Advertisement
Advertisement
Advertisement
ការដឹកជញ្ជូន

ចំណូលកំពង់ផែស្វយ័តភ្នំពេញត្រូវបានប៉ាន់ស្មានថា មានជិត ២៩លានដុល្លារ នៅឆ្នាំ២០២០


ប្រាក់ចំណូលរបស់កំពង់ផែស្វយ័តភ្នំពេញនៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានដល់ទៅជិត២៩លានដុល្លារអាមេរិក មានការថយចុះតិចតួច បើធៀបនឹងឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានមួយ របស់កំពង់ផែនេះ អំពីការប៉ាន់ស្មានលទ្ធផលការងារអាជីវកម្ម សេវាកម្ម និងហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២០ ដែលបានដាក់ជូនផ្សារមូលបត្រកម្ពុជានាពេលថ្មីៗនេះ។
កំពង់ផែស្វយ័តភ្នំពេញ
ដោយ
Advertisement

របាយការណ៍​ដែលមិនទាន់​ធ្វើសវនកម្ម​ដដែលនេះ បាន​ឲ្យដឹងថា ចំណូល​សរុប​នៅឆ្នាំ២០២០នេះ ត្រូវបាន​ប៉ាន់ស្មានថា នឹង​មាន​ជាង​២៨លាន​៨សែន​ដុល្លារអាមេរិក មានការធ្លាក់ចុះ​ពី​ជាង​៣០លាន​ដុល្លារអាមេរិក​កាលពីឆ្នាំ២០១៩ ពោលគឺស្មើអត្រា​ធ្លាក់ចុះ​ប្រមាណ ជិត​៤,៦%។

បើតាម​របាយការណ៍ លទ្ធផល​ការងារ​អាជីវកម្ម និងសេវាកម្ម​ភាគច្រើន​​របស់​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​នៅឆ្នាំ២០២០នេះ គឺសុទ្ធតែ​មាន​តួលេខ​ធ្លាក់ចុះ​គួរឲ្យកត់សម្គាល់។ តួយ៉ាង ការដឹក​ជញ្ជូន​ទំនិញ-ប្រេង​ឥន្ធនៈ​ នៅឆ្នាំ២០២០​មាន​ប្រមាណជាង​៣លាន ៧សែន​តោន មានការធ្លាក់ចុះ ១,២%, នាវាផ្ទុកទំនិញ​ឆ្លងកាត់​មានជាង​២ពាន់​៣រយជើង ធ្លាក់ចុះ ជិត​៣,៥%, នាវា​ទេសចរណ៍​មាន​ត្រឹមតែ​១២៦ជើងប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅជាង​៦៨%។ រីឯ​បរិមាណ កុងតឺន័រវិញ មាន​ជាង​២៨ម៉ឺន​TEU កើន២% ខណៈដែល​បិរមាណ​អ្នកដំណើរ​មាន​តែប្រមាណ ជាង​៩ពាន់​៧រយនាក់​ប៉ុណ្ណោះ ធ្លាក់ចុះជិត​៧០%។

យ៉ាងណាក៏ដោយចុះ បើមើលទៅលើ​ប្រាក់ចំណេញ​សុទ្ធ របស់កំពងផែ​ស្វយ័ត​ភ្នំពេញវិញ​ត្រូវបាន​ប៉ាន់ស្មានថា មានប្រមាណជិត​៩លាន​៧សែន​ដុល្លារអាមេរិក។

សូមបញ្ជាក់ថា គិតមកទល់ពាក់កណ្ដាលខែ​ធ្នូឆ្នាំ២០២០នេះ ផ្សារមូលបត្រកម្ពុជា​មាន​ក្រុមហ៊ុន​ចុះបញ្ជី​ចំនួន ១៣ ហើយ ក្នុងនោះ មាន​ក្រុមហ៊ុន​ចំនួន ៧​ចុះបញ្ជី​លក់ភាគហ៊ុន និង​ក្រុមហ៊ុន​ចំនួន៦​ទៀត ចុះបញ្ជីលក់​សញ្ញាបណ្ណ​ ឬហៅថា​មូលបត្រ​បំណុល៕ 

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សារព័ត៌មាន CNA ថា ទំនប់របស់ចិន​ ស្ថិតក្រោមការត្រួតពិនិត្យរបស់អាមេរិក ក្នុងការប្រកួត​ប្រជែង​​នៃ​​ទន្លេមេគង្គ

ព័ត៌មាន
គម្រោងដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក ដោយប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីតាមដាន និងផ្សព្វផ្សាយអំពីកម្រិតទឹកនៅទំនប់វារីអគ្គិសនីរបស់ចិន នៅតាមដ...

ក្រុមហ៊ុនអាមេរិក២ រំពឹងលក់វ៉ាក់សាំងកូវីដ-១៩ បាន ៣២ពាន់លានដុល្លារនៅឆ្នាំ២០២១

ព័ត៌មាន
ការអនុញ្ញាតដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនហ្វាយស័រ នៅក្នុងសហរដ្ឋអាមេរិកនាពេលខាងមុខនេះ គឺជាឱកាសដ៏អស្ចារ្យ សម្រាប់វិស័...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ