រថភ្លើង-អ្នកដំណើរ

រថភ្លើងប៉ោយប៉ែត-សិរីសោភ័ណដឹកអ្នកដំណើរមិនគិតថ្លៃចាប់ពីថ្ងៃទី៤មេសាដល់ខែកក្កដា


រថភ្លើងដឹកអ្នកដំណើរពីក្រុងប៉ោយប៉ែតដល់ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ នឹងត្រូវដាក់ឲ្យ​ដំណើរបណ្ដោះអាសន្នដែលនឹងដឹកអ្នកដំណើរដោយមិនគិតថ្លៃចាប់ពីថ្ងៃទី៤ ខែមេសា រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨។ នេះបើតាមការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និង​ដឹកជញ្ជូនកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ។
នេះជារថភ្លើងដឹកអ្នកដំណើរ (រូបភាព៖​ ក្រសួងសាធារណការ និងដឹកជញ្ជូន)
ដោយ

គម្រោងដាក់ឲ្យដំណើរការបណ្ដោះអាសន្ននៃរថភ្លើងប៉ោយប៉ែត-សិរីសោភ័ណនេះ គឺបន្ទាប់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើសាកល្បងបើកបររថភ្លើងនេះកាលពីថ្ងៃទី២ ខែមេសាកន្លងទៅ បានទទួលជោគជ័យ។ 

បើតាមហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ការធ្វើដំណើរតាមផ្លូវដែកនេះ នឹងអាច​ផ្ទុកមនុស្សបាន១០០នាក់ទាំងឈរ និងអង្គុយ ដោយផ្តល់សេវាមួយថ្ងៃទី៣ជុំ ស្មើ៦ជើងទៅមក។ រថភ្លើងដឹកអ្នកដំណើរនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុន​ Royal Railway ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់អ្នកឧកញ៉ា គិត ម៉េង អ្នកជំនួញដ៏ល្បីឈ្មោះនៅកម្ពុជា។

ទំព័រហ្វេសប៊ុកខាងលើ បានសរសេរបន្តថា ការដាក់ឲ្យដំណើររថភ្លើងនេះ គឺដើម្បីកាត់បន្ថយការកកស្ទះ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយភាពក្រីក្រតាមរយៈគោលនយោបាយរបស់រដ្ឋាភិបាល។

តាមពិតទៅ ផ្លូវដែកកម្ពុជា (ភ្នំពេញ-ប៉ោយប៉ែត) នឹងត្រូវសាងសង់ឲ្យបានរួចរាល់នៅបំណាច់ឆ្នាំ២០១៨ ដោយនៅសល់​ប្រវែង១៤០​​គីឡូម៉ែត្រប៉ុណ្ណោះ ដែលកំពុងតែជួសជុល និងស្ថាបនា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានថ្លែងនាពេលកន្លងមក។

នេះជារថភ្លើងរបស់ក្រុមហ៊ុន Royal Railway

សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ធ្លាប់ប្រកាសថា ផ្លូវដែកដែល​តភ្ជាប់ពី​ប៉ោយប៉ែតដល់រាជធានីបាងកក ក៏បានត្រូវសាងសង់តភ្ជាប់រួចរាល់ហើយដែរ។ 

គេរំពឹងថា នៅពេលផ្លូវដែកអន្តរជាតិមួយនេះ សង់រួចរាល់ហើយជាស្ថាពរ ដោយភ្ជាប់ពីក្រុងបាងកកដល់ទីក្រុងភ្នំពេញ នោះ ការដឹកទំនិញទៅមករវាង កម្ពុជា-ថៃ នឹងកាន់តែសកម្មបន្ថែមទៀត ខណៈ បច្ចុប្បន្ន ការផ្តោះប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានតែតាមរយៈផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹកប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុន​អចលន​ទ្រព្យ CPL សម្រេច​ឈរ​ជើង​នៅ​សៀមរាប ក្រោយ​សម្លឹង​ឃើញ​ឱកាស​ទីផ្សារ​ធំ

ព័ត៌មាន
ក្រោយ​ពី​បាន​ប្រឡូក​ក្នុង​វិស័យ​អចលន​ទ្រព្យ​កម្ពុជា ជាង​​​២​ទសវត្សរ៍​កន្លង​មក​នេះ ក្រុមហ៊ុន​អចលន​ទ្រព្យ CPL ដែល​ត្រូវ​បាន​គេស្គាល់​ថា ជា​…

មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ ជា​ទី​គយគន់​សត្វស្លាប​ដ៏​ពេញ​និយម​របស់​ប្រជាជនថៃ

ព័ត៌មាន
មជ្ឈមណ្ឌល​អប់រំ​ធម្មជាតិ​បាងភូ (BANGPU) ដែល​ជា​តំបន់​ច្រាំង​សមុទ្រ​សៀម ស្ថិត​នៅ​ខេត្ត​សមុទ្រ​ប្រាកាន​ភាគ​អាគ្នេយ៍​រាជ​ធានី​បាងកក។ ទីនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ