នយោបាយ​កម្ពុជា

បុត្រា​ច្បង​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានតែងតាំងជា​ប្រធាន​យុវជនគណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់កណ្ដាល


លោក ហ៊ុន ម៉ាណែត ដែល​ជា​បុត្រា​ច្បង​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា (ស៊ីភីភី) ដំឡើង​ឋានៈ​ជា ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជាថ្នាក់កណ្ដាល ដែល​កាលពីមុន លោក​ ម៉ាណែត គឺ​ជា​អនុប្រធាន។
សម្ដេច ហ៊ុន សែន (ឆ្វេង) និងកូនប្រុស គឺឯកឧត្តម ហ៊ុន ម៉ាណែត (កណ្ដាល) ក្នុងជំនួប​ជាមួយ​នឹងលោក​ ស៊ី ជីនពីង (ស្ដាំ) នៅទីក្រុងប៉េកាំងប្រទេសចិន (រូបភាព៖ ហ្វេសប៊ុក​ឯកឧត្តម ហ៊ុន ម៉ាណែត)
ដោយ

ការតែងតាំងដំឡើងឋានៈ​បុត្រាច្បង​របស់​នាយករដ្ឋមន្ត្រី ធ្វើឡើង​តាមរយៈ​​សេចក្ដី​សម្រេច​របស់​គណៈអចិន្ត្រៃយ៍​នៃគណៈកម្មាធិការកណ្ដាល​របស់​គណបក្សប្រជាជន​កម្ពុជា ​​ចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ​២០២០ ដែល​ចុះហត្ថលេខា​ដោយ​សម្ដេច​តេជោ ហ៊ុន សែន ដែលជាប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។  បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត ក៏ជាសមាជិកអចិន្រ្តៃយ៍នៃគណបក្សប្រជាជនកម្ពុជាផងដែរ។

លោក ហ៊ុន ម៉ាណែត មានឋានន្តរស័ក្តិយោធាជាឧត្ដមសេនីយ៍ឯក ជា​អគ្គមេបញ្ជាការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក នៃ​កងយោធពលខេមរភូមិន្ទ ផងដែរ។ លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ចុះផ្សាយថា អាច​ជាមនុស្ស​ម្នាក់​ដែលនឹងស្នង​តំណែង​នាយករដ្ឋមន្ត្រី​បន្ត​ពីឪពុករបស់​លោក គឺ​សម្ដេចតេជោ ហ៊ុន សែន៕




អត្ថបទបន្ទាប់


កូវីដ១៩ និង​ការ​ធ្លាក់​ចុះ​តម្លៃ​ប្រេង​ ជា​ហានិភ័យ​ដល់​"ក្តី​សុបិនតំណក់​​ប្រេង"ដំបូង​របស់​កម្ពុជា

ព័ត៌មាន
ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ឈ្មោះ Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​នៅថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០២០​នេះ ថា ជំងឺ​កូ…

ក្រសួងកសិកម្ម ប្រាប់ឲ្យក្រុមហ៊ុននាំចេញស្វាយចំនួន ២០ រួសរាន់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដើម្បីនាំចេញស្វាយទៅចិន

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា បានជំរុញឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីនាំចេញស្វាយចំនួន ២០ រួសរាន់រៀបចំខ្លួនឲ្យបានរួចរាល់ តាមរយៈការអភិវឌ្ឍនូវហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ