សេដ្ឋកិច្ច​តំបន់​អាស៊ី

ហ្វ៊ីលីពីន ឈរ​តំណែង​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភពលោក​ឆ្នាំ​២០១៩


ប្រទេស​ហ្វីលីពីន បាន​ក្លាយ​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត​នៅ​ទូទាំង​ពិភពលោក នៅឆ្នាំ​២០១៩​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​នេះ បាន​សម្រេច​បើក​ចំហ​ទីផ្សារ​សម្រាប់​ការ​នាំចូល​អង្ករ​ពី​ក្រៅ​ប្រទេស​យ៉ាង​ទូលាយ ដើម្បី​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​មាន​ការធ្លាក់​ចុះ​ទាប។ នេះ​បើ​តាម​របាយការណ៍​អន្តរជាតិ​មួយ ដែល​បាន​បង្ហាញ​នា​ពេល​ថ្មីៗ​នេះ។
ហ្វ៊ីលីពីន ឈរ​តំណែង​ជា​ប្រទេស​នាំចូល​អង្ករ​ច្រើន​ជាង​គេ​បំផុត ក្នុង​ពិភពលោក​ឆ្នាំ​២០១៩។
ដោយ

របាយការណ៍​របស់​នាយកដ្ឋាន​សេវាកម្ម​កសិកម្ម​បរទេស (USDA-FAS) បាន​ព្យាករ​ថា ការ​នាំចូល​អង្ករ​របស់​ប្រទេស​ហ្វីលីពីន នឹង​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ៣​លាន​តោន​នៅ​ចុង​ឆ្នាំនេះ ដែល​វា​ជា​ចំនួន​មួយ​ខ្ពស់​បំផុត​លើ​ពិភព​លោក ។ 

នាពេលថ្មី​កន្លង​ទៅនេះ​ ប្រទេស​ចិន​ត្រូវ​បាន​គេ​ដឹង​ថា គឺ​ជា​អ្នក​នាំចូល​អង្ករ​ពី​ក្រៅ​ប្រទេស​ច្រើន​ជាងគេ​បំផុត​មួយ ដោយ​ប្រទេស​តំបន់​អាស៊ី ដែល​មាន​ដង់ស៊ីតេ​ប្រជាជន ១,៤​ពាន់​លាន​នាក់​មួយ​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​នាំចូល​អង្ករ​ប្រមាណ ២,៥​លាន​តោន នៅ​ឆ្នាំ​នេះ។  

តាម​ការ​ប៉ាន់​ប្រមាណ​របស់ USDA-FAS បាន​ឲ្យ​ដឹង​ថា ប្រទេស​ហ្វីលីពីន​នឹង​បង្កើន​ការនាំចូល​អង្ករ​រហូត​ដល់​ទៅ ៥៨% ដល់​ចំនួន​សរុប ៣​លាន​តោន កើន​ឡើង​ពី ១,៩​លាន​តោន​កាល​ពី​ឆ្នាំ​មុន ហើយ​បើធៀប​នឹង​ឆ្នាំ​២០១៧ ឃើញ​ថា កើន​ឡើង​ដល់ ទៅ ២៧៥%​ឯណោះ។ 

ការកើន​ឡើង​ខ្លាំង​នៃ​ការ​នាំចូល​អង្ករ​ពី​បរទេស​ចូល​ទៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នេះ គឺ ដោយសារ​តែ​មាន​ការ​អនុម័ត​ច្បាប់​ពន្ធ​នាំចូល​អង្ករ កាល​ពី​ខែ​មីនា កន្លង​ទៅ ដែល​វា​បាន​បើក​ចំហ​ទ្វា ឲ្យ​ប្រទេស​ផលិត​អង្ករ អាច​នាំចូល​អង្ករ​ទៅ​កាន់​ប្រទេស​ហ្វីលីពីន ដោយ​គ្មាន​កំណត់។ ជាមួយ​នឹង​គោល​នយោបាយ​ថ្មី​នេះ ឥឡូវនេះ ឈ្មួញ​នាំ​ចូល​អង្ករ ត្រូវ​បាន​អនុញ្ញាត ឲ្យ​នាំចូល​អង្ករ ដោយ​មិន​គិត​ពី​បរិមាណ ដរាបណា​ពួកគេ​អាច​ទទួល​បាន​ការ​អនុញ្ញាត​ចាំបាច់ និង​បង់​ពន្ធ​គយ ៣៥%។ 

ទំហំបរិមាណ​អង្ករ​នាំចូល​ទៅ​ហ្វីលីពីន តាំងពី​ខែ​មីនា​មក មិនទាន់​មាន​ការ​ថយ​ចុះ​នៅ​ឡើយ​ទេ បើទោះបី​ជា​ទិន្នន័យ​ពី​អាជ្ញាធរ​ហ្វីលីពីន បង្ហាញ​ថា ប្រទេស​នេះ ត្រូវការ​នាំចូល​អង្ករ​ប្រមាណ​១,៩​លាន​តោន ប៉ុណ្ណោះ ដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក​ក៏​ដោយ។ 

កាសែត The Nation របស់ថៃ បាន​ស្រង់​សម្ដី​អ្នក​សេដ្ឋកិច្ច​យល់​ឃើញ​ថា ការ​ផ្លាស់​ប្ដូរ​នូវ​គោលនយោបាយ​នេះ នឹង​នាំមក​នូវ​ការ​ធ្លាក់​ចុះ​តម្លៃ​អង្ករ​លើ​ទីផ្សារ។

នៅត្រឹម​ខែ​តុលា កន្លង​ទៅ​នេះ ការិយាល័យ​គយ​ហ្វីលីពីន បាន​និយាយ​ថា មាន​អង្ករ​ខ្លះ​នៃ​បរិមាណ​សរុប១,៩​លាន​តោន ត្រូវ​បាន​នាំចូល​ក្នុង​ប្រទេស ធ្វើ​ឲ្យ​ស្ដុក​អង្ករ​ហ្វីលីពីន កើន​ដល់ ២,២៨​លាន​តោន។ ចំនួននេះ គឺ​មាន​ខ្ពស់​ជាង ៤៣,៤% កាលពី​ឆ្នាំ​មុន ដែល​មាន ១,៥៩ លាន​តោន ។

ប្រទេស​ហ្វីលីពីន ត្រូវ​បាន​គេ​ដឹង​ទៀត​ថា មាន​តម្រូវការ​អង្ករ​ប្រចាំ​ថ្ងៃ ជា​មធ្យម ៣,២​ម៉ឺន​តោន ហើយ​ស្ដុក​អង្ករ​ចុង​ក្រោយ​នៃ​ប្រទេស​នេះ គឺ​អាច​ផ្គត់ផ្គង់​ការ​ប្រើប្រាស់​បាន រយៈពេល ៧១​ថ្ងៃ។ ទោះយ៉ាង​ណា USDA-FAS រំពឹង​ទុក​ថា ការនាំចូល​អង្ករ​របស់​ហ្វីលីពីន នឹង​ធ្លាក់​ចុះ​វិញ​នៅ​ឆ្នាំ​ក្រោយ ចំពេល​ដែល​ការ​ផ្គត់ផ្គង់​មាន​ហួស​កម្រិត និង​ផលិតកម្ម​ក្នុង​ស្រុក​មាន​ភាព​ប្រសើរ​ឡើង​ជាង​មុន៕ 




អត្ថបទបន្ទាប់


ក្រុមហ៊ុន WorldBridge Group៖ ករណីស្ត្រីជនជាតិចិន លោតពីលើអគារ មិនមែនជាអគារ OXLEY WorldBridge ទេ! សូមកុំភ័ន្ដច្រឡំ!

ព័ត៌មាន
បន្ទាប់មានព័ត៌មានមួយចំនួនចុះផ្សាយដោយភ័ន្ដច្រឡំថា ករណីស្ត្រីជនជាតិចិន ដែលលោតពីលើអគារស្លាប់បាត់បង់ជីវិត គឺជាអគារ OXLEY WorldBridge ភ្ល…

កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាង ២៦​ពាន់​លាន​ដុល្លារ នៅ​៩​ខែ​ឆ្នាំ​២០១៩

ព័ត៌មាន
គិតត្រឹម​៩​ខែ នៅ​ឆ្នាំ​២០១៩​នេះ ប្រទេស​កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​បរទេស ប្រមាណ ២៦,២​ពាន់​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ