ថាមពល-អគ្គិសនី

ពលរដ្ឋជាង២លាននាក់ បានប្រើប្រាស់អគ្គិសនីតពីខ្សែបណ្ដាញជាតិ


ប្រជាជនកម្ពុជាជាង២លាននាក់ ទទួលបានអគ្គិសនី ដែលតពីបណ្ដាញជាតិក្នុងតម្លៃសមរម្យ។ នេះបើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលបានប្រកាសនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧ និង លើកទិសដៅឆ្នាំ២០១៨។
ពលរដ្ឋជាង២លាននាក់ បានប្រើប្រាស់អគ្គិសនីតខ្សែពីបណ្តាញជាតិ (រូបភាព៖​ អគ្គិសនីកម្ពុជា)
ដោយ

របាយការណ៍បូកសរុបរបស់ លោក ទី នរិន្ទ ប្រធានអាជា្ញធរអគ្គិសនីកម្ពុជា បានបង្ហាញថា ឆ្នាំ២០១៧ អ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេសមានចំនួន ២,៤០៩,៩០៧ នាក់ ក្នុងនោះ ៩៦,១៣ភាគរយ ស្មើជាង២លាន៣សែននាក់ ទទួលបានអគ្គិសនីប្រើប្រាស់ ដែលផ្គត់ផ្គង់ពីបណ្តាញជាតិ និងទទួលបានការបន្ថយតម្លៃអគ្គិសនីតាមផែនការរបស់រដ្ឋាភិបាល។   

របាយការណ៍ដដែលបានឲ្យដឹងបន្តថា នៅឆ្នាំ២០១៧នេះ កម្ពុជាបានកាត់បន្ថយការនាំចូលអគ្គិសនីពីបរទេសពី២២ភាគរយ មកត្រឹម ១៨,៦ ភាគរយ ដោយប្រភពថាមពលនៃការប្រើប្រាស់កើនឡើង១១ភាគរយ។ រីឯអនុភាពសរុបក្នុងស្រុកនៅឆ្នាំ២០១៧ មានចំនួន ១,៨៦៦ មេហ្កាវ៉ាត់ ដែលតម្លៃស្តង់ដាជាមធ្យម ២លានដុល្លារក្នុង១មេហ្កាវ៉ាត់។

ចំណែក ទំហំវិនិយោគលើប្រភពអគ្គិសនីក្នុងស្រុក គិតជាទឹកប្រាក់ មានចំនួន ៣,៧៣២ លានដុល្លារសហរដ្ឋអាមេរិក។ 

តាមពិត​ទៅ ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាននឹងកំពុងប្រឹងប្រែងស្វែងរកប្រភពថាមពលអគ្គិសនី ដើម្បីផ្គត់ផ្គង់តម្រូវការឲ្យបានគ្រប់គ្រាន់ជូនពលរដ្ឋកម្ពុជា និង កាត់បន្ថយការទិញអគ្គិសនីពីបរទេស។

ការកើនឡើងនូវប្រភពថាមពលអគ្គិសនីនេះ គឺដោយសារតែរដ្ឋាភិបាល បានសហការជាមួយវិស័យឯកជន ក្នុងការសាងសង់ទំនប់វារីអគ្គិសនី ដូចជា៖ ទំនប់វារីអគ្គិសនីសេសានក្រោម២នៅខេត្តស្ទឹងត្រែង ដែលមានថាមពល ៤០០ មេហ្កាវ៉ាត់ ទំនប់វារីអគ្គីសនីភ្នំកំចាយខេត្តកំពត មានកម្លាំងថាមពល ១៩៤ មេហ្កាវ៉ាត់ ទំនប់វារីអគ្គិសនីតាតៃខេត្តកោះកុង មានកម្លាំងថាមពល ២៤៦ មេហ្កាវ៉ាត់ ទំនប់វារីអគ្គិសនីស្ទឹង អាតៃ មានថាមពល ១២០មេហ្កាវ៉ាត់ ទំនប់វារីអគ្គិសនីស្ទឹងឬស្សីជ្រុំក្រោមខេត្តកោះកុង មានថាមពល ៣៣៨ មេហ្កាវ៉ាត់ វារីអគ្គិសនីគិរីរម្យ៣ មានថាមពល១៨មេហ្កាវ៉ាត់ និង ទំនប់វារីអគ្គិសនីគិរីរម្យមានថាមពល១២មេហ្កាវ៉ាត់។

ក្រៅពីថាមពលដែលទទួលបានពីប្រភពទំនប់វារីអគ្គិសនី ផ្ទាំសូឡា ប្រេងកាត និងធ្យូងថ្ម ក៏ជាប្រភពអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រថភ្លើងធុនស្រាល៣គ្រឿង ពីស្ថានីយ​ភ្នំពេញទៅព្រលានយន្តហោះ នឹងដំណើរការមុនចូលឆ្នាំខ្មែរ

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រកាសថា នៅមុនថ្ងៃចូលឆ្នាំខ្មែរ រថភ្លើងចម្ងាយខ្លីពីស្ថានីយចំណតភ្នំពេញ ឆ្ពោះ…

រាជ​រដ្ឋាភិបាល​សម្រេច​លុប​ពន្ធ​ទីសត្តឃាត​ចាប់​ពី​ឆ្នាំ​២០១៨​នេះ​ត​ទៅ

ព័ត៌មាន
រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ សម្រេច​មិន​យក​ពន្ធ​លើ​ទីសត្តឃាត​ទៀត​ទេ បន្ទាប់​​​ពីមាន​ការ​ស្នើសុំ​យ៉ាង​ទទូច​ម្តង​ហើយ​ម្តង​ទៀ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ