កំពង់ផែស្វយ័តភ្នំពេញ

កំពង់ផែស្វយ័តភ្នំពេញបារម្ដពីផលប៉ះពាល់ចរាចរដឹកជញ្ជូនទំនិញបើបញ្ហាកូវីដ-១៩ នៅអូសបន្លាយ


មន្ត្រីកំពង់ផែស្វយ័តក្រុងភ្នំពេញបានបង្ហាញពីការព្រួយបារម្ភប៉ះពាល់លើចរន្ដដឹកជញ្ជូនទំនិញផ្សេងៗតាមរយៈកំពង់ផែភ្នំពេញ បើសិនជាការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នៅតែបន្តអូសបន្លាយរយៈពេលយូរ។ បើតាមមន្ត្រីកំពង់ផែភ្នំពេញដដែល បានអះអាងថា នាវាដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែភ្នំពេញ មានការធ្លាក់ចុះនៅក្នុងត្រីមាសទី១ឆ្នាំ២០២១។
កំពង់ផែស្វយ័តភ្នំពេញ
ដោយ

លោក ហ៊ុន សុខា​ឡាយ នាយក​ផែនការ និង​ទីផ្សារ នៃ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ថ្វី​ត្បិត​តែ​នាវា​ផ្ទុកទំនិញ​ឆ្លងកាត់​មានការ​ធ្លាក់​ចុះ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​បរិមាណ​កុងតឺន័រ កើនឡើង​ជាង ៥% និង​ទំនិញ ក៏​ដូច​ជា​ប្រេងឥន្ធនៈ កើន​ជាង​១០%  បើ​ធៀប​នឹង​ឆ្នាំ​២០២០​។

ទោះជា​យ៉ាងណា លោក​ហ៊ុន សុខា​ឡាយ បាន​បញ្ជាក់​ថា ករណី​បញ្ហា​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​អូស​បន្លាយ ទោះបី​តិចតួច​ក្តី ឬ​ច្រើន​ក្តី ប្រាកដជា​អាច​មានការ​ប៉ះពាល់​ដល់​ការ​ចរាចរ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​។

លោក​បាន​បន្ថែម​ថា ផល​ប៉ះពាល់​នេះ គឺ​អាស្រ័យ​ទៅ​លើ​ស្ថានភាព និង​ទំហំ នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​កំពុង​តែ​កើតឡើង​នា​ពេល​បច្ចុប្បន្ន​នេះ  ព្រោះថា បរិមាណ​កុងតឺន័រ​ឆ្លងកាត់​កំពង់​ផែ សម្រាប់​ការ​នាំ​ចូល​មាន​ដូច​ជា គ្រឿងសំណង់ និង​វត្ថុធាតុដើម​វាយ​ន​ភណ្ឌ ដែល​បម្រើ​ឲ្យ​ការ​នាំ​ចេញ គឺ​សម្លៀក​បំពាក់ និង​អង្ករ ដែល​ជា​ទំនិញ​សំខាន់​ៗ​របស់​កម្ពុជា​។ យ៉ាងណា​ក៏​ដោយ​ចុះ កំពង់​ផែ​ស្វយ័ត​ភ្នំពេញ រំពឹង​ថា ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ នឹង​បិទ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​ស្តារ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូច​ជា​ជំរុញ​ដល់​ការ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ​ឲ្យ​មានដំណើរ​ការ​ជា​ប្រក្រតី​ឡើង​វិញ​ផង​ដែរ​។

នាយក​ផែនការ និង​ទីផ្សារ នៃ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​បាន​គូសបញ្ជាក់​ទៀត​ថា កំពង់​ផែ​ស្វយ័ត​ភ្នំពេញ បាន​និង​កំពុង ចាប់ផ្តើម​ពង្រីក​គម្រោង​អភិវឌ្ឍន៍​បន្ថែម ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​កុង​ទី​តឺ​ន័​រ និង​សេចក្តី​ត្រូវការ​នា​ពេល​បច្ចុប្បន្ន ក៏​ដូច​ជា ដើម្បី​ឆ្លើយ​តប​នឹង​ស្ថានភាព​ជាក់ស្តែង នៅ​ពេល​ដែល​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ បាន​ធូរស្រាល​ឡើង​វិញ​។

គម្រោង​អភិវឌ្ឍន៍​ទាំងនោះ​រួម​មាន គម្រោង​ចំណត​ផែ​ពហុ​បំណង​ទន្លេ​បិទ ខេត្ត​ត្បូងឃ្មុំ​,​គម្រោង​ចំណត​ផែ​ពហុ​បំណង​កោះរ​ការ ខេត្តព្រៃវែង ,​គម្រោង​ចំណត​ផែ​ពហុ​បំណង​គីឡូម៉ែត្រ​លេខ​៦ រាជធានី​ភ្នំពេញ ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាកុំព្យូទ័រយក្សចិនចំនួន៧ ត្រូវបានអាមេរិកដាក់ចូលបញ្ជីខ្មៅ

ព័ត៌មាន
សហរដ្ឋអាមេរិកថ្មីៗនេះបានសម្រេចរឹតត្បិតការធ្វើពាណិជ្ជកម្មជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្មជាន់ខ្ពស់របស់ប្រទេសចិនចំនួន ៧ក្រុមហ៊ុន ក្រោយពីបានមើលឃើញថា …

ក្រុមអ្នកជំនួញធំៗ៖ ការរកស៊ីនៅអំឡុងពេលកូវីដ-១៩កុំទាន់គិតរឿងចំណេញ តែត្រូវរក្សាក្រុមហ៊ុនឲ្យគង់

ព័ត៌មាន
ក្រុមអ្នកជំនួញធំៗ ដែលកំពុងរកស៊ីពហុវិស័យនៅកម្ពុជា បានអះអាងដែរថា អំឡុងពេលវិបត្តិកូវីដ១៩នេះ ការរកស៊ីអំឡុងពេលនេះ កុំទាន់អាលគិតពីរឿងច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ