ស្បៀងអាហារពិភពលោក

កូវីដ១៩រុញច្រានតម្លៃស្រូវអង្ករជុំវិញពិភពលោកឲ្យហក់ឡើងខ្លាំងមិនធ្លាប់មាន


កង្វះខាតស្បៀងអាហារ តម្រូវការច្រើន ការផលិតមានកំណត់ ការប៉ះពាល់ខ្សែសង្វាក់ផលិតកម្ម ដោយសារវិធានការបិទប្រទេស និងព្រំដែននៃប្រទេសនានាជុំវិញពិភពលោកដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ បានរុញច្រានតម្លៃអង្ករឲ្យកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ នេះដោយសារតែអង្ករជាអាហារសំខាន់បំផុតសម្រាប់មនុស្សរាប់ពាន់លាននាក់នៅទូទាំងពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters។
កូវីដ១៩រុញច្រានតម្លៃស្រូវអង្ករជុំវិញពិភពលោកឲ្យហក់ឡើងខ្លាំងមិនធ្លាប់មាន
ដោយ

កត្តាដែលតម្លៃអង្ករមានការកើនឡើងដូចនេះ បានចោទជាបញ្ហាគួរឲ្យព្រួយបារម្ភដល់ប្រទេសដែលមិនអាចផលិតអង្ករបានដោយខ្លួនឯង ពោលគឺបណ្តាប្រទេស ដែលនាំចូលអង្ករចំនួនច្រើនក្នុងមួយឆ្នាំៗ។ បណ្តាប្រទេសដែលគេសង្កេតឃើញថា តម្លៃអង្ករថ្លៃជាងគេនោះគឺ បណ្តាប្រទេសក្នុងទ្វីបអាព្រិក និងអាស៊ី។ ពោលគ្រាន់តែនៅពេញមួយឆ្នាំ២០២០ប៉ុណ្ណោះ តម្លៃអង្ករគុណភាពខ្ពស់ក្នុងបណ្តាប្រទេសអ្នកផលិតអង្ករធំៗនៅអាស៊ី បានហក់ឡើងលើសតម្លៃធម្មតា ២០% ទៅ ៤៥%។

អ្នកជំនាញខាងកសិកម្ម និងស្បៀងអាហារនៅតំបន់អឺរ៉ុបបានអះអាងថា ស្របពេលដែលតម្រូវការអង្ករដែលមានគុណភាពទាបសម្រាប់ជាចំណីសត្វនិងការដឹកជញ្ជូន ក៏មានតម្លៃខ្ពស់ផងនោះ បាននិងកំពុងធ្វើឱ្យមានការព្រួយបារម្ភថា ប្រទេសក្រីក្រដែលពឹងផ្អែកលើការនាំចូលទាំងស្រុង អាចប្រឈមនឹងការខ្វះខាតការផ្គត់ផ្គង់ឬអាចឈានដល់អសន្តិសុខស្បៀងអាហារតែម្តង។

បន្ថែមពីលើនេះ ការដឹងជញ្ជូនមានតម្លៃថ្លៃក៏រួមចំណែក ធ្វើអោយតម្លៃអង្ករឡើងខ្ពស់ផងដែរ ដោយ ទូរកុងតឺន័រនិងនាវាដឹងទំនិញធំៗត្រូវចំណាយពេលយូរក្នុងការដឹងជញ្ជូន ដោយសារតែ មានការរឹតបណ្តឹងការចេញចូលនៅបណ្តាប្រទេសនានា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


LG កំពុងពិចារណាឈប់ផលិតស្មាតហ្វូនក្រោយ ៥ឆ្នាំខាតលុយជាង ៥ពាន់លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនផលិតទូរស័ព្ទ smart phone LG កំពុងពិចារណាឈប់ផលិតទូរស័ព្ទប្រជែងជាមួយក្រុមហ៊ុនផ្សេងក្នុងឆ្នាំ២០២១នេះ ក្រោយពេល ៥ ឆ្នាំចុងក្រោយខាតប…

វៀតណាម រំពឹងនាំចេញទឹកមាត់ត្រចៀកកាំតម្លៃ ១៥០លានដុល្លារ ទៅចិននៅឆ្នាំ២០២៥

ព័ត៌មាន
ប្រទសវៀតណាម រំពឹងថា ទិន្នផលទឹកមាត់ត្រចៀកកាំមិនទាន់កែច្នៃ នឹងអាចកើនឡើងដល់ទៅ ១៦០តោននៅក្នុងឆ្នាំ ២០២៥ ហើយភាគច្រើនត្រូវបានរំពឹងដែរថានឹងអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ