បុរីលំនៅដ្ឋាន​ប្រណីត

អ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានលំដាប់ខ្ពស់ ចាត់ទុកគុណភាព និងសោភ័ណភាពសំណង់ ជាកត្តាស្នូលសម្រាប់ការប្រជែងទីផ្សារ


ការអភិវឌ្ឍ​សំណង់លំនៅដ្ឋាន ពិសេស លំនៅដ្ឋានលក្ខណៈបុរី បាននិងកំពុងបាញ់ឆ្ពោះទៅគ្រប់ទិសទាំងនោះនៃរាជធានីភ្នំពេញ។ អ្វីដែល គួរឲ្យចាប់អារម្មណ៍នោះ ក្រុមហ៊ុនអភិវឌ្ឍន៍បុរីលំនៅដ្ឋានលំដាប់ខ្ពស់ៗកាន់តែច្រើន បាននិងកំពុងពង្រឹងលើផ្នែក សោភ័ណភាព និងគុណភាពសំណង់កាន់តែខ្លាំងទ្វេដង ដើម្បីបំពេញតម្រូវការអតិថិជន ដ្បិថា វាគឺជាកត្តាស្នូលដ៏សំខាន់មួយសម្រាប់ប្រជែងលើទីផ្សារលំនៅដ្ឋានលំដាប់ខ្ពស់នាពេលបច្ចុប្បន្ននេះ។
អ្នកអភិវឌ្ឍន៍បុរីលំនៅដ្ឋានលំដាប់ខ្ពស់ ចាត់ទុកគុណភាព និងសោភណភាពសំណង់ ជាកត្តាស្នូលសម្រាប់ការប្រជែងទីផ្សារ
ដោយ

តួយ៉ាង បុរី​លំនៅដ្ឋាន The Wood A Natha Residence ដែលចំណាយ​ទុន​វិនិយោគ​ប្រមាណ ១៨​លានដុល្លារ បានស្វែងរក​ដៃគូសហការ​ពី​ប្រទេស​​សិង្ហបុរី​ ជាមួយ​ក្រុមហ៊ុន International Property Advisors ដើម្បីមកជួយធ្វើឲ្យ​ប្រសើរ​ឡើងនូវ​សណ្តាប់​ធ្នាប់ និងការរស់​នៅក្នុងបំណងផ្គាប់​ចិត្ត​អតិថិជន​របស់ខ្លួន និងប្រជែង​ក្នុងទីផ្សារ​អចលនទ្រព្យ​នៅកម្ពុជា។

អគ្គនាយកនាយិកានៃ The Wood A Natha Residence  លោកជំទាវ កាំង ណៃគួយ ឲ្យដឹងថាបុរី The Wood A Natha Residence សង់លើផ្ទៃដី ៣ហិកតាកន្លះ ដោយមានលំនៅឋានចំនួន ១០៨លំនៅឋាន ហើយលក់​បាន៩០ភាគរយហើយ។ លោកជំទាវបន្តថា ដោយសារតែ​លំនៅឋាន​ក្នុងបុរី​សាងសង់​ក៏ជិតរួចរាល់ ហើយលក់​ជិតអស់ផងនោះ ទើប The Wood A Natha Residence ត្រូវការ​អ្នក​ជំនាញផ្នែក​អចលនទ្រព្យ​មកពីក្រៅ​ប្រទេស ដើម្បីធ្វើឲ្យ​ការរស់​​នៅរបស់​អតិថិជន​ខ្លួន​កាន់តែ​ទំនើប​ទាន់សម័យ និងមានផាសុកភាព។ 

អ្នកស្រីបញ្ជាក់ថា «ការជ្រើសរើស​អ្នកជំនាញ​មកជួយ​នេះ ជាវិធីមួយ ដែលធ្វើឱ្យ​អតិថិជន ដែលបាន​ទិញផ្ទះ​ស្ងប់ចិត្ត និងទាក់ទាញ​អ្នក​ដែលចង់​បាន​ផ្ទះ​ឱ្យមកទិញផ្ទះរស់នៅ»។

ជុំវិញការសហការគ្នានេះដែរ លោក ខូ ស្វី យ៉ុង អគ្គនាយក​ក្រុមហ៊ុន International Property Advisors  បានឲ្យដឹងថា ទីតាំងតាម​បណ្តោយ​ផ្លូវជាតិលេខ១ ក្នុងខណ្ឌ​ច្បារអំពៅ គឺជាទីតាំងល្អ មាន​ការអភិវឌ្ឍ​យ៉ាងឆាប់រហ័ស និងអំណោយ​ផល​សម្រាប់​ការរស់នៅ។ ដូនេះក្រុមហ៊ុន​របស់លោក នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យអស់លទ្ធភាព រៀបចំការ​រស់នៅក្នុង The Wood A Natha Residence ឲ្យកាន់​តែ​មាន​លក្ខណៈល្អ​ប្រសើរ​ក្នុងការរស់​នៅសម្រាប់​មនុស្ស ៣ជំនាន់។

ទោះជា​យ៉ាងណាក្ដី​ភាគីក្រុមហ៊ុន​ទាំងពីរ មិនបាន​បញ្ជាក់ថា តើគម្រោង​តុបតែង​លំម្អរបុរីខ្នាតធម្យម​នេះ​ត្រូវចាយ​ប្រាក់ប៉ុន្មាន​នោះឡើយ។ប៉ុន្តែ ភាគទាំងពីរ​បានរៀប​ចំពិធីចុះ​អនុស្សារណៈ​យោគយល់​គ្នាមួយ នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០១៩។

បច្ចុប្បន្នមាន​បុរី​ជាច្រើន​ដូចជា បុរីប៉េងហួត បុរីហេង​មានជ័យ បុរីសម្បត្តិ​មាន​ហេង និង​បុរី​ហាយតិច​​ និងបុរី The Wood A Natha Residenceនេះជាដើម បានបោះទីតាំង​ក្នុងទឹក​ដីខណ្ឌ​ច្បារអំពៅ។ ចំពោះការតុប​តែលម្អវិញ ក្រុម​អ្នកជំនួញទាំងនោះ បានជ្រើសរើស​រចនាបទ​ផ្សេងៗគ្នា​ ក្រុមហ៊ុន​តុបតែង​ផ្សេងៗគ្នា  ទៅតាម​​ទំហំទឹកប្រាក់ និងធនធាន​របស់ខ្លួន។ កន្លែងខ្លះ​រចនាងាយ​ស្រួលរស់នៅ​ហើយទីតាំង​ខ្លះទៀត​ក៏​ត្រូវបានអតិជន​រិះគុណ​ផងក៏មាន។ ការរៀបចំ​តុបតែង​លម្អ​ជាយុទ្ធសាស្ត្រមួយ​យ៉ាង​សំខាន់​ដើម្បីទាក់​ទាញការ​រស់នៅ​ក្នុងលំនៅឋាន ឬនិយាយឱ្យស្រួល​ស្ដាប់ គឺដើម្បី​ងាយ​ស្រួល​លក់ផ្ទះ​ដាច់និង​បានថ្លៃ៕

បុរីលំនៅដ្ឋាន The Wood A Natha Residence ដែលចំណាយទុនវិនិយោគប្រមាណ ១៨លានដុល្លារ

របាយការណ៍​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​ឲ្យដឹងថា ក្នុងខែ មករាឆ្នាំ២០១៩ នេះ ក្រសួង​បានផ្ដល់​លិខិត​អនុញ្ញាត​សាងសង់ ចំនួន ៣២៣ គម្រោង ដែលមាន​ទុនវិនិយោគ​ជាង ៨២៩ លានដុល្លារ ធៀបនឹង​ខែ មករាឆ្នាំ២០១៨ តម្លៃទុន​វិនិយោគ​បានកើន​ឡើង​រហូត ១៧៨ ភាគរយ។ រីឯ នៅខែកុម្ភៈ​ឆ្នាំនេះ​ដែរ​គឺមាន​គម្រោ​ងវិនិយោគ​ប្រមាណ ៣៤៧ គម្រោង ដែលមាន​ទុន វិនិយោគ ជាង ៥៥៤ លានដុល្លារ ធៀបនឹង ខែកុម្ភៈ ឆ្នាំ២០១៨ តម្លៃទុន វិនិយោគលើ​វិស័យសំណង់​បានកើន​ឡើង​រហូត​ជាង ៧០០ភាគរយ។

ជាមួយគ្នានេះ​ តាមរយៈ​ការអភិវឌ្ឍ​នៃសំណង់នេះដែរ ក្រសួង​ក៏បានផ្តល់​លិខិត​ឲ្យក្រុមហ៊ុន​ប្រកបអាជីវកម្ម​សិក្សា​គម្រោង​ប្លង់និងសាងសង់​ដែលមានសុពល​ភាព​ជិត១ ពាន់​ក្រុមហ៊ុន​ ក្នុងនោះ​ក្រុមហ៊ុន​សិក្សា​គម្រោង​ប្លង់ក្នុង​ស្រុកមាន​ ២៤ ក្រុមហ៊ុន និងបរទេស មាន​ ១៨ក្រុមហ៊ុន ចំណែក​ក្រុមហ៊ុន​សាងសង់​ក្នុងស្រុក​មាន ៥៧៨ក្រុមហ៊ុន និងបរទេស ៣៦៣ ក្រុមហ៊ុន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីបម៉ុង លែន ចំណាយ​ជិត ៣សែនដុល្លារ សង់ផ្លូវចូលបុរី និងបើកឱ្យសាធារណៈជនប្រើប្រាស់​

ព័ត៌មាន
ក្រុមហ៊ុនជីបម៉ុង លែន ប្រកាសសម្ពោធផ្លូវចូលបុរីរបស់ខ្លួនដែលមានតម្លៃទឹកប្រាក់២,៨ សែនដុល្លារ។ ផ្លូវនេះចាក់កៅស៊ូបេទីមីន័រ ប្រវែង៧៥៣ម៉ែត្រ ភ្ជ…

ក្រុមហ៊ុនអន្តរជាតិធំៗ ២ ចាប់ដៃគ្នា ផ្ដល់សេវាបញ្ញើ ពេញ ២៤ម៉ោងជារៀងរាល់ថ្ងៃ នៅកម្ពុជា

ព័ត៌មាន
សេវាបញ្ញើ ពេញ ២៤ម៉ោង ក្នុងមួយថ្ងៃ និងពេញ ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលត្រូវបានបង្កើតឡើងដោយការសហការគ្នារវាងក្រុមហ៊ុនធំៗពីរ គឺ ក្រុមហ៊ុនដឹកជញ្ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ