ទីផ្សារអង្ករពិភពលោក

ហ្វីលីពីន ទិញអង្ករពីវៀតណាមតម្លៃជាង ១ពាន់លានដុល្លារនៅឆ្នាំ២០២០


ប្រទេសហ្វីលីពីន បានស្ថិតក្នុងកំពូលតារាង ដែលបាននាំចូលអង្ករពីវៀតណាមច្រើនជាងគេនៅឆ្នាំ២០២០ ដោយមានបរិមាណអង្ករជាង២លាន២សែនតោនកើន ៤% គិតជាទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិក កើនជិត២០% ធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានគយវៀតណាម។
ហ្វីលីពីន ទិញអង្ករពីវៀតណាមតម្លៃជាង ១ពាន់លានដុល្លារនៅឆ្នាំ២០២០
ដោយ

កំណើននៃបិរមាណអង្ករវៀតណាមនាំចេញទៅហ្វីលីពីន គឺមានកំណើនខ្ពស់ ខណៈដែលគិតជាតម្លៃជាទឹកប្រាក់វិញ គឺជាលើកទី១ហើយដែលបានកើនដល់ ១ពាន់លានដុល្លារអាមេរិក។

បន្ថែមពីនេះ តម្លៃអង្ករវៀតណាមនាំចេញទៅហ្វីលីពីន គិតជាមធ្យមបានកើនឡើងដល់ជាង៤៧០ ដុល្លារអាមេរិកក្នុងមួយតោន កើនឡើងជិត១៥% ធៀបនឹងឆ្នាំ២០១៩។

វៀតណាមបាននាំចេញអង្ករសរុបទៅទីផ្សារក្រៅប្រទេសជាង ៦លានតោន នៅឆ្នាំ២០២០ ធ្លាក់ចុះជិត២% ប៉ុន្ដែ បើគិតជាតម្លៃជាទឹកប្រាក់វិញសម្រេចបានដល់ទៅជាង ៣ពាន់លានដុល្លារ កើនជាង១១% ធៀបនឹងឆ្នាំ២០១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន Cash u up គ្រោងនឹងបើក ៤សាខាទៀតក្នុងឆ្នាំ២០២១

ព័ត៌មាន
ក្រោយពីដំណើរការបានរយៈពេលជិត១០ឆ្នាំ ក្រុមហ៊ុន Cash u up ដែលជាក្រុមហ៊ុនទទួលបញ្ចាំស្របច្បាប់ទី៤ នៅកម្ពុជា បានពង្រីកសាខា និងលក់ហ្វ្រេនឆាយ ជ…

ឥណ្ឌានឹងបិទលែងឲ្យប្រើកម្មវិធីទូរស័ព្ទរបស់ចិនចំនួន៥៩កម្មវិធីរួមទាំងTikTok

ព័ត៌មាន
ក្រសួងអេឡិចត្រូនិចនិងបច្ចេកវិទ្យាព័ត៌មានរបស់ប្រទេសឥណ្ឌា បានប្រកាសពីគម្រោងរបស់ខ្លួនក្នុងការបិទជាអចិន្ត្រៃយ៍ លែងឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទរប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ