វិនិយោគទុនវៀតណាម

កោះភូគុកឬកោះត្រល់ជាទីក្រុងកោះទី១របស់វៀតណាមស្រូបទាញបានទុនវិនិយោគជាង ១៦ពាន់លានដុល្លារ


កោះភូគុក ឬដែលខ្មែរហៅថា កោះត្រល់ បានទាក់ទាញវិនិយោគទាំងក្នុង និងក្រៅប្រទេសឲ្យវៀតណាមប្រមាណ ៣៧០គម្រោង ដែលគិតជាទុនវិនិយោគមានជាង ១៦ពាន់លានដុល្លារអាមេរិកក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកមួយរបស់វៀតណាម។
កោះភូគុកឬកោះត្រល់ជាទីក្រុងកោះទី១របស់វៀតណាមស្រូបទាញបានទុនវិនិយោគជាង ១៦ពាន់លានដុល្លារ
ដោយ

កោះភូគុកត្រូវបានវៀតណាមប្រសិដ្ឋនាមថា ជាកោះលក្ខណៈទីក្រុង(Island City) ដំបូងរបស់វៀតណាម បានឆក់យកគម្រោងវិនិយោគមកពីវិស័យជាច្រើនរួមមាន ទេសចរណ៍បដិសណ្ឋារកិច្ច វិស័យសេវាកម្មកម្សាន្ដ កន្លែងស្នាក់នៅបែបប្រណិត ដែលនេះសុទ្ធតែជាវិស័យសំខាន់ៗជួយរុញច្រានកោះភូគុកឲ្យក្លាយជាក្រុងរណបទី២របស់វៀតណាម។ នេះបើតាមការអះអាងរបស់អាជ្ញាធរកោះភូគុក។

ក្រុមហ៊ុនវិនិយោគក្នុងស្រុកដែលបានរួមចំណែកឲ្យកោះមួយនេះជឿនលឿនដូចបច្ចុប្បន្នរួមមាន ក្រុមហ៊ុន Vingroup, Sungroup, BIMgroup, CEOgroup, MIKgroup, និង ក្រុមហ៊ុន Milltol។ លើសពីនេះទៀត ជាមួយនឹងព្រលានយន្តហោះនិងកំពង់ផែលើកោះនេះផ្ទាល់ បានបង្កើនសកម្មភាពពាណិជ្ជកម្ម សេវាកម្មចំនួន ១៩%រៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ 

កោះភូគុកស្ថិតក្រោមការគ្រប់គ្រងរបស់ខេត្តជាប់មាត់សមុទ្រ គៀនហ្សាង របស់វៀតណាម ដែលចំណូលថវិកាជាតិ ដែលទទួលបានពីកោះនេះតែឯងមានចំនួនលើស ៤០%នៃចំណូលថវិកាសរុប ដែលទទួលបានពីខេត្ត គៀនហ្សាងទៅទៀត។

សូមបញ្ជាក់ថា វៀតណាមបានដាក់ផែនការរវាងឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ គោលដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចនិងសង្គម រួមមានវិស័យទេសចរណ៍ កសិកម្មបច្ចេកវិទ្យាបែបទំនើប វិស័យដឹកជញ្ជូន រោងចក្រថាមពលអគ្គិសនី ទឹកស្អាត ការគ្រប់គ្រងនិងកែច្នៃសំណល់ ការនេសាទ ផ្សារទំនើប សាលារៀន និងមន្ទីរពេទ្យ ជាមួយនឹងការថែរក្សាសុខភាពដែលមានគុណភាពខ្ពស់។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជារំពឹងផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង RCEP ត្រឹមត្រីមាសទី៣ឆ្នាំ២០២១

ព័ត៌មាន
ក្រុមការងារ RCEP កម្ពុជាកំពុងបកប្រែអត្ថបទនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តនីតិវិធីផ្ទៃក្នុងរបស់កម្ពុជា ដើម្បីឈានទៅសុំការផ្ដល់សច្ចាប័នដោយរដ្ឋសភា…

ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិន៣ស្នើផ្សារភាគហ៊ុនអាមេរិកកុំឲ្យលុបឈ្មោះចេញពីបញ្ជី

ព័ត៌មាន
ក្រោយពេលលោកត្រាំ ត្រូវដើរចេញពីកៅអីប្រធានាធិបតីអាមេរិកភ្លាម ក្រុមហ៊ុនទូរគមនាគមន៍យក្សៗរបស់ចិនចំនួន៣ នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ បានស្នើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ