Advertisement
វិនិយោគចិន - បញ្ហា​ EBA

នាយករដ្ឋមន្រ្តី​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​វិនិយោគ ​ទោះ​បី​​​មាន​​ការ​ដក EBA ក៏ដោយ


នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​អង្គារ ទី៨ ខែ​តុលា បាន​អំពាវនាវ​សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា បន្ត​វិនិយោគ​របស់​ខ្លួន បើទោះ​បី​ជា​មាន​​បញ្ហា​អ្វី​ក៏​ដោយ ជាពិសេស បើ​សិន​ជា​មាន​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA ចេញ​ពី​កម្ពុជា ក៏​ដោយ។
នាយក​រដ្ឋមន្រ្តី សម្ដេច​ តេជោ ហ៊ុន សែន មានប្រសាសន៍​នៅថ្ងៃ​ទី២៩ កក្កដា ២០១៩ ថា ចាប់​ពី​ថ្ងៃ​នេះ​ទៅ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នឹង​ចុះ​ចាប់​ត្រង់ៗ​ក្នុង​ការ​វះកាត់​មន្រ្តី​អាក្រក់។ រូបភាព៖ ទំព័រ​ហ្វេសប៊ុក នាយករដ្ឋមន្ត្រី
ដោយ
Advertisement

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​ជំនួប​ជាមួយ​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន នៅ​វិមាន​សន្តិភាព។

តាមរយៈ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ សម្តេច​បាន​សរសេរ​ដូច្នេះ​ថា «សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់​ទុន​នៅ​កម្ពុជា បន្ត​វិនិយោគ​នៅ​កម្ពុជា ទោះបី​ជា​មាន​​បញ្ហា​អ្វី​ក៏​ដោយ ជាពិសេស ការដក EBA ពី​កម្ពុជា​ក៏​ដោយ គឺ​សម្ដេច​ស្នើ​សុំ​ឲ្យ​ចិន​នៅតែ​បន្ត​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្ត​ទៀត។»

គួររំឭក​ថា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាលពី​ខែ​កុម្ភៈ ថា ខ្លួន​បាន​ចាប់​ផ្តើម​ដំណើរការ​នីតិវិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ទាប់ពី​បាន​លើក​ឡើង​ពី​ការព្រួយ​បារម្ភ​អំពី​លទ្ធិ​ប្រជាធិបតេយ្យ សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។

គណៈប្រតិភូ​អឺរ៉ុប បាន​បញ្ចប់​ដំណើរ​ទស្សនកិច្ច​លើក​ទី២ របស់​ខ្លួន​កាល​ពី​ខែ​មិថុនា ដើម្បី​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធនឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ ដោយ​បាន​ជួប​តំណាង​នៅ​តាម​ក្រសួង​នានា ដូចជា ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​ដែនដី​ នគរូបនីយកម្ម និង​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

ការអំពាវនាវ​របស់​សម្តេច ហ៊ុន សែន បាន​កើត​ឡើង​ផង​ដែរ បន្ទាប់ពី​ដំណើរ​បេសកកម្ម​ទៅ​សហគមន៍​អឺរ៉ុប​របស់​លោក វ៉ាន់ ស៊ូអៀង និង​លោក ខេន លូ តំណាង​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដើម្បី​ជួប​ជាមួយ​សមាជិក​សភា​អឺរ៉ុប​ដើម្បី​ពិភាក្សា​អំពី​បញ្ហា EBA កាល​ពី​ថ្ងៃ​ទី៥ ខែ​តុលា។

សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​បង្ហោះ​សារ​ជាមួយ​រូបភាព​នៅ​សភា​អឺរ៉ុប ដូច្នេះ​ថា «យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព ហើយ​យើង​ទន្ទឹង​រង់ចាំ​លទ្ធផល​ត្រឹមត្រូវ​និង​វិជ្ជមាន​សម្រាប់​វិស័យ​កាត់ដេរ​កម្ពុជា​របស់​យើង។»

ក្នុង​ជំនួប​ជាមួយ​សហគ្រិន​ចិន​នោះ​ផង​ដែរ សម្តេច​ក៏​បាន​មាន​ប្រសាសន៍​​​ថា នឹង​ការ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ពាណិជ្ជករ​ចិន​ថ្មី​មក​បណ្ដាក់​ទុន​នៅ​ក្នុង​ប្រទេស​បន្ថែម​ទៀត ហើយ​ក៏​បាន​ស្នើ​ចិន​ឲ្យ​បន្ត​បើក​ទីផ្សារ​ចិន​ឲ្យ​កាន់តែ​ធំ​ជាង​មុន​សម្រាប់​ការនាំចូល​ផលិត​ផល​កសិផល​ពី​កម្ពុជា។

សម្តេច​ក៏​បាន​បង្ហាញ​មូលហេតុ​ផងដែរ​ថា ការ​លុប​ចោល​ល្បែង​អនឡាញ​នៅ​កម្ពុជា គឺ​ជា​ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ហើយ​ថា កម្ពុជា​បាន​ពន្ធ​តិចតួច​ណាស់​ពី​កាស៊ីណូ​អនឡាញ​នេះ ខណៈ​ដែល​កាស៊ីណូ​អនឡាញ​នេះ នាំ​មក​នូវ​ការ​ប្រឈម ​ដូច​ជា ឧក្រិដ្ឋកម្ម កាលាង​លុយ​កខ្វក់​ ជាដើម ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារជាតិ​កាណាដា កាន់កាប់​​​ធនាគារ​ ABA នៅកម្ពុជា ១០០% បន្ទាប់ពី​ទិញ​ភាគហ៊ុន​១០%​​ដែល​នៅ​សល់

ព័ត៌មាន
ធនាគារ ABA Bank ដែល​គេ​ឃើញ​​ពង្រីក​បើក​សាខា​ជា​បន្ត​បន្ទាប់​នៅ​ទូទាំង​ប្រទេស​កម្ពុជា ឥឡូវនេះ បាន​លក់​ចំណែក​ភាគហ៊ុន​ដែល​នៅសល់ ១០...

អ្នកជំនាញ៖ កំណើនប្រជាជនចំណូលមធ្យម និងអាជីវកម្មខ្នាតតូច ជំរុញដល់សន្ទុះកំណើន​នៃវិស័យសេវាបញ្ចាំ

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ របរបើកហាងផ្ដល់សេវាបញ្ចាំ បាននិងកំពុងបន្តនូវសន្ទុះកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលការរឹតបន្ដឹង ក៏ដូចជាបង្ក្រាបលើ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ