ហ្វ៊ីលីពីន​ហាម​នាំចូល​សាច់ជ្រូកវៀតណាម!

ហ្វ៊ីលីពីន​ហាម​ការ​នាំ​ចូលសាច់​​ជ្រូក​ពីវៀតណាម​ដោយ​បារម្ភ​ពី​ជំងឺ​ផ្ដាសាយ​ជ្រូក


រដ្ឋមន្ត្រី​កសិកម្ម​ហ្វ៊ីលីពីន​ នៅថ្ងៃអាទិត្យ ទី១៧ កុម្ភៈ បាន​បញ្ជា​ឲ្យ​ដាក់​បម្រាម​ជា​បណ្ដោះអាសន្ន ទៅលើការនាំចូល​សាច់​ជ្រូក​និង​ផលិតផល​សាច់ជ្រូក​ពី​ប្រទេស​វៀតណាម ខណៈ​ដែល​មាន​របាយការណ៍​ថា សំណាក​សាច់​ជ្រូក​ពី​ប្រទេស​វៀតណាម​ត្រូវគេ​ពិសោធន៍រកឃើញថា មាន​ផ្ទុក​មេរោគ​ផ្ដាសាយ​ជ្រូក​អាហ្វ្រិក (African Swine Fever)។
ដោយ

ការប្រកាស​នេះ ត្រូវ​ចូល​ជាធរមាន​ភ្លាមៗ។ នេះ​បើ​តាម​ការចុះ​ផ្សាយ​របស់​សារព័ត៌មាន The Inquirerរបស់​ហ្វ៊ីលីពីន។ 

ការហាមនាំចូលបណ្ដោះអាសន្ន​​នូវ​ផលិតផល​សាច់ជ្រូក​ពីវៀតណាម ធ្វើ​ឡើង​តាម​អនុសាសន៍​របស់នាយក​​ការិយាល័យ​ឧស្សាហកម្ម​សត្វរបស់​ប្រទេស​ហ្វ៊ីលីពីន បន្ទាប់ពី​មាន​របាយការណ៍ថា គេ​ធ្វើ​តេស្ត​រក​ឃើញ​មេរោគ​ផ្ដាសាយ​ជ្រូក​នៅក្នុង​សំណាក​សាច់ជ្រូក​នាំ​ចូលពី​វៀតណាម៕




អត្ថបទបន្ទាប់


បញ្ចុះ​តម្លៃ​៣% ទិញ​ភ្លាម រស់​នៅ​ភ្លាម! វីឡាភ្លោះ​ក្នុង​គម្រោង​បុរី ប៉េង ហួត ដឹស្តា ណេតឈឺរ៉ល

ព័ត៌មាន
បច្ចុប្បន្ន​នេះ ផ្លូវ​លេខ​៣៧១ គឺ​ជា​ច្រក​ផ្លូវ​មមាញឹក​ដ៏​សំខាន់​មួយ ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​សម្រាប់​តភ្ជាប់​ពី​ផ្លូវ​លេខ ២១៧ មក​ក…

ថៃ នឹងដាក់ពាក្យស្នើសុំធ្វើជា សមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែរ ដើម្បីទាក់ទាញការវិនិយោគ និងពាណិជ្ជកម្ម

ព័ត៌មាន
កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ត្រូវបានចូលជាធរមានកាលពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ២០១៨ កន្លងទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ