Advertisement
Advertisement
Advertisement
សេដ្ឋកិច្ច​និងវិនិយោគថ្នាក់តំបន់

ក្រុមហ៊ុនជប៉ុន Panasonic នឹងរើផលិតកម្ម​ខ្លះ​ចេញ​ពីថៃ មកកាន់​វៀតណាម


ក្រុមហ៊ុនផលិតគ្រឿង​ប្រើប្រាស់ក្នុងផ្ទះ​ដ៏ធំមួយ​របស់​ជប៉ុន គឺក្រុមហ៊ុន Panasonic បាន​និយាយថា នៅឆ្នាំ​ក្រោយនេះ ខ្លួន​នឹង​រើ​រោងចក្រ​ផលិត​ទូ​ទឹកកក និងម៉ាស៊ីន​បោកខោអាវ ចេញពី​ប្រទេស​ថៃ មក​ដាក់​នៅ​ប្រទេស​វៀតណាមវិញ ។
ក្រុមហ៊ុនជប៉ុន Panasonic នឹងរើផលិតកម្ម​ខ្លះ​ចេញ​ពីថៃ មកកាន់​វៀតណាម។
ដោយ
Advertisement

យោងតាម​សេចក្ដីថ្លែងការណ៍របស់​ក្រុមហ៊ុន Panasonic ដែល​ដកស្រង់​ផ្សាយ​ដោយ​ ទីភ្នាក់ងារ​ព័ត៌មាន Reuters ឲ្យ​ដឹងថា ក្រុមហ៊ុន​ Panasonic នឹងរៀបចំ​ឡើងវិញ​នូវ​ទីតាំង​ផលិតកម្ម​របស់​ខ្លួន នៅតំបន់​អាស៊ីអាគ្នេយ៍ ហើយ​ផ្ទេរ​ផលិតកម្ម​ម៉ាស៊ីន​បោកគក់ និង​ទូទឹកកក ដែល​នៅប្រទេស​ថៃ មក​ដាក់​នៅ​វៀតណាមវិញ។ 

នៅប្រទេសថៃ ក្រុមហ៊ុន Panasonic នឹង​បញ្ចប់​ការងារ​បុគ្គលិកប្រហែល ៨០០នាក់ ដែល​ផែនការនេះ ត្រូវ​បាន​ក្រុមហ៊ុន​និយាយថា ជាផ្នែកមួយ​នៃ​ការ​ពង្រឹង​ប្រសិទ្ធភាពចំណាយ។ 

បើតាម​គម្រោងផែនការ ក្រុមហ៊ុន Panasonic Appliances (Thailand) និង​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និងអភិវឌ្ឍន៍ នឹងបិទទ្វារ​នៅដំណាច់ខែ​មីនា ឆ្នាំ​២០២១ ខាងមុខ។ 

ប៉ុន្តែ ទោះយ៉ាងណា នៅក្រោយការបិទទ្វារ​នេះ ក្រុមហ៊ុន Panasonic ក៏នឹងនៅមាន​បុគ្គលិកកម្មករជាង ១ម៉ឺន ៣ពាន់នាក់ទៀត នៅ​ប្រទេសថៃ ដែលធ្វើការងារលើ​ការផលិត​គ្រឿងប្រើប្រាស់តូចៗ និង​អាគុយ៕ 

(ប្រភព៖ VN Express)

Advertisement



អត្ថបទបន្ទាប់


ក្រុមអ្នកជំនួញ៖ សកម្មភាពដឹកជញ្ជូនទំនិញទៅមករវាងប្រទេសជិតខាងកម្ពុជានៅតែបន្តធ្លាក់ចុះ

ព័ត៌មាន
ក្រុមអ្នកជំនួញនៅក្នុងវិស័យដឹកជញ្ជូនកម្ពុជាបានឲ្យដឹងថា បន្ទាប់ពីមានការប្រកាសបិទ ច្រកព្រំដែនរវាងកម្ពុជា ថៃ និងវៀតណាមជាបណ្តោះអាសន្នចូលជាធរ...

ភ្ញៀវទេសចរ ២៥ ម៉ឺននាក់បានចេញដើរកម្សាន្ដ ចំពេលស្ថានភាពរីករាលដាលកូវីដ-១៩ ស្ងប់ស្ងាត់

ព័ត៌មាន
នៅរយៈពេល ២សប្ដាហ៍ដើមខែឧសភានេះ មានភ្ញៀវទេសចរក្នុងស្រុក២៥ម៉ឺននាក់ បានចេញដើរលេងកម្សាន្ដនៅតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេស ដែលចំនួននេះ គ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ