អត្ថបទពាណិជ្ជកម្ម!

ក្រុមហ៊ុន Oxley Gem រកបានក្រុមហ៊ុនអ្នកម៉ៅការសាងសង់ថ្មីហើយ! ដើម្បីសាងសង់អគារខ្ពស់កប់ពពក The Peak


ក្រោយពីបានបានសម្រេច បញ្ចប់កិច្ចសន្យាម៉ៅការសំណង់ជាមួយក្រុមហ៊ុន Sino Great Wall International Engineering Co, Ltd (“ SINO”) រួចមក នៅពេលថ្មីៗនេះ ក្រុមហ៊ុន Oxley Gem បានរកបានក្រុមហ៊ុនម៉ៅការសំណង់ថ្មី របស់ខ្លួនហើយ ដែលជាក្រុមហ៊ុនរដ្ឋចិនដ៏ធំមួយ ដើម្បីបន្តដំណើរការសាងសង់អគារខ្ពស់កប់ពពក The Peak ជាបន្តទៀត។ នេះបើតាមសេក្ដីប្រកាសមួយរបស់ក្រុមហ៊ុន ដែលបានប្រកាសនាពេលថ្មីៗនេះ។
របាយការណ៍៖ វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងដើរឆ្ពោះទៅរកស្ថានភាពប៉ោងកាន់តែខ្លាំង
ដោយ

ក្រុមហ៊ុន Oxley Gem (ខេមបូឌា) ខូអិលធីឌី ("Oxley Gem") ដែលជាអ្នកអភិវឌ្ឍន៍​នៃគម្រោង​អភិវឌ្ឍន៍​សណ្ឋាគារចំរុះ មានទីតាំងស្ថិត​នៅផ្លូវ​សម្តេចហ៊ុនសែន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន​ ​រាជធានីភ្នំពេញ បានចេញ​សេចក្ដី​ប្រកាស​ កាលពីថ្ងៃទី ៣០ វិច្ឆិកា កន្លងទៅនេះ​ស្តីពីការ​សម្រេច​តែងតាំង ក្រុមហ៊ុន​អ្នកម៉ៅការសាងសង់ថ្មី​មួយដែល​មានឈ្មោះថា “ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd” (“CRUCG”) ​ដើម្បីមកទទួល និងបន្តដំណើរ​ការសាងសង់​សំណង់​ដែលមាន​ស្រាប់​តទៅមុខទៀត។

ក្រុមហ៊ុន CRUCG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុន​សាជីវកម្ម​សំណង់​ផ្លូវដែកចិន ​(“CRCC”) ជាសហគ្រាស​សំណង់​របស់រដ្ឋ​ដ៏ធំមួយ ដែល​​ត្រូវបានចុះ​បញ្ជីនៅសៀងហៃ (Shanghai) និងហុងកុង (Hong Kong) ក្នុងឆ្នាំ ២០០៨ (មានលេខកូដ A-​Share code 601186, H-Share code 1186) ។ នៅក្នុងឆ្នាំ ២០១៨ ក្រុមហ៊ុននេះ ត្រូវបានគេចាត់ចំណាត់​ថ្នាក់លំដាប់ទី ៥៨ ក្នុងចំណោមក្រុមហ៊ុន​ដែលមាន​សំណាង​បានជាប់ចំណាត់ថ្នាក់​ទាំង ៥០០ ក្រុមហ៊ុន និងជាក្រុមហ៊ុន​វិស្វកម្ម​ដ៏ធំលំដាប់​ទី ៣ ក្នុងចំណោម​ក្រុមហ៊ុនវិស្វកម្មធំៗ ដែលបានជាប់​ចំណាត់ថ្នាក់ទាំង ២៥០ ក្រុមហ៊ុន នៅលើពិភពលោក​ក្នុងរយៈពេល ១១ ឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុន CRUCG មានជំនាញ​ក្នុងការ សាងសង់គម្រោង​លំនៅដ្ឋាន និងមានបទពិសោធន៍​ច្រើនក្នុងការចុះកិច្ចសន្យា​សាងសង់​អគារខ្ពស់ៗទូទៅ​ និងសំណង់ស្មុគស្មាញធំៗ ក្នុងតំបន់ទីក្រុង។ 

អគារ The Peak

ក្រុមហ៊ុន Oxley Gem បានគូសបញ្ជាក់ទៀតថា បច្ចុប្បន្ន ក្រុមហ៊ុននេះ​កំពុងធ្វើការយ៉ាង​ជិតស្និទ្ធ​ជាមួយក្រុមហ៊ុនម៉ៅ​ការមេ​មុនឈ្មោះ​ Great Wall International Engineering Co. , Ltd ("SINO") លើដំណាក់កាល​ចុងក្រោយ​នៃដំណើរការផ្ទេរ និងប្រគល់​ឲ្យក្រុមហ៊ុន CRUCG ដើម្បីឲ្យ CRUCG ចូលមកទទួល និងកាន់កាប់​ការងារ​សាងសង់បន្ត​ឲ្យប្រព្រឹត្ត​ទៅបាន​រលូនចាប់​ពីថ្ងៃសុក្រទី ៦ ខែធ្នូ ឆ្នាំ ២០១៩ តទៅ ​ហើយផ្តើមបន្តដំណើរការ​សាងសង់​ដូចធម្មតា និងជាបន្តបន្ទាប់។

រូបគម្រោង​ប្លង់​អគារ The Peak

ក្រុមហ៊ុន Oxley Gem ក៏បាន​អះអាង និងធានាថា គម្រោង​អភិវឌ្ឍន៍​អគារ The Peak ដែល​នឹងបញ្ចប់​ការ​សាងសង់សំណង់​គម្រោង​ដូចការគ្រោងទុក ហើយវានឹង​មិនមានរង​ផល​ប៉ះពាល់​ដល់ការបញ្ចប់កិច្ចសន្យា​សាងសង់​ជាមួយក្រុមហ៊ុន "SINO" និង​ការជំនួសដោយ​ក្រុមហ៊ុន​អ្នកម៉ៅការថ្មី​បន្តឡើយ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា «គ្រោងបោះផ្សាយលក់ភាគហ៊ុន ក្នុង​ពេលឆាប់ៗនេះ» បន្ទាប់ពីទើបទទួលបានការយល់ព្រមពីធនាគារជាតិ

ព័ត៌មាន
ក្រោយពីទទួលបានការអនុញ្ញាតពីធនាគារជាតិនៃកម្ពុជា កាលពីពេលថ្មីៗនេះ ធនាគារ​អេស៊ីលីដា គ្រោងបន្តគម្រោងបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ឬហៅថា លក់ភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ