អាស៊ាន-កម្ពុជា

នាយករដ្ឋមន្ត្រីកម្ពុជា​​នឹង​ចេញដំណើរទៅចូលរួមប្រជុំ​អាស៊ានស្ដីពីវិបត្តិ​​មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មេសា


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ដំណើរចាកចេញពី​ប្រទេស នៅវេលា​ម៉ោង ១រសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ​២០២១ ដើម្បីទៅចូលរួម​​កិច្ច​ប្រជុំ​អាស៊ាន​ស្ដីពី​វិបត្តិ​មីយ៉ាន់ម៉ា ដែល​រៀបចំធ្វើ​នៅ​​ប្រទេស​ឥណ្ឌូនេស៊ី នាថ្ងៃទី២៤ មេសា ខាងមុខនេះ ។
នាយករដ្ឋមន្ត្រីកម្ពុជា​​នឹង​ចេញដំណើរទៅចូលរួមប្រជុំ​អាស៊ានស្ដីពីវិបត្តិ​​មីយ៉ាន់ម៉ា នៅថ្ងៃទី២៣ មេសា
ដោយ

យោងតាម​សំណេរ​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី ដោយសារតម្រូវការ​នៃ​វិធានការ​សុខាភិបាល​របស់​ឥណ្ឌូនេស៊ី​ដែល​ជាម្ចាស់ផ្ទះ​ សម្ដេចតេជោ​នឹងត្រូវ​ធ្វើ​តេស្ត​​កូវីដ-១៩ នៅថ្ងៃស្អែក ទី២២ ខែមេសា នៅកម្ពុជា និងត្រូវធ្វើតេស្ត​ម្ដងទៀត នៅថ្ងៃទី២៣ មេសា នៅពេល​ហោះហើរ​ទៅដល់​ប្រទេស​ឥណ្ឌូនេស៊ី ។ 

សម្តេចតេជោ​បាន​សរសេរ​បន្ថែមថា «ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​មេដឹកនាំ មុនចូល​ប្រជុំ ត្រូវធ្វើតេស្ត​ទាំងអស់គ្នា រាប់ទាំង​ប្រធានាធិបតី​ឥណ្ឌូនេស៊ីផងដែរ ។» 

គួរបញ្ជាក់ថា មេដឹកនាំ​នៃប្រទេសសមាជិក​អាស៊ានទាំង ១០ បាន​ព្រមព្រៀងគ្នា​ បើកកិច្ចប្រជុំ​បន្ទាន់​មួយ នៅ​ទីក្រុង​ហ្សាកាតា ឥណ្ឌូនេស៊ី ដើម្បី​ពិភាក្សា​គ្នា​អំពីវិបត្តិ​នៅក្នុងប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​មាន​ការ​តវ៉ា​ពីប្រជាជន​បន្ទាប់ពីក្រុម​យោធា​បាន​ធ្វើរដ្ឋប្រហារ​កាលពីខែកុម្ភៈ និង​​ការ​បង្ក្រាប​ដោយ​ហិង្សា​ផ្ដាច់​ផ្ដិល​ជីវិតមនុស្ស​រាប់រយនាក់ ។

របាយការណ៍ព័ត៌មាននានាចុងក្រោយនេះ បានឲ្យ​ដឹងថា ក្នុង​ចំណោម​មេដឹកនាំ​ប្រទេស​សមាជិក​អាស៊ាន​ដែលនឹងចូលរួមកិច្ច​ប្រជុំ​នេះ ក៏មាន​មេដឹកនាំ​យោធា​ផ្ដាច់ការ ឧត្ដមសេនីយ៍ មីន អ៊ុងលាំង ផងដែរ ។ 

ដោយ​ឡែក ពីប្រទេសថៃ​វិញ សារព័ត៌មានបានផ្សាយថា លោកនាយករដ្ឋមន្ត្រី​ ប្រាយុត ចាន់អូចា នឹង​មិន​ចូលរួម​កិច្ច​ប្រជុំ​អាស៊ាន​នៅទីក្រុង​ហ្សាកាតានេះទេ ដោយ​ចាត់​តំណាង​ឲ្យ​ចូលរួម​ជំនួស ។ 

នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ាដែលកំពុងមាន​វិបត្តិ​ឯណោះវិញ មានការសម្ដែង​ការព្រួយបារម្ភថា កិច្ច​ប្រជុំ​អាស៊ាន​នៅថ្ងៃទី២៤ មេសាខាងមុខនេះ អាច​ជា​ការផ្ដល់ភាព​ស្រប​ច្បាប់​ដល់​មេដឹកនាំ​យោធា​ដែល​បាន​ធ្វើ​រដ្ឋប្រហារ​ដណ្ដើម​អំណាច​នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​ក៏មានការអំពាវនាវថា អាស៊ាន​គួរណា​តែអញ្ជើញរដ្ឋាភិបាលរួបរួមជាតិ ដែល​បង្កើតឡើងដោយ​ក្រុម​មេដឹកនាំ​មីយ៉ាន់ម៉ាដែលត្រូវ​ពួកយោធា​បណ្ដេញ​ចេញពីអំណាច​ដែរ ដើម្បី​បានតតាំងគ្នា​ជាមួយ​នឹង​ឧត្តមសេនីយ៍ មីន អ៊ុងលាំង ៕




អត្ថបទបន្ទាប់


ថៃកំពុង​ចរចា​ទិញ​វ៉ាក់សាំង Pfizer-BioNTech ពី ៥ ទៅ ១០លានដូស

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា បាន​និយាយ​នៅថ្ងៃអង្គារ ទី២០ ខែមេសា ថា ប្រទេស​ថៃ​កំពុង​ស្វះស្វែង​រក​ទិញ​វ៉ាក់សាំងកូវីដ-១៩ Pfize…

ក្រុមអាជីវករលក់ដូរនៅផ្សារចាប់ផ្ដើមរអ៊ូពីភាពស្ងប់ស្ងាត់អ្នកទិញវិញហើយ

ព័ត៌មាន
ក្រោយរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ គេសង្កេតឃើញថា នៅតាមដងផ្លូវនានាក្នុងក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ