អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីមានការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា


ជិត បី ទសវត្សរ៍ នៃសង្គ្រាមស៊ីវីលរ៉ាំរ៉ៃដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៨ បានធ្វើឱ្យប្រទេសកម្ពុជាពោរពេញដោយ គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត។ ការប៉ាន់ប្រមាណថា គ្រាប់មីនមិនទាន់ច្បាស់ពី ៤លាន ទៅ ៦លានគ្រាប់ និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងទៀត នៅតែមាននៅក្នុងប្រទេស ហើយបន្តធ្វើឱ្យប្រជាពលរដ្ឋជាច្រើននាក់ស្លាប់ និងរបួសរៀងរាល់ឆ្នាំ។
ក្រុមហ៊ុន ប៉េង ហួត គ្រុប បរិច្ចាគថវិកាចំនួន ១លានដុល្លារ ជូនដល់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាមីន នៅទូទាំងប្រទេសកម្ពុជា

ទោះជាយ៉ាងនេះក្ដី នៅក្នុងអំឡុងពេលជាង ពីរ ទសវត្សរ៍មកនេះ ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ដែលធ្វើឱ្យប្រទេសមានការអភិវឌ្ឍលើគ្រប់វិស័ រួមទាំងមាន ការផ្លាស់ប្តូររីកចម្រើនគួរឱ្យកត់សម្គាល់ ដោយបានឡើងដល់ឋានៈជាប្រទេសមាន ចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ ២០១៥ ហើយប្រាថ្នាថា នឹងសម្រេចឱ្យបាននូវឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០។

ជាមួយគ្នានេះសេដ្ឋកិច្ចរបស់កម្ពុជារក្សាបាននូវកំណើនជាមធ្យមចំនួន ៧.៧ភាគរយក្នុងមួយឆ្នាំ នៅចន្លោះឆ្នាំ ១៩៩៨ និង ឆ្នាំ២០១៩ ដែលធ្វើឱ្យប្រទេសនេះស្ថិតនៅក្នុងចំណោមប្រទេសដែល សេដ្ឋកិច្ចមានកំណើនលឿនជាងគេនៅលើពិភពលោក។

ប៉ុន្តែរហូតមកដល់ពេលនេះ មានតំបន់មួយចំនួនទៀតកំពុងរងផលប៉ះពាល់ខ្លាំងដោយសារគ្រាប់មីន កប់ដី ដែលនៅសេសសល់ពីសង្គ្រាម។ កាលពីចន្លោះឆ្នាំ១៩៧៩ និង ឆ្នាំ២០២១ របាយការណ៍អាជ្ញាធរសកម្មភាពកម្ចាត់មីនកម្ពុជាបង្ហាញថា មានជនរងគ្រោះស្លាប់ និង របួសចំនួន ៦៤,៩៥០នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៩,៨០៦នាក់ ដោយសារគ្រាប់មីន កប់ដីទាំងនោះ។

សូមរំឭកផងដែរថា រហូតមកដល់ពេលនេះ ខេត្តដែលនៅតែមានបញ្ហាគ្រាប់មីនច្រើនជាងគេនោះ គឺ ខេត្តមួយចំនួនដែលស្ថិតនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ហើយជាពិសេសនោះ គឺខេត្តបាត់ដំបង ព្រមទាំងបណ្តាស្រុកចំនួន ២១ទៀត នៅតាមបណ្តោយព្រំដែននេះ។

កន្លងមក និងថ្មីៗនេះ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមក្នុងការងារសង្គមជាច្រើន រួមមាន៖ ការងារបរិស្ថាន អប់រំ និងការងារសង្គម (វប្បធម៌ សុខុមាលភាព និងសហគមន៍) និងសាងសង់ផ្ទះជូនធោធិនពិការ ។ល។

ជាពិសេសថ្មីៗនេះ ក្រុមហ៊ុន បានសហការបង្កើតទិវាច្បារអំពៅដែលផ្ដោតសំខាន់ធំៗចំនួនពីរគឺ កម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុន ដើម្បីកៀរគរថវិកា ជូនដល់មន្ទីរពេទ្យកុមារអង្គរ និងកម្មវិធីបរិច្ចាគឈាម ដើម្បីឆ្លើយតបដល់អ្នកជំងឺជាច្រើននាក់ ដែលកំពុងសង្រ្គោះបន្ទាន់នៅតាមមន្ទីរពេទ្យនានា និងការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម ព្រមទាំងចូលរួមលើកកម្ពស់វិស័យសុខាភិបាល និងការនាំយកនូវថវិកាមួយចំនួន និងគ្រឿងឧបភោគបរិភោគ ឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រប្រមាណជាង ១០០នាក់ ដែលកំពុងស្នាក់នៅ និងសិក្សានៅក្នុងសាលាមធ្យមវិចិត្រសិល្បៈ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ពិធីសម្ពោធ បើកការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការ បុរីខេមរភូមិ គំរោងទី២ និងពិធីចាប់រង្វាន់ រថយន្តសេរីទំនើប Mazda ចំនួន២គ្រឿង ជូនអតិថិជន

ព័ត៌មាន
បន្ទាប់ពីទទួលបានភាពជោគជ័យដ៏អស្ចារ្យ សំរាប់គំរោងទី១ នៃបុរីខេមរភូមិ ឥឡូវនេះក្រុមហ៊ុន ម៉ូណាចឈី លេនដ៍ អេន អីនវេសមិន (Monarchy land…

ឱកាសសម្រាប់កម្ពុជា និងអ៊ីស្រាអែល ក្នុងការការវិនិយោគ និងពាណិជ្ជកម្មជាមួយគ្នានាពេលអនាគត មានអ្វីខ្លះ?

ព័ត៌មាន
លោកជំទាវ អ័រណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលទទួលបន្ទុកកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ នៅក្នុងកិច្ចសម្ភាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ