ឆ្លើយតប​យ៉ាង​គឃ្លើនចំពោះ​ការអំពាវនាវ​ឲ្យ​មានការស៊ើបអង្កេត។ 

នៅពេល​ប្រទេសអូស្ត្រាលីអំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេតរកប្រភព​ដើម​នៃ​វីរុសកូវីដ១៩ ឯកអគ្គរដ្ឋទូត​ចិន​បានគំរាម​ធ្វើពហិកា​ទំនិញ​អូស្ត្រាលី ដោយនិយាយថា ប្រសិន​បើ​ទំនាក់ទំនង​កាន់តែធ្លាក់ចុះ ប្រជាជនសាមញ្ញ​នឹងគិត​អំពី​ថា តើ​ហេតុ​អ្វី​បានជា​ពួកគេ​គួរតែ​ផឹកស្រាក្រហម​អូស្ត្រាលី ឬ​បរិភោគ​សាច់គោ​អូស្ត្រាលី? 

រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ Pompeo បានហៅ​ទង្វើបែបនេះ ថាជា"ការសងសឹក​ផ្នែកសេដ្ឋកិច្ច" ចំពោះ​ការគ្រាន់តែ​ស្នើសុំឲ្យ​មាន​ការស៊ើបអង្កេត​ដោយឯករាជ្យ។ 

លោក Pompeo បាន​និយាយថា "ចិននៅតែបដិសេធ​មិនចែករំលែក​ព័ត៌មានសំខាន់ៗ ។ ក្រុង​ប៉េកាំង​នៅតែ​បន្ត​មិន​អនុញ្ញាត​ឲ្យ​អ្នក​ស៊ើបអង្កេត​ចូល​ទីកន្លែង​ពាក់ព័ន្ធ​នានា មិន​ផ្ដល់​សំណាក​វីរុស​រស់ និង​ចាប់ពិរុទ្ធ​ការពិភាក្សា​អំពី​ជំងឺ​ឆ្លងនេះ​ នៅក្នុង​ប្រទេស​ចិន និង​មាន​រឿងជាច្រើនទៀត" ៕

Advertisement



អត្ថបទបន្ទាប់


អ្នកជំនាញ៖ កូវីដ-១៩ ទាញទម្លាក់ឧស្សាហកម្មកៅស៊ូធម្មជាតិចូលទៅក្នុងវិបត្តិ

ព័ត៌មាន
នៅឆ្នាំនេះ ផលិតកម្មកៅស៊ូធម្មជាតិសកលលោក កំពុងជួបបញ្ហាមិនចាញ់វិស័យផ្សេងទៀតទេ នៅចំពេលដែលការផ្ទុះឡើងនៃមេរោគកូវីដ-១៩។ យ៉ាងណាមិញ បើតាម...

អ្នកជំនាញ៖ ចរន្ដ​ទិញ​ដូរ​អចលនទ្រព្យ​កំពុង​ចាប់ផ្ដើម​ងើប​ឡើងវិញ​បណ្ដើរៗ​ហើយ ចាប់ពី​ដើម​ខែ​ឧសភា​មក

ព័ត៌មាន
ចរន្ដ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​បាន​និង​កំពុង​ចាប់ផ្តើម​មាន​សន្ទុះ​ងើប​ឡើង​វិញ​ជា​បណ្តើរៗ​ហើយ ចាប់ពី​ដើម​ខែ​ឧសភា​មក ពិសេស​គឺ​តម្លៃ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ