ប្រទេសហ្វីលីពីន

ដើម្បីបន្តដង្ហើមរស់ ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនប្រគល់យន្តហោះ២២គ្រឿងដែលខ្លួនជួល ទៅឲ្យម្ចាស់ដើមវិញ


ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីននឹងប្រគល់យន្តហោះចំនួន ២២ គ្រឿងដែលភាគច្រើនជាយន្តហោះដែលខ្លួនបានជួលយកមកប្រើប្រាស់ពីក្រុមហ៊ុន អ៊ែរប៊ឺស(Airbus) និង ប៊ូអ៊ីង(Boeing) ទៅឱ្យក្រុមហ៊ុនទាំងពីរខាងលើវិញ ក្រោយពេលដែលខ្លួនកំពុងបន្តកម្មវិធីរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុ ក្នុងគោលដៅបន្តការរស់រានមានជីវិតក្នុងវិស័យអាកាសចរណ៍បន្តទៅទៀត បន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩បានធ្វើឲ្យរង្គោះរង្គើរការធ្វើដំណើរផ្លូវអាកាសនៅទូទាំងពិភពលោក។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន

ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ ហ្វី​លី​ពី​ន​អ៊ែ​រឡាញ (Philippines Airline) លោក ហ្គី​ល​ប៊ឺ​ត​សាន់​តា ម៉ា​រី​យ៉ា បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ក្រុមហ៊ុន​នឹង​ប្រគល់​យន្តហោះ​ចំនួន ២២ គ្រឿង​ទៅ​ឱ្យ​អ្នក​ម្ចាស់​ដើម​វិញ ព្រោះ​ក្រុមហ៊ុន​មិន​រំពឹង​ថា​អាច​នឹង​វិល​ត្រឡប់​ទៅ​រក​ស្ថានភាព​ដូច​មុន​ពេល​មាន​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​នោះ​ទេ រហូត​ដល់​ឆ្នាំ​២០២៤​ឬ​ឆ្នាំ​២០២៥​ឯណោះ​។

ការ​ប្រគល់​យន្តហោះ​២២​គ្រឿង​វិញ​នេះ នឹង​កាត់​បន្ថយ​ចំនួន​យន្តហោះ​របស់​ក្រុមហ៊ុន​អាកា​ចរណ៍​ហ្វី​លី​ពី​ន ពី ៩២​គ្រឿង​មក​នៅ​ត្រឹម ៧០​គ្រឿង​ប៉ុណ្ណោះ​។

ក្រៅ​តែ​ពី​ការ​ប្រគល់​យន្តហោះ​ត្រឡប់​ទៅ​វិញ ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ្នកដំណើរ​ធំ​ជាងគេ​មួយ​របស់​ហ្វី​លី​ពី​ន​នេះ ក៏​ត្រៀម​នឹង​ចរចា​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​បារាំង Airbus ផង​ដែរ​ចំពោះ​ការ​ពន្យា​ពេល​កិច្ចសន្យា​ទិញ​យក​យន្តហោះ​បន្ថែម​ពី Airbus រហូត​ដល់​ឆ្នាំ​២០២៦ ឬ​២០៣០​។

ទន្ទឹម​នឹង​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ហ្វី​លី​ពី​ន​កាលពី​ស​ប្តា​ហ៍​មុន​បាន​ដាក់​ពាក្យ​ក្ស័យ​ធុន ក្រោម​ជំពូក​ទី​១១​ទៅ​តុលាការសហរដ្ឋអាមេរិក​ជា​កន្លែង​ដែល​ក្រុមហ៊ុន​ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​។ ប្រការ​នេះ​នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​បន្ត​ប្រតិបត្តិការ​និង​បង្កើត​ដើមទុន​ថ្មី សម្រាប់​បន្ត​អាជីវកម្ម​របស់​ខ្លួន​។ បន្ទាប់​មក​ក្រុមហ៊ុន​នឹង​បន្ត​និ​តិ​វិធី​រៀបចំ​រចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ឡើង​វិញ​។

គួរ​ជម្រាប​ថា ផែនការ​ស្តារ​នីតិសម្បទា​អាជីវកម្ម​ឡើង​វិញ​នេះ នឹង​រួម​បញ្ចូល​ការ​ស្នើ​កាត់​បន្ថយ​ប្រាក់​កម្ចី​ចំនួន ២​ពាន់​លាន​ដុល្លារ ការ​ពន្យា​ពេល​សងបំណុល​រយៈពេល​វែង​ចំនួន ៥០០​លាន​ដុល្លារ និង​ការ​ផ្តល់​ហិរញ្ញប្បទាន​បំណុល​ពី​ម្ចាស់​ភាគហ៊ុន​ធំ​ៗ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋតិសាសសហរដ្ឋអាមេរិកកំពុងបន្ទន់ចិត្តក្រុមហ៊ុន Samsung ឲ្យវិនិយោគរោងចក្របន្ទះឈីបតម្លៃ១៧ពាន់លានដុល្លារ

ព័ត៌មាន
អាជ្ញាធរ រដ្ឋតិសាស សហរដ្ឋអាមេរិក នឹងផ្តល់ការលើកលែងពន្ធលើអចលនទ្រព្យដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង សាំសុង (Samsung) ជាថ្នូរសម្រាប…

គម្រោងអគារចម្រុះមុខងារស្ដង់ដារថ្មី «Odom» នឹង​ត្រដែត​ខ្លួន​ឡើង​នៅ​លើ​ទីតាំងប្រមូលផ្ដុំ​អាជីវកម្ម​ល្អឯក​នៃ​មហាវិថីព្រះនរោត្ដម

ព័ត៌មាន
គម្រោង​អគារ​មាន​មុខងារ​ចម្រុះ ដែលរចនាឡើងដើម្បីបង្កភាពងាយស្រួល​និង​ផ្ដល់ជូនការនូវរបៀបរស់នៅលក្ខណៈស្ដង់ដារកម្រិតខ្ពស់ «Odom (ឧត្ដម)» នឹង​អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ