អត្ថបទ​ពាណិជ្ជកម្ម

PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗលើដងវិថីតែមួយ


បច្ចុប្បន្នតំបន់ភាគខាងត្បូងឈៀងខាងកើតទីក្រុងភ្នំពេញ បាននឹងកំពុងបង្ហាញនូវការរីកចម្រើនគួរឲ្យកត់សម្គាល់។ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ តំបន់ដ៏ល្អបំផុតនេះ គឺសម្រាប់រស់នៅ និងកំពុងតែមានសន្ទុះកើនឡើងខ្លាំងនៃប្រជាជនដែលមកបោះទីលំនៅនៅតំបន់នោះ ជាពិសេស តំបន់បឹងស្នោរ ដែលមានការសាងសង់បុរីលំនៅដ្ឋានជាច្រើន។
PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗ លើដងវិថីតែមួយ
ដោយ

សេវាម្ហូបអាហារ និងភេសជ្ជៈ ក៏ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់អ្នករស់នៅក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះកំណើនទាំងនោះ។ បច្ចុប្បន្ននេះ មនុស្សតែងតែស្វែងរកទីកន្លែងដែលមានផាសុកភាព អនាម័យ និងរសជាតិឆ្ងាញ់នៃអាហារ សុទ្ធតែជាការចង់បានរបស់មនុស្ស។

ដោយសារតែមានតម្រូវការ និងភាពចាំបាច់នេះហើយ ទើប បុរី ប៉េង ហួត បានបង្កើត PH POLARIS F&B ឡើង ដែលជាបណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋាន លើដងវិថីតែមួយ ដែលបានលេចរូបរាងឡើងនាតំបន់បឹងស្នោរ។  PH POLARIS F&B បាននាំយករសនិយមនៃអាហារ ដែលលោកអ្នកពេញចិត្តជាច្រើនជម្រើសផ្សេងៗគ្នា ដែលមានដូចជា The Pizza Company, Bread Talk, Koi, Street Café, Kochinashi Japanese Buffet, Lucky Burger, Zongkong Restaurant និង Congee King Restaurant  ជាដើមសម្រាប់បំពេញតម្រូវការសម្រាប់អ្នករស់នៅក្នុងតំបន់នេះផ្ទាល់ ដែលកំពុងតែមានកំណើនខ្លាំង។  

PH POLARIS F&B នឹងក្លាយជាគោលដៅកម្សាន្ត និងលំហែកាយមួយ សម្រាប់លោកអ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងតំបន់ច្បារអំពៅ តំបន់បឹងស្នោរ និងតំបន់ព្រែកឯង  ដែលចង់បានបរិយាកាសស្រស់ស្រាយ រសជាតិអាហារឆ្ងាញ់ និងសំបូរបែបនាពេលចុងសប្តាហ៍  ដោយមិនចាំបាច់ឆ្លងស្ពានព្រះមុនីវង្ស ចូលមកកណ្តាលក្រុងដែលនាំឲ្យស្ទះចរាចរណ៍នោះទេ។

PH POLARIS F&B មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ប្រមាណជា២គីឡូម៉ែត្រពីស្ពានព្រះមុនីវង្សច្រកចូលមន្ទីរពេទ្យជោរៃ ភ្នំពេញ។

សម្រាប់លោកអ្នក ដែលមានបំណងចង់បើកអាជីវកម្មជា ភោជនីយដ្ឋាន និងអាហារដ្ឋាន អាចទំនាក់ទំនងទូរសព្ទ័៖ 017 95 33 99/ 098 289 555 ដើម្បីសួររកទីតាំងដែលទំនេរ នៅ PH POLARIS F&B។ បុរី ប៉េង ហួត ធ្វើអោយជីវិតលោកអ្នកកាន់តែមានន័យ...!    

PH POLARIS F&B បណ្តុំភោជនីយដ្ឋាន និងអាហារដ្ឋានល្បីៗ លើដងវិថីតែមួយ
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​គ្រាក់ៗនៅថៃ ចាប់ផ្ដើម​អនុវត្ត​«សេដ្ឋកិច្ច​វិលជុំ ឬ Circular Economy» ដើម្បី​ការអភិវឌ្ឍ​ដោយចីរភាព! តើ​វា​ជា​អ្វី?

ព័ត៌មាន
ថ្មីៗនេះ ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​និង​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល នៅ​ក្នុងប្រទេស​ថៃ ជួបជុំពិភាក្សា​គ្នា និង​ស្វែករក​កិច្ចសហប្រតិបត្តិការ​ដ…

ហាងបញ្ចាំប្រ៊េនសិង្ហបុរី Cash U Up បានពង្រីកសាខានៅកម្ពុជាជាបន្តបន្ទាប់

ព័ត៌មាន
មានបទពិសោធអាជីវកម្មបញ្ចាំជាង៤០ឆ្នាំនៅប្រទេសសិង្ហបុរី ឃែស យូ អាប់ បានបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១០ និងបានពង្រីកសាខាជាបន្តបន្ទា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ