សម្ដេច​ប្រតិកម្ម​តប​អ្នករិះគន់​រឿង​ខ្វះ​អគ្គិសនី!

សម្តេច ហ៊ុន សែន បញ្ជា​ឲ្យ​កាត់​ភ្លើង​ពី​ផ្ទះ​អ្នក​វិភាគ​ដែល​ដាក់​កំហុស​លើ​រដ្ឋាភិបាល


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​បញ្ជា​នៅ​ថ្ងៃ​អង្គារ​នេះ ឲ្យ​ដាក់​ទណ្ឌកម្ម​ដល់​អ្នក​វិភាគ​តាមរយៈ​ការ​កាត់​ភ្លើង​ពី​ផ្ទះ​ពួកគេ ព្រោះតែ​បាន​វិភាគ​ថា រដ្ឋាភិបាល​ធ្វើ​ឲ្យ​ដាច់​ភ្លើង​ដើម្បី​ជា​លេស​សម្រាប់​ការ​ធ្វើ​វារី​អគ្គិសនី​បន្ថែម​ទៀត។
សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រតិកម្ម​តប​នឹង​អ្នក​ដែល​រិះគន់ដាក់​កំហុស​លើ​រដ្ឋាភិបាល ជុំវិញ​រឿង​ខ្វះអគ្គិសនី។
ដោយ

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត នៅ​ខេត្ត​កំពត សម្តេច ហ៊ុន សែន បាន​មានប្រសាសន៍​ដូច្នេះ​ថា ៖ «បើ​យើង​ស្គាល់​វា អា​ផ្ទះ​ហ្នឹង ទៅ​កាត់​ភ្លើង​ហ្មង កាត់​ភ្លើង​អាផ្ទះ​ហ្នឹង​ហ្មង ទៅ​កាត់​អាផ្ទះ​ហ្នឹង ឲ្យ​ហ្អែង​ដុត​ចន្លុះ»។ 

សម្ដេច​បន្ត​ដូច្នេះ​ទៀត​ថា ៖ «មើល៍ អាអ្នកវិភាគ​ហ្នឹង ទៅ​កាត់​ភ្លើង​ផ្ទះ​វា​ដើម្បី​ឲ្យ​ហ្អែង​ដឹង​ថា វា​ខ្វះ​អគ្គិសនី មិនមែន​ដើម្បី​យក​ហេតុផល​ធ្វើ​វារី​អគ្គីសនី…ហ្អែង​ដុត​ទៀន ដុត​ចន្លុះ​ទៅ…វា​ក៏​ទទួល​ទណ្ឌកម្ម​ឲ្យ​វា​ដុត​ច្រឡុះទៅ ​ឬ​ក៏​រក​កូន​ម៉ាស៊ីន​ភ្លើង​បញ្ឆេះ​នៅ​ផ្ទះ។» «មិនមែន​កាត់​សិទ្ធិ​អ្នក​ឯងទេ។ អញ​កាត់​ភ្លើង​តើ កុំ​ទៅ​ឃ្លាន​លុយ​វា វា​ក៏​ជា​អតិថិជន​ដែរ ប៉ុន្តែ​មកពី​វា​ដាក់​កំហុស​មក​លើ​យើង។»

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​បន្ត​ថា អាជ្ញាធរ​កំពុង​តែ​ដោះស្រាយ​បញ្ហា​ដាច់​ភ្លើង​​ហើយ និង​បាន​ហៅ​អ្នក​វិភាគ​ថា «អា​ចង្រៃ» ជាមួយ​នឹង​ការ​ជេរ​បន្ថែម​ថា«ប្រយ័ត្ន​រន្ទះបាញ់ ឥឡូវ រន្ទះ​អាក្រក់​អាក្រី។»

សម្តេច​ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើ​ម៉ាស៊ីន​ភ្លើង ហើយ​ក៏​បាន​អំពាវនាវ​ឲ្យ​អ្នក​លក់​ម៉ាស៊ីន​ភ្លើង​កុំឲ្យ​ឡើង​ថ្លៃ ខណ:​ដែល​ប្រេង​មិន​បាន​ឡើង​ថ្លៃ​នោះ​ទេ។

សម្តេច​បាន​បន្ត​ថា ការ​ប្រែប្រួល​អាកាសធាតុ​បាន​ធ្វើឲ្យ​ខ្វះ​ទឹក នៅ​តាម​អាង​​វារី​អាគ្គិសនី។

សម្តេចបានមានប្រសាសន៍​ថា គាត់​អត់​បានឲ្យ​​ប្រើ​ពាក្យ​សំដី​ដូច​ប្រធានាធិបតី​ហ្វីលីពីន ឌូតើតេ ដែល​ធ្លាប់​ប្រើ​ពាក្យ «កូន​មី​សំផឹង។» ផង​ទេ។

កាល​ពី​ឆ្នាំ​២០១៥ សម្តេច ហ៊ុន សែន ក៏​ធ្លាប់​គំរាម​កាត់​ផ្តាច់​អគ្គិសនី​ពី​ផ្ទះ​របស់​ក្រុម​អ្នក​បរិស្ថាន​ជ្រុល​និយម​ផង​ដែរ ដែល​ពេល​នោះ​បាន​រិះគន់​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​ក្នុង​ប្រទេស៕




អត្ថបទបន្ទាប់


កម្ពុជារុករករ៉ែមាស បានតែ ៥ ទៅ ១០ គីឡូក្រាម ប៉ុណ្ណោះ ក្នុង១ខែ!

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ ក្រសួងរ៉ែ និងថាមពល បានប្រាប់ខេមបូណូមីសថា ក្នុង១ខែៗ កម្ពុជាអាចរុករក និងកែច្នៃ រ៉ែមាសបានប្រមាណ តែ ៥ ទៅ១០ គីឡូក្រាមប៉ុណ្ណ…

ADB៖ កង្វះកម្លាំងពលកម្មជំនាញ នៅតែជាឧបសគ្គចម្បងរារាំងចំពោះការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
របាយការណ៍ថ្មីមួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលចេញផ្សាយនៅថ្ងៃទី០៣ ខែមេសា បង្ហាញថាសេដ្ឋកិច្ចកម្ពុជានៅតែមានកំណើនរឹងមាំក្នុងរយៈពេល ២ឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ