នយោបាយ​កម្ពុជា

នាយក​រដ្ឋមន្រ្តី​បញ្ជា​ឱ្យ​ដោះលែង​សកម្មជន​បក្ស​​ប្រឆាំង និង​ធានាថា ​គ្មាន​ការ​ចាប់​ខ្លួន​អ្នក​រត់គេច​ខ្លួនទេ!


នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា​នេះ បាន​បញ្ជា​ឱ្យ​ដោះលែង​ក្រៅឃុំ​បណ្តោះ​អាសន្ន​ នូវ​សកម្មជន​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ពាក់ព័ន្ធ​នឹង​ការ​វិល​ត្រលប់​របស់​លោក សម រង្ស៊ី និង​បាន​ធានា​ថា នឹង​គ្មាន​ការចាប់​ខ្លួន​​អ្នក​ដែលបាន​​រត់គេច​ខ្លួន​នោះ​ទេ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ រូបភាព៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋមន្ត្រី
ដោយ

សម្តេច ហ៊ុន សែន បាន​និយាយ​នៅឯ​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍ នៅ​ខេត្ត​កំពត ដូច្នេះ​ថា «អ្នក​ដែល​យើង​បាន​ចាប់​ខ្លួន ខ្ញុំ​សូម​ឱ្យ​រដ្ឋមន្រ្តី​យុត្តិធម៌ ធ្វើការ​ជាមួយ​នឹង​ព្រះរាជ​អាជ្ញា ជាមួយ​តុលាការ ដើម្បី​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ តាមរយៈ​នៃ​ការ​ស្នើសុំ​របស់​សាម៉ី​ខ្លួន របស់​មេធាវី ឬ​របស់​ក្រុម​គ្រួសារ។»

ការវិវឌ្ឍ​​ជា​វិជ្ជមាន​ចុង​ក្រោយ​បាន​កើត​ឡើង បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​បាន​ផ្តល់​រយៈ​ពេល ០១​ខែ ដល់​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​ទៅនឹង​របាយការណ៍​បឋម​នៃ​ការ​ស៊ើបអង្កេត​អំពី​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA សម្រាប់​កម្ពុជា។ គណៈកម្មការ​អឺរ៉ុប បាន​និយាយ​ថា ការ​សម្រេច​ដក EBA ឬអត់ ពី​កម្ពុជា នឹង​កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

នៅថ្ងៃ​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា​នេះ​ដែរ សម្តេច ហ៊ុន សែន ក៏​បាន​អំពាវនាវ​ឱ្យ​បងប្អូន​ដែល​រត់​ទៅ​ក្នុង​ប្រទេស​ថៃ ត្រឡប់​ចូល​មក​ក្នុង​ប្រទេស​វិញ ហើយ​សម្តេច​បាន​អះអាង​ថា នឹង​មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ទេ។

សម្តេចហ៊ុន សែន បាន​និយាយ​ដូច្នេះ​ថា «ឥឡូវ សូម​បងប្អូន​វិល​ត្រលប់​មក​កាន់​ផ្ទះ​សម្បែង​នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ អត់​មាន​ទោសពៃរ៍​អីទេ អត់​នរណា​ចាប់​ទេ។ ហ៊ុន សែន បញ្ជា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់ មិន​ត្រូវ​ចាប់​ចង​អ្នក​ដែល​បាន​ទៅ​លាក់​ខ្លួន​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។»

សម្តេច ហ៊ុន សែន ក៏​បាន​បន្ថែម​ថា អ្នក​ដែល​មាន​ដីកា​ចាប់​ខ្លួន​ហើយ ព្រះរាជ​អាជ្ញា​នឹង​ដក ឬ​លុប​ដីកា​នោះ​ចេញ ដើម្បី​អនុញ្ញាត​ឲ្យ​​វិល​មក​ស្រុក​វិញ​បាន៕




អត្ថបទបន្ទាប់


អាជ្ញាធរថៃ ប្រកាសបើកដំណើរការស្ថានីយរថភ្លើងលើអាកាសថ្មី ចំនួន ៤ កន្លែងទៀត នៅខែក្រោយ

ព័ត៌មាន
ស្ថានីយរថភ្លើងលើអាកាស ឬហៅថា Skytrain ថ្មីប្រភេទ ខ្សែពណ៌បៃតង ចំនួន៤ ទីតាំងទៀត ត្រូវបានអាជ្ញាធរថៃ ប្រកាសថា នឹងបើកដំណើរការឲ្យធ្វើចរាចរណ៍ន…

ខួប​ពីរ​ឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់, អង្គការ​សិទ្ធិ​មនុស្ស និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា អំពាវនាវ​ឲ្យ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​អតីត​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ីសេរី

ព័ត៌មាន
នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ទី១៤ ខែ​វិច្ឆិកា ជា​ថ្ងៃ​ខួប​ពីរឆ្នាំ​នៃ​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ, អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ និង​សម្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ