កំណាព្យ​មិត្ត​អ្នក​អាន

មុន​គេ​ស្គាល់​ជា​ជង្រុក​ត្រី ពេល​នេះ​ល្បី​នាំ​ត្រី​ចូល!​


ថ្មីៗ​នេះ ខេមបូណូមីស បាន​ចុះផ្សាយ​អត្ថបទ​មួយ អំពី​កម្ពុជា​​នាំចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ក្នុង​មួយ​ឆ្នាំ​ៗ​ក្នុង​ទឹក​ប្រាក់​រាប់​សិប​លាន​ដុល្លារ។ បន្ទាប់​ពី​ការចុះ​ផ្សាយ​នេះ មិត្ត​អ្នក​អាន​មួយ​រូប​បាន​ផ្ញើ​ជូន​កំណាព្យ​មួយ​ទាក់ទង​នឹង​ប្រធាន​បទ​ត្រី ប៉ុន្តែ សុំ​ស្នើ​ផ្សាយ​បន្ត​ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​ម្ចាស់​អត្ថបទ។ ​
កម្ពុជា​ជា​ប្រទេស​ធ្លាប់ជា​ប្រទេស​សម្បូរ​ត្រី តែ​បច្ចុប្បន្ន មាន​ការ​ខ្វល់​ខ្វាយ​រឿង​ខ្សត់​ត្រី។
ដោយ

ខាង​ក្រោម​នេះ​ជា​អត្ថន័យ​នៃ​កំណាព្យ ជា​​បទ ពាក្យ៦៖ 

- ផ្ទោង​ផ្ទក់​ក្រឹម​ក្រាញ់​ក្រុស​ក្រាយ សណ្តាយ​អណ្តែង​គល់​រាំង 
ឆ្លូញ​ឆ្លាំង​មាន​ក្នុង​ត្រពាំង  ទប់​ឃាំង​បូម​បាច​ប្រឡាយ។


-ក្អិត​ក្អុក​កំពឹស​ចង្វា   ទឹក​ថ្លា​ឃើញ​ហែល​ប្រញាយ
មីង​ពូ​ដាក់​ទ្រូ​សប្បាយ    ក្អាក​ក្អាយ​មិន​ខ្វាយ​ខ្វល់​អី។


-ស្រុក​ត្រី​ល្បី​ត្រឹម​តែ​ឈ្មោះ    ជួប​គ្រោះ​ព្រោះ​ត្រូវ​អស់​ត្រី
នាំ​ចូល​សិប​តោន​ដល់​ល្បី    ត្រឹម​ត្រី​ចាយ​លាន​ដុល្លារ។

-ពេល​មាន​ធនធាន​ភ្លេច​គិត    ងងឹត​បំផ្លាញ​មច្ឆា
ផ្ទៃ​ព្រៃ​លិច​ទឹក​កាប់​ឆ្ការ    កាង​ការ​នេសាទ​ខុស​ច្បាប់។

-បោក​គ្រាប់​ដាក់​ថ្នាំ​បំពុល    ងប់ងុល​គិត​តែ​ប្រឹង​ចាប់
ពេល​នេះ​រក​ត្រី​ហូប​យ៉ាប់    មិន​ស្តាប់​គេ​ប្រាប់​ខឹង​គេ៕




អត្ថបទបន្ទាប់


ហេតុអ្វី​បាន​ជា​ធនាគារ​និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​មាន​អត្រា​ការ​ប្រាក់​ខ្ពស់?

ព័ត៌មាន
ជា​ធម្មតា ការ​កំណត់​ការ​ប្រាក់​មិន​ខុស​ពី​ការ​កំណត់​តម្លៃ​ទំនិញ​នោះ​ទេ។ ប្រសិន​បើ​ទិញ​​មក​ថ្លៃ តម្លៃ​លក់​ក៍​ត្រូវ​តែ​ថ្លៃ​ដែរ។ ឧទាហរ…

តំបន់​សេដ្ឋកិច្ច​ពិសេស​១៤ មាន​សកម្ម​ភាព​ខ្លាំង​ជាង​គេ​នៅ​កម្ពុជា

ព័ត៌មាន
គិត​រហូត​មក​ដល់​បច្ចុប្បន្ន រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ជា​សេនាធិការ បាន​អនុម័ត​ជា​គោលការណ៍​​លើ​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ