កម្មវិធី Pleng by Smart នឹង បង្ហាញ សិល្បករខ្មែរដ៏មានទេពកោសល្យ

កម្មវិធី Pleng by Smart នឹង បង្ហាញ សិល្បករខ្មែរដ៏មានទេពកោសល្យជាមួយយុទ្ធនាការ «Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021»


រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២១ - កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការលើបណ្ដាញផ្សព្វផ្សាយសង្គមក្នុងខែនេះ ដែលមានឈ្មោះថា Pleng សង្ខេបៗត្រឹមពាក់កណ្តាលឆ្នាំ 2021 (Pleng Mid-Year Rundown) ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យរបស់សិល្បករខ្មែរនិងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះបទចម្រៀង និងសិល្បករដែលទទួលបានការស្ដាប់ច្រើនជាងគេបំផុតនៅលើកម្មវិធីទូរស័ព្ទនេះ
កម្មវិធី Pleng by Smart នឹង បង្ហាញ សិល្បករខ្មែរដ៏មានទេពកោសល្យ
ដោយ

ដែល​វា​នឹង ធ្វើ​ឲ្យ អ្នក​ចូល​ចិត្ត​ស្ដាប់​តន្ត្រី​មាន​ភាព​ងាយស្រួល​ស្វែងរក​ចម្រៀង និង សិល្បករ​ដែល​កំពុង​ពេញ​និយម​លើ​កម្មវិធី  Pleng by Smart​។Pleng by Smart គឺជា​កម្មវិធី​សម្រាប់​ស្ដាប់​តន្ត្រី​តាម​អន​ឡាញ​ដែល​មាន​អ្នក​ទាញ​យក​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា ដែល​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់ ប្រចាំខែ​ចំនួន​ជាង ៦០​មឹ​ុ​ន នាក់ ដែល​អាច ចូល​ទៅ​ស្ដាប់​បទ​ចម្រៀង​ជាង ១​លាន​បទ ពី​តារា​ក្នុងស្រុក និង​អន្តរជាតិ​ជាង ១ ម៉ឺន​នាក់​។ កម្មវិធី​កម្សាន្ត​ឌី​ជី​ថ​ល​នេះ ក៏​បាន​ភ្ជាប់​ទំនាក់ទំនង​តន្ត្រី​សិល្បករ​កម្ពុជា​ជាមួយនឹង​អ្នកគាំទ្រ​និង​ស្រលាញ់​តន្ត្រី ហើយ​អនុញ្ញាត​ឲ្យ​សិល្បករ​និង​អ្នកមាន​ទេព​កោសល្យ​ក្នុងស្រុក​ទទួល​បានការ​កោតសរសើរ​កាន់តែ​ខ្លាំង​។  

យុទ្ធនាការ​លើ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម​នេះ​នឹង​ធានា​ឲ្យ​បាន​ថា​បទ​ចម្រៀង និង​សិល្បករ​ដែល​កំពុង​ពេញ​និយម​បំផុត​ត្រូវ​បាន​ស្វែងរក​ដោយ​ភាព​ងាយស្រួល ហើយនឹង​ជួយ​អ្នក​ចូល​ចិត្ត​ស្ដាប់​ចម្រៀង​ឲ្យ​ស្គាល់ បទ​ចម្រៀង​និង​សិល្បករ​ថ្មី​ៗ​បន្ថែម​ទៀត​។ ជាមួយ​អ្នកគាំទ្រ​កម្មវិធី​របស់​ខ្លួន​ជាង ៦​សែន ២​មឺ​ុ​ន នាក់​លើ Facebook យុទ្ធនាការ Pleng សង្ខេប​ៗ​ត្រឹម​ពាក់កណ្តាល​ឆ្នាំ 2021 គឺ​ប្រាកដ​ថា​នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​រំភើប​ចិត្តជា​មិន​ខាន​។បទ​ចម្រៀង និង​សិល្បករ​ដែល​មាន​អ្នក​ស្ដាប់​ច្រើន​បំផុត​លើ Pleng by Smart នឹង​ត្រូវ​បាន​ចាត់​ថ្នាក់​ដូច​ខាងក្រោម​៖

•​         ​កំពូល​សិល្បករ​ខ្មែរ​ស្រី​ទាំង ១០​នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

•​         ​កំពូល​សិល្បករ​ខ្មែរ​ប្រុស​ទាំង ១០​នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

•​         ​ចម្រៀង​ខ្មែរ​ទាំង 10 បទ​ចេញ​ឆ្នាំ ២០២១ ដែល​ទទួល​បានការ​ស្តាប់​ច្រើន​ជាងគេ នៅ​លើ Pleng

•​         ​កំពូល​ចម្រៀង​ខ្មែរ​ទាំង ១០ បទ​នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

•​         ​កំពូល​សិល្បករ​ខ្មែរ​ទាំង ១០​នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

•​         ​(​អន្តរជាតិ​) កំពូល​ចម្រៀង​ទាំង ១០ នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

•​         ​(​អន្តរជាតិ​) កំពូល​សិល្បករ​អន្តជាតិ​ស្រី​ទាំង ១០​នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

•​         ​(​អន្តរជាតិ​) កំពូល​សិល្បករ​អន្តជាតិ​ប្រុស​ទាំង ១០​នៅ​លើ Pleng ពាក់កណ្តាល​ឆ្នាំ ២០២១

 លោក ថូ​ម៉ាស ហ៊ុន (Thomas Hundt) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា​៖ «​តាម​រយៈ Pleng by Smart យើង​បាន​បន្ត​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ចំពោះ​វិស័យ​តន្ត្រី​នៅ​កម្ពុជា និង​សិល្បករ​ដែល​មាន​ទេព​កោសល្យ​ខ្ពស់ ដែល​យើង​មាន​ភាព​រីករាយ​ក្នុង​ការ​ផ្ដល់​ជា​វេទិកា​មួយ​សម្រាប់​ភ្ជាប់​សិល្បករ​ទៅ​នឹង​អ្នកគាំទ្រ​តន្ត្រី​។ យើង​បាន​គាំទ្រ​ដល់​ទិដ្ឋភាព​តន្ត្រី​ក្នុងស្រុក​របស់​យើង មិន​ត្រឹមតែ​តាម​រយៈ​កម្មវិធី Pleng និង​យុទ្ធនាការ​តាម​អន​ឡាញ​ប៉ុណ្ណោះ​ទេ យើង​ក៏​គាំទ្រ​តាម​រយៈ​កម្មវិធី​ប្រគុំ​តន្ត្រី​សប្បុរសធម៌​ស្នាមញញឹម កម្មវិធី​ពិធីជប់លៀង​ឆ្នាំ​ថ្មី (Smart’s virtual New Year Party) និង​កម្មវិធី​ពានរង្វាន់​ពលរដ្ឋ​គំរូ Smart ដែល​មានការ​ចូលរួម​ពី​តារា​ជា​ច្រើន​ដែល​មាន​ភាព​ប្រជាប្រិយភាព​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​»​។

លោក ថូ​ម៉ាស បាន​បន្ថែម​ទៀត​ថា​៖ «​កម្មវិធី​ប្រគុំ​តន្ត្រី Smart Mega Concerts ដែល​នឹង​ត្រឡប់​មក​វិញ​ថ្ងៃ​ណាមួយ ហើយនឹង​នាំ​យក​តារាចម្រៀង​ដ៏ មាន​ទេព​កោសល្យ​កំពូល​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា ហើយ​យើង​បន្ត​ស្វែងរក​មធ្យោបាយ​ដើម្បី​ភ្ជាប់​អ្នកគាំទ្រ​ជាមួយ​និ​ិ​ង​តន្ត្រី​ដែល​ពួក​គេ​ស្រលាញ់ ដោយ​ផ្ដល់​ជូន​នូវ ពួក​គេ​ជាមួយ​ការ​ប្រើប្រាស់​កម្មវិធី Pleng by Smart នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ប្រព័ន្ធ​សេវា​គ្រប​ដ​ណ្ដា​ប់ 4G ដែល​ប្រសិទ្ធភាព​ខ្ពស់​របស់​ពួក​យើង​។​»

អតិថិជន ឫ​អ្នក​ស្តាប់​អាច​រីករាយ​ជាមួយ​និង​បណ្ណាល័យ​តន្ត្រី និង​ប​ញ្ចី​បទ​ចម្រៀង​របស់​កម្មវិធី Pleng by Smart ឥត​គិតថ្លៃ​ឬ ពួក​គេ​អាច​ក្លាយជា​អតិថិជន Pleng Pro ដោយ​ចំណាយ​គ្រាន់តែ​ចំណាយ ៩៩ សេន​ក្នុង​មួយ​ខែ​។ អតិថិជន ដែល​ប្រើប្រាស់​កម្មវិធី Premium អាច​រីករាយ​ការ​ស្ដាប់​តន្ត្រី​ដោយ​គ្មាន​ការ​ផ្សាយពាណិជ្ជកម្ម​ជាមួយ​និង​គុណភាព​សម្លេង​ដ៏​ល្អ​។ អតិថិជន Pleng Pro ក៏​អាច​ទាញ​យក​បទ​ចម្រៀង​ដោយ​គ្មាន​កំណត់​សម្រាប់​ស្ដាប់​ដោយ​មិន​ចាំបាច់​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​អិ​ុ​ន​ធឺ​ណិ​ត ដូច្នេះ​ពួក​គេ​អាច​បន្ត​ស្តាប់​តន្ត្រី​ដែល​ពួក​គេ​ចូល​ចិត្ត ទោះបីជា​មិន​មាន​អិ​ុ​ន​ធឺ​ណិ​ត​ក៏​ដោយ​។

 សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart Axiata តាម​រយៈ www.facebook.com/smartaxiata  ឬ​ចូល​ទៅ​កាន់​គេហទំព័រ www.smart.com.kh. ។

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន ទ្រូម៉ាន់នី ជួយអ្នកលក់អនឡាញឱ្យធ្វើប្រតិបត្តិការទូទាត់បាន ១លានប្រតិបត្តិការ

ព័ត៌មាន
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានជួយអ្នកលក់អនឡាញរាប់រយនាក់ឱ្យពង្រីកអាជីវកម្មអនឡាញរបស់…

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ពន្យារពេលពេលបើកដំណើរការ ដោយសារកូវីដ-១៩

ព័ត៌មាន
ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានបង្កការរំខានដល់ដំណើរការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ តម្លៃជិត១០លានដុល្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ