ក្រុមហ៊ុនអាមេរិក និងជប៉ុន

ក្រុមហ៊ុនអាមេរិក PayPal ប្រកាសទិញយកក្រុមហ៊ុនជប៉ុន Paidy ក្នុងតម្លៃជាង ២,៧ពាន់លានដុល្លារ


ក្រុមហ៊ុនទូទាត់តាមអនឡាញដ៏ធំមួយរបស់សហរដ្ឋអាមេរិកPayPal បានប្រកាសនឹងទិញយកក្រុមហ៊ុន Paidy របស់ប្រទេសជប៉ុន ក្នុងតម្លៃជាង ២ពាន់៧រយលានដុល្លារអាមេរិក ដែលជាការបោះមួយជំហានទៅមុខទៀតនៅក្នុងវិស័យទូទាត់តាមអនឡាញ ដែលកំពុងមានការកើនឡើងនៅអំឡុងពេលនៃវិបត្តិមេរោគកូវីដ-១៩នេះ។ នេះបើយោងតាមការចុះផ្សាយនៅលើ សារព័ត៌មាន Reuters នៅថ្ងៃនេះ។
ដោយ

ក្រុមហ៊ុន PayPal Holdings ដែល​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូទាត់​តាម​ប្រព័ន្ធ​អន​ឡាញ​បាន​សម្រេច​ទិញ​ក្រុមហ៊ុន​ជប៉ុន Paidy ដែល​កំពុង​ប្រើប្រាស់​គំរូ​អាជីវកម្ម​ដូច​គ្នា ក្នុង​តម្លៃ​ដល់​ទៅ​ជាង ២​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន PayPal ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ក្រុមហ៊ុន​នាំមុខ​គេ​មួយ​ក្នុង​ការ​ផ្ដល់​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អន​ឡាញ ហើយ​ក្រុមហ៊ុន​មួយ​នេះ ក៏​បាន​ចូល​ទៅ​កាន់​ប្រទេស​អូស្ត្រាលី កាលពី​ឆ្នាំ ២០២០​ផង​ដែរ​។

ដៃគូ​ប្រកួតប្រជែង​របស់ PayPal ដែល​មានឈ្មោះ​ថា ក្រុមហ៊ុន Square កាលពី​ខែសីហា​នេះ ក៏​បាន​បញ្ជា​ទិញ ក្រុមហ៊ុន Afterpay របស់​ប្រទេស​អូស្ត្រាលី ដែល​ប្រើប្រាស់​គំរូ​អាជីវកម្ម​ដូច​គ្នា​នេះ​ផង​ដែរ ក្នុង​ទំហំ​ទឹកប្រាក់​ជាង ២៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​អ្នកជំនាញ​មើលឃើញ​ថា វា​ជា​ការ​ចាប់ផ្តើម​ច្របាច់​បញ្ចូល​គ្នា នៅ​ក្នុង​វិស័យ​មួយ​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន PayPal ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ទិញ​យក​ក្រុមហ៊ុន Paidy របស់​ជប៉ុន នឹង​ពង្រីក​សមត្ថភាព ការ​ចែកចាយ និង​សកម្មភាព​ពាក់ព័ន្ធ នៅ​ក្នុង​បណ្តាញ​ទូទាត់​ទីផ្សារ​ក្នុងស្រុក​ជប៉ុន ដែល​ជាទី​ផ្សារ​អន​ឡាញ​ធំ​ជាងគេ​បំផុត​លំដាប់​ទី ៣ នៅ​លើ​សកលលោក​។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ការ​ទិញ​យក​នេះ​ហើយ ក្រុមហ៊ុន Paidy នឹង​បន្ត​ប្រតិបត្តិការ​អាជីវកម្ម​ដូច​ធម្មតា និង​រក្សា​ទុក​យីហោ​ដដែល ហើយ​ស្ថាបនិក ប្រធាន​ក្រុមហ៊ុន និង​នាយក​ប្រតិបត្តិ នៅ​រក្សា​មុខ​តំណែង​ដូច​ដើម​។

សូម​ជម្រាប​ដែរ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ ដូច​ជា Apple និង​ក្រុមហ៊ុន Goldman Sachs ក៏​កំពុង​ត្រៀមខ្លួន​ដាក់​ចេញ​នូវ សេវាកម្ម​គំរូ​ដូច​ទៅ​នឹង​ក្រុមហ៊ុន PayPal នេះ​ផង​ដែរ​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឱកាសឈ្នះរង្វាន់ ទូរទស្សន៍ ទូរសព្ទ និងរង្វាន់ធំៗជាច្រើនផ្សេងទៀតពី កម្មវិធីកម្សាន្ត «SmartNas បោះបាយបិណ្ឌ» របស់ក្រុមហ៊ុន Smart

ព័ត៌មាន
ដើម្បីចូលរួមលើកកម្ពស់ទំនៀមទម្លាប់ ប្រពៃណី និង អនុស្សាវរីយ៏ នៃការបោះបាយបិណ្ឌ ដែលតែងតែធ្វើឡើងក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ …

ការរៀបចំពិធីបុណ្យភ្ជុំបិណ្ឌតាមបែបគន្លងថ្មី ត្រូវបានក្រសួងសុខាភិបាលណែនាំឲ្យអនុវត្ត

ព័ត៌មាន
ក្រសួងសុខាភិបាល នៅថ្ងៃទី ០៨ ខែកញ្ញា បានដាក់សេចក្ដីប្រកាសណែនាំមួយស្ដីពីការការពារការចម្លងវិរុសកូវីដ-១៩ និងការពុលចំណីអាហារក្នុងអំឡុងពិធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ