បោះផ្សាយមូលបត្រ​បំណុល

ធនាគារពាណិជ្ជក្នុងស្រុក បន្ដបោះផ្សាយលក់មូលបត្របំណុលជាលើកទី ២


នៅក្នុងដំណាក់កាលដ៏លំបាកនៃវិបត្តិកូវីដ-១៩ ធនាគារ ភី ភី ស៊ីប៊ែង នៅតែជំនះក្តីលំបាកបោះផ្សាយលក់មូលបត្របំណុលដំណាក់កាលទី ២ ហើយក៏បានក្លាយជា អ្នកទី ១ ដំបូងគេបង្អស់ដែលបានផ្សាយលក់មូលបត្របំណុលជា ២ដំណាក់កាលដោយជោគជ័យ។
ធនាគារពាណិជ្ជក្នុងស្រុក បន្ដបោះផ្សាយលក់មូលបត្របំណុលជាលើកទី ២
ដោយ

ឯកឧត្តម សៀង ធីរិទ្ធ អគ្គនាយក​រងគណៈកម្មការ​មូលបត្រ​កម្ពុជា បានមាន​ប្រសាសន៍​ឲ្យដឹងថា ធនាគារ ភី ភី ស៊ី ប៊ែង បានក្លាយជា ស្ថាប័នទី ១ ដែល​សម្រេច​បោះផ្សាយ​លក់​មូលបត្រ ជា​ដំណាក់កាល​ដោយ​ជោគជ័យ ដោយរំពឹង​នឹង​កៀងគរ​ដើម​ទុន​បាន ៨០ពាន់​លានរៀល ឬប្រមាណ​ ២០លាន​ដុល្លារ​អាមេរិកពី​ទីផ្សារ​មូលបត្រ​​កម្ពុជា ដោយមាន​អត្រា​ការប្រាក់ ៦,៥% ក្នុងមួយឆ្នាំ។

ឯកឧត្តម សៀង ធីរិទ្ធ បន្តថា ការបោះផ្សាយ​លក់​មូលបត្រ​បំណុល​នេះ ជាការ​ចូលរួម​ចំណែក​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ជាតិ ដោយបាន​កៀងគរ​ប្រមូល​នូវ​ទុន ដែលនៅ​សេសសល់​ក្នុង​សេដ្ឋកិច្ច​យកមក​ប្រើប្រាស់ ហើយ​វិនិយោគិន ក៏ទទួល​បាននូវ​អត្ថ​ប្រយោជន៍​ពី​អត្រា​ការប្រាក់​ផងដែរ។

លោក ហា ចុង វ៉ុន (HA Jong Weon) អគ្គនាយក​រង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​កម្ពុជា បានលើក​ឡើងថា វាជាជោគជ័យ​ដ៏​ធំមួយ សម្រាប់​វិស័យ​មូលបត្រ​កម្ពុជា ដែលមាន​ធនាគារ​ពាណិជ្ជ សម្រេច​បោះផ្សាយ​លក់មូលបត្រ​ដំណាក់កាល​ទី២ ដោយអាច​ប្រមូល​ដើម​ទុន​បាន ១០លាន​ដុល្លារ​អាមេរិក អំឡុង​ពេល​កូវីដ-១៩នេះ ហើយលោក​សង្ឃឹម​យ៉ាង​មុត​មាំថា​ ទំនោរនេះ នឹងមាន​ជាបន្តទៀត។

លោក ស៊ិន ចាង មូ នាយក​ប្រតិបត្តិ​ធនាគារ ភី ភី ស៊ីប៊ែង បានបញ្ជាក់ថា ការសម្រេច​បោះផ្សាយ​លក់មូលបត្រ​បំណុល ដំណាក់កាល​ទី​២ ក្នុងអំឡុង​ពេលវិបត្តិ​​កូវីដ១៩នេះ គឺជាការ​គោរព​ទៅតាម​សន្យា និង​គោលដៅ ដែល​ធនាគារ​ពាណិជ្ជ​មួយនេះ​បានកំណត់ ហើយលោក​ក៏សង្កត់ធ្ងន់​ដែរថា លទ្ធផល​កាល​ពីការ​បោះផ្សាយ​លើកទី ១ គឺទទួល​បាន​លើស​ពីការ​រំពឹង​ទុក ដែលមាន​អ្នក​បញ្ជា​ទិញ​លើស​ពី​ចំនួន​ដាក់លក់​ទៅទៀត ដែល​សបញ្ជាក់​យ៉ាង​ច្បាស់ពី ទំនុក​ចិត្ត​របស់​សាធារណជន និងវិនិយោគិន​មក​លើ ស្ថាប័ន​មួយនេះ។

គួរជម្រាបដែរថា គិតមក​ទល់​ខែ​តុលានេះ វិស័យ​មូលបត្រ​កម្ពុជា មាន​ស្ថាប័ន​ចំនួន ៦ ដែល​បោះផ្សាយ​លក់មូលបត្រ​បំណុល​នៅ​កម្ពុជា ដោយក្នុង​នោះមាន ធនាគារ ភី ភី ស៊ីប៊ែង គឺជាស្ថាប័នទី ៤ ដែលបាន​បោះផ្សាយ​លក់មូលបត្រ​បំណុល​នេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កំពង់ផែក្រុងព្រះសីហនុ នឹងត្រូវបន្ដអភិវឌ្ឍបន្ថែមទៀត ទោះបីមានវិបត្តិកូវីដ-១៩ តាមរំខានក្ដី!

ព័ត៌មាន
កម្ពុជាកំពុងត្រៀមបើកការដ្ឋានសាងសង់កំពង់ផែទឹកជ្រៅមួយបន្ថែមទៀតនៅក្រុងព្រះសីហនុដែលជម្រៅរហូតដល់ ១៤ ម៉ែត្រកន្លះ និងបានកំពុងសិក្សាផងដែរ ពីគម្រ…

ចាំអង្កាល់​ទៀត! វីឡាកូនកាត់​ម៉ូតថ្មី តម្លៃ​យ៉ាង​ពិសេស ត្រឹមតែ 99,800 ដុល្លារ​ប៉ុណ្ណោះ ពីបុរី ប៉េង ហួត

ព័ត៌មាន
ទន្ទឹមនឹងភាពជោគជ័យក្នុងការផ្តល់គេហដ្ឋានដែលមានភាពទាន់សម័យ ស៊ីវិល័យ និងគុណភាពខ្ពស់ ជូនដល់អតិថិជន បុរី ប៉េង ហួត បានខិតខំប្រឹងប្រែងក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ