Advertisement
បញ្ហា​ខ្វះ​ចំណត

សៀ ឫទ្ធី៖ អ្នក​អភិវឌ្ឍ​​វិស័យ​សំណង់​ត្រូវ​គិត​ពី​ចំណត បើ​មិន​ចង់​ឈឺ​ក្បាល​នៅ​ពេល​អនាគត


នៅ​រាជ​ធានី​ភ្នំពេញ សព្វ​ថ្ងៃ ខណៈ​ដែល​វិស័យ​សំណង់​អគារ​ពាណិជ្ជ​កម្ម​ខ្ពស់ៗ អគារ​ខុនដូ អាផាតមិន រីកលូត​លាស់​ខ្លាំង គេ​ឃើញ​មាន​បញ្ហា​ចោទ​មួយ​​កើត​ឡើង គឺ​កង្វះ​​កន្លែង​ចំណត។ ការចត​យានយន្ត​គ្មាន​របៀប​របប​​​ពាសវាល​ពាស​កាល ដោយសារ​ខ្វះ​ចំណត​នេះ ជា​កត្តា​នាំ​ឲ្យ​កក​ស្ទះ​ចរាចរណ៍​នៅ​ក្នុង​រាជ​ធានី។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Worldbridge Group។
ដោយ
Advertisement

ជុំវិញ​បញ្ហា​ចំណត​នេះ អ្នក​អភិវឌ្ឍ​វិស័យ​សំណង់​និង​អចលនទ្រព្យ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប គឺ​លោក​ឧកញ៉ា សៀ ឫទ្ធី និយាយថា ដើម្បី​ឲ្យ​គម្រោង​ខ្លួន​មាន​និរន្តរភាព អ្នក​ភិវឌ្ឍ​ខ្លួន​ឯង​ត្រូវ​គិតគូរ​ពី​រឿង​ចំណត​នេះ។ 

លោក​ឧកញ៉ាថ្លែង​ថា «នៅ​ពេល​យើង​អភិវឌ្ឍ​គម្រោង​មួយ យើង​ត្រូវ​គិត​ថា តើ​យើង​ត្រូវ​គិត​ធ្វើ​ចំណត​បែប​ណា ដើម្បី​ឲ្យ​គម្រោង​នោះ​មាន​និរន្តរភាព។ ប្រសិន​បើ​ម្ចាស់​គម្រោង​មិន​គិត​គូរ​រឿង​ចំណត​ហ្នឹង​ទេ អ្នក​ដែល​ឈឺ​ក្បាល​ គឺ​អ្នក​អភិវឌ្ឍ​ខ្លួន​ឯង​ហ្នឹង។ ពីព្រោះ​គាត់​អ្នក​ធ្វើ គាត់ត្រូវ​យល់​​ពី​ការ​រីក​ធំធាត់​នៃ​គម្រោង​នីមួយៗ ថា​ត្រូវ​ទុក​ចំណត​ប៉ុណ្ណា ដើម្បី​ការអភិវឌ្ឍ​របស់​យើង​ដល់​ ៥ឆ្នាំ​ក្រោយ ចំនួនប្រជាជន​កើន​ប៉ុណ្ណា ១០​ឆ្នាំ​ក្រោយ ចំនួន​ប្រជាជន​កើន​ប៉ុណ្ណា យើង​ត្រូវ​គិត​លើ​ចំណុច​អស់​ហ្នឹង»។

អ្នកជំនួញ​ផ្នែក​ដឹក​ជញ្ជូន​និង​អចលនទ្រព្យ​ដ៏​លេច​ធ្លោ​ដដែល និយាយថា ពិត​ណាស់ យើង​ត្រូវការ​រដ្ឋាភិបាល​ជា​អ្នក​រៀបចំ​ផែនការមេ ប៉ុន្តែ ខ្លួន​យើង​ជា​អ្នក​អភិវឌ្ឍ​ក៏​ត្រូវ​ជួយ​ខ្លួន​យើង​ជា​មុន ដើម្បី​ធ្វើ​ឲ្យ​គម្រោង​ទាំង​នោះ​អាច​ទៅ​មុខ​បាន ដោយ​មិន​ត្រូវ​អាងថា ចាំ​ឲ្យ​តែ​រដ្ឋាភិបាល​ធ្វើ​នោះ​ទេ។

លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​សព្វ​ថ្ងៃកំពុង​វិនិយោគ​លើ​គម្រោង​អគារ​ពាណិជ្ជកម្ម​និង​អគារ​ស្នាក់នៅរួមធំៗ ដូចជា The Bridge, The Peak, Kow Loon Bay និង​គម្រោង​លំនៅដ្ឋាន​សាធារណៈ​តម្លៃ​សមរម្យ​សម្រាប់​មន្ត្រី​រាជការ និយាយ​បន្ត​ថា តាម​ពិត​ទៅ រដ្ឋាភិបាល​មាន​ផែនការ​មេ​ត្រឹមត្រូវសម្រាប់​ការអភិវឌ្ឍ​វិស័យ​សំណង់​ក្នុងក្រុង ដូច្នេះ លោក​អំពាវនាវថា គេ​គួរតែ​នាំ​គ្នា​អភិវឌ្ឍ​ទៅតាម​ផែនការមេ​នេះ គឺ​ល្អហើយ៕




អត្ថបទបន្ទាប់


ក្រសួង​សេដ្ឋកិច្ច​ចាប់​ផ្តើម​រឹត​បន្តឹង​ច្បាប់​កាន់​តែ​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍ​លំនៅដ្ឋាន

ព័ត៌មាន
ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ចាប់​ផ្តើម​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ស្ដីពី​ការ​អភិវឌ្ឍ​លំនៅ​ដ្ឋាន ចំពោះ​ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅ...

វេជ្ជបណ្ឌិត​ប្រាប់​វិធី​ពិនិត្យ​បន្លែ​គីមី ខណៈ​អ្នក​ជំនាញ​ថា​បន្លែ​នៅ​កម្ពុជា​៩៩​%​​មាន​គីមី

ព័ត៌មាន
បន្លែ​គីមី ឬ​គ្មាន​គីមី បាន​ក្លាយ​ប្រធាន​បទ ដែល​សាធារណជន​ជា​ច្រើន​លើក​មក​ជជែក​ពិភាក្សា​យ៉ាង​ផុសផុល បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ