អគារ The Peak

គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak ព្រមានប្ដឹង ក្រុមហ៊ុនចិនម៉ៅការសាងសង់ Sino Great Wall


ក្រុមហ៊ុន អកស៍ឡី ជេម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនកំពុងបង្គាប់ឱ្យមេធាវី ធ្វើការសិក្សាទិដ្ឋភាពតាមផ្លូវច្បាប់ និងរៀបចំឯកសារក្នុងការទាមទារសំណងការខូចខាតពីក្រុមហ៊ុនអ្នកម៉ៅការសាងសង់ Sino Great Wall International Engineering Co., Ltd សម្រាប់រាល់ការខូចខាតដែលខ្លួនទទួលរង ដោយសារការបំពានកាតព្វកិច្ច និងសកម្មភាពបំពានច្បាប់ជាច្រើនរបស់ក្រុមហ៊ុនអ្នកម៉ៅការមួយសាងសង់មួយនេះ។
គម្រោងអគារកម្ពស់ ៥៥ ជាន់ The Peak (រូបភាព៖ ខេមបូណូមីស)
ដោយ

បើ​តាម​ការ​អះអាង ពី​ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​បញ្ជាក់​ថា ការ​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅ​លើ​ក្រុមហ៊ុន Sino Great Wall នេះ គឺ​បន្ទាប់​ពី​ក្រុមហ៊ុន អ្នកម៉ៅការ​សាងសង់​មួយ​នេះ មិន​ព្រម​ចាក​ចេញពី​ក​ម្រោ​ង​សាងសង់​អគារ The Peak ដើម្បី​បើកផ្លូវ​ឲ្យ​ក្រុមហ៊ុន​ថ្មី គឺ​ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. ចូល​ទៅ​អភិវឌ្ឍ​បន្ដ​នោះ​ទេ ខណៈ​ដែល​ក្រុមហ៊ុន Sino Great Wall នេះ គឺ​ត្រូវ​បាន​ក្រុមហ៊ុន អកស៍​ឡី ជេ​ម បាន​សម្រេច​រំលាយ​កិច្ចសន្យា​សាងសង់​ជាមួយ តាំង​តែ​ពី​ខែតុលា ឆ្នាំ​២០១៩​មក​ម្ល៉េះ​។

ការ​រំលាយ​កិច្ចសន្យា​សាងសង់​ជាមួយ ក្រុមហ៊ុន Sino Great Wall​នេះ ត្រូវ​បាន​ក្រុមហ៊ុន អកស៍​ឡី ជេ​ម អះអាង​ថា គឺ​ដោយសារ​តែ ក្រុមហ៊ុនមេ​របស់​ក្រុមហ៊ុន Sino Great Wall មាន​បញ្ហា​ហិរញ្ញវត្ថុ និង​ដោយសារ​ក្រុមហ៊ុន SGW គ្រប់គ្រង​គម្រោង​មិន​ត្រឹមត្រូវ ជា​ហេតុ​នាំ​ឱ្យ​ការ​សាងសង់​គម្រោង​ជួប​ប្រទះ​ការ​លំបាក និង​មាន​ភាព​យឺតយ៉ាវ​ជា​ខ្លាំង​។

នៅ​ពេល​ដែល​កិច្ចសន្យា​សាងសង់​ជាមួយ​ក្រុមហ៊ុន Sino Great Wall ត្រូវ​បាន​រំលាយ ក្រុមហ៊ុន​នេះ​មាន​កាតព្វកិច្ច​ក្នុង​ការ​ចាក​ចេញពី​ទីតាំង​គម្រោង ដើម្បី​ឱ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​ថ្មី ចូល​កាន់កាប់​ទីតាំង​ដើម្បី​បន្ត​ការ​សាងសង់​គម្រោង​។ ប៉ុន្ដែ ក្រុមហ៊ុន Sino Great Wall បាន​បំពាន​កាតព្វកិច្ច​តាម​កិច្ចសន្យា​របស់​ខ្លួន ដោយ​មិន​ព្រម​ចាក​ចេញពី​ទីតាំង​គម្រោង និង​ធ្វើការ​កាន់កាប់​គម្រោង​យ៉ាង​ខុសច្បាប់​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន អកស៍​ឡី ជេ​ម​។ 

អគារ The Peak កម្ពស់ ៥៥ ជាន់

ទោះ​យ៉ាងណា ដោយ​មានការ​ជួយ​អន្តរាគមន៍​ពី​សំណាក់ អាជ្ញាធរ គិត​មក​ទល់​ថ្ងៃ​ទី ២៨ កុម្ភៈ​នេះ ក្រុមហ៊ុន អកស៍​ឡី ជេ​ម អាច​កាន់កាប់ និង​គ្រប់គ្រង​ទីតាំង​គម្រោង​បាន​មក​វិញ​យ៉ាង​ពេញលេញ​ហើយ ដូច្នេះ ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់​ថ្មី នឹង​ចាប់ផ្ដើម​ការងារ​សាងសង់​គម្រោង​បន្ត ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។

ទោះជា​យ៉ាងនេះ​ក្ដី ដូច​ការ​បញ្ជាក់​ខាងលើ ក្រុមហ៊ុន អកស៍​ឡី ជេ​ម នៅ​តែ​កំពុង​ឲ្យ​មេធាវី​របស់​ក្រុមហ៊ុន​សិក្សា​ផ្លូវច្បាប់ និង​រៀបចំ​ឯកសារ​ក្នុង​ការ​ប្ដឹង​ទាមទារ​សំណង​ខូចខាត ពី​ក្រុមហ៊ុន Sino Great Wall​ផង​ដែរ​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថានទូតជប៉ុនប្រចាំកម្ពុជាប្រារព្វពិធីបុណ្យចម្រើនព្រះជន្មព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ជាលើកទី១

ព័ត៌មាន
ពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា Naruhito ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន គម្រប់៥៩យាង ចូល៦០ព្រះវស្សាត្រូវបានរៀបចំធ្វើឡើងយ៉ាងអធិកអធម កាលព…

ក្រសួងសាធារណៈការ ព្រមានចាត់វិធានការ លើការផ្សាយព័ត៌មានមិនពិត អំពីគម្រោងស្ពានកម្ពុជា-កូរ៉េ អរិយក្សត្រ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់​ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងប្រាប់សារព័ត៌មាន ខេម បូណូមីស ថ្មីៗនេះថា ក្រសួងអាចនឹងសិក្សាចាត់វិធានការផ្លូវច្បាប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ