អត្ថបទ​ពាណិជ្ជកម្ម

ស្វាគមន៍ឆ្នាំ​ថ្មី ឆ្នាំ​២០២០ បុរី ប៉េង ហួត បើក​ការដ្ឋាន​​​ពង្រីក​​គម្រោងធំបំផុត​នៅ​តំបន់​បឹងស្នោរ


បន្ទាប់ពី​បាន​បើក​ការសាងសង់​លើ​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​បែប​បុរី ប្រណីត និង​ទាន់​សម័យ​ចំនួន ៥គម្រោង​ ព្រមៗ​គ្នា កាលពី​ដើម​ឆ្នាំ​២០១៩ ប្រកប​ដោយ​ជោគជ័យ, ជា​កិច្ច​ស្វាគមន៍​ឆ្នាំ​ថ្មី ឆ្នាំ​២០២០​ខាងមុខ​នេះ បុរី ប៉េង ហួត បាន​បើក​ការដ្ឋាន​សាងសង់​​គម្រោង​ដ៏ធំ​សម្បើម​ថ្មី​មួយទៀត ដែល​ជា​ការពង្រីក​តំបន់​បុរី​ដ៏​ល្បី​ល្បាញ​និងធំបំផុត​របស់​ខ្លួន នៅតំបន់​បឹងស្នោរ បន្ថែមទៀត។
ថ្នាក់ដឹកនាំ និង​ក្រុម​គ្រួសារ​ នៃ​ក្រុមហ៊ុន បុរី ប៉េង ហួត ប្រារព្ធ​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ថ្មី នៅតំបន់​បឹងស្នោរ នាថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ​២០១៩។
ដោយ

គម្រោង​អភិវឌ្ឍន៍ថ្មី​ដ៏អស្ចារ្យនេះ មាន​ឈ្មោះថា ហ្គ្រេន​ស្តា ផ្លាទីនីម ដំណាក់កាលទី២ ត្រូវបាន​បញ្ចុះ​បឋមសិលា​ចាប់​ផ្ដើម​ការសាងសង កាលពីថ្ងៃទី៦ ខែ​ធ្នូ ឆ្នាំ​២០១៩ និងគ្រោង​បើក​លក់​ដល់​អតិថិជន ក្នុង​ពេលឆាប់ៗ​ខាងមុខ​នេះ។ 

គម្រោង​ថ្មី ហ្រ្គេនស្តា ផ្លាទីនីម ដំណាក់កាលទី២នេះ នឹង​ផ្ដល់​ជូន​នូវ​បែបផែនរស់នៅ​កាន់តែ​ប្រណីត និង​ប្រកប​ដោយ​ផាសុកភាព ដោយ​រួមបញ្ចូល​នូវ​​បរិយាកាស​ធម្មជាតិ ប្រវត្តិសាស្ត្រ និង​វប្បធម៌​ខ្មែរ ផងដែរ។ 

គម្រោង ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាល​ទី២ នេះ ជាគម្រោង​អភិវឌ្ឍ​ថ្មី​ដ៏​ធំ​​មួយ​ទៀត ដែល​សង់​បន្ថែម​ពី​លើ​គម្រោង​ធំ​ដែល​មាន​ស្រាប់ ស្ថិត​ក្នុង​តំបន់​បឹង​ស្នោរ មាន​ចម្ងាយ​ត្រឹម​តែ​៥​នាទី​ប៉ុណ្ណោះ ពី​ស្ពាន​ព្រះមុនីវង្ស (ស្ពាន​ច្បារអំពៅ)។

បុរី ប៉េង ហួត បើកការដ្ឋានសាងសង់​ពង្រីក​គម្រោង​ដ៏ធំបំផុតនៅ​តំបន់​បឹងស្នោរ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០១៩។

អ្វីដែលកាន់​តែ​ពិសេស​ជាងនេះ​ទៅ​ទៀត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គម្រោងដ៏ធំសម្បើម ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នឹងបើក​សម្ពោធ​ជា​ផ្លូវការ ជាមួយ​នឹង​ការ​ផ្តល់​ជូន ដែល​លោក​អ្នក​នឹក​ស្មាន​មិន​ដល់​ថែម​ទៀត​ផង។

ប្រសិនបើអតិថិជន​ចង់​ដឹង​អំពី​គម្រោង​ដ៏​ធំ​ថ្មី​មួយ​នេះ អស្ចារ្យ​ឥតខ្ចោះ​កម្រិត​ណា​នោះ សូម​អញ្ជើញ​មក​ការិយាល័យ​លក់ ដែល​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ទាក់ទង​តាម​ទូរសព្ទ​លេខ 016/017/098 596789 ដើម្បី​ទទួល​ព័តមាន​ឲ្យ​កាន់​តែ​លម្អិត ចាប់ពី​ថ្ងៃ​នេះ​តទៅ រៀង​រាល់​ម៉ោង​ធ្វើការ៕




អត្ថបទបន្ទាប់


និស្សិតចិន កំពុងពេញនិយមបន្តការសិក្សាថ្នាក់ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម ដើម្បីរកការងារបានតំណែងខ្ពស់

ព័ត៌មាន
កំណើនសាលាពាណិជ្ជកម្មនៅប្រទេសចិន កំពុងពង្រីកខ្លួនកាន់តែច្រើន ជាមួយនឹងកំណើនអ្នកនិស្សិតចុះឈ្មោះចូលរៀនផ្នែកនេះ ក៏មានកាន់តែច្រើនដែរ ដើម្បីជាក…

បន្ទាប់ពីបើកដំណើរការសាងសង់បានជិត ១ឆ្នាំ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុសម្រេចបានជាង៧% ហើយ!

ព័ត៌មាន
គម្រោងផ្លូវល្បឿនលឿនដំបូងគេរបស់កម្ពុជា ពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ បានសម្រេចការសាងសង់បាន៧,៣% បន្ទាប់ពីបានបើកសម្ពោធការសាងសង់អស់រយៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ