សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក នៅថ្ងៃស្អែក


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ (ស្អែកនេះ)។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ នៅលើទំព័រហ្វេសប៊ុកផ្ទាល់របស់សម្ដេច នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ នាទីក្រុងញូយ៉ក នៅថ្ងៃស្អែក
ដោយ

ដោយសម្ដេចបន្តថា ក្រោយបញ្ចប់កិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបា រួចបន្តដំណើរទៅទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ផងដែរ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ សម្ដេច ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៧ នាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។ បើតាមសម្ដេច ហ៊ុន សែន បន្ទាប់ពីបញ្ចប់បេសកម្មនៅទីក្រុងញ៉ូយ៉ក សម្ដេចនឹងបន្តដំណើរទៅទស្សនកិច្ចផ្លូវការ នៅប្រទេសគុយបា ព្រមទាំងបន្តដំណើរទៅទីក្រុងតូត្យូ ប្រទេសជប៉ុន ដើម្បីចូលរួមបុណ្យសព ឯកឧត្តមស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារ នៅទីក្រុងណារ៉ា ភាគខាងលិចប្រទេសជប៉ុន ក្បែរទីក្រុងតូក្យូ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងមក។

ប្រទេសជប៉ុន នឹងចំណាយប្រាក់អស់ប្រហែល ១២លានដុល្លារអាមេរិក ដើម្បីប្រារព្ធពិធីបុណ្យសពផ្លូវរដ្ឋ សម្រាប់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបានឃាតករបាញ់សម្លាប់កាលពីខែកក្កដាកន្លងទៅ ដែលក្នុងនោះ រួមមានការចំណាយលើថ្លៃសន្តិសុខ និងភ្ញៀវលំដាប់ពិសេស VIP ជាដើម។ ពិធីបុណ្យនេះ នឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា នៅសាលនីពុន ប៊ូដូកាន (Nippon Budokan) ទីក្រុងតូក្យូ ហើយក៏នឹងមានវត្តមានមេដឹកនាំប្រទេស និងឥស្សរជនសំខាន់ៗ ជាច្រើនទៅចូលរួម ព្រមទាំងវត្តមានរបស់ថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ផងដែរ។

ដោយឡែក ក្រៅពីបញ្ជាក់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសគុយបា និងការចូលរួមពិធីបុណ្យសព្វអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ សម្ដេចក៏បានបង្ហោះសារផ្ញើសេចក្តីនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋសម្រាប់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក៏ដូចជា សុំការអធ្យាស្រ័យពីប្រជាពលរដ្ឋរស់នៅអាមេរិក និងកាណាដា ផងដែរ ដែលសម្ដេចមិនអាចរៀបចំការជួបជុំបាន ដោយសារការស្នាក់នៅរបស់សម្ដេច នាទីក្រុងញូយ៉ មានរយៈពេលខ្លី និងមានកម្មវិធីច្រើន៕




អត្ថបទបន្ទាប់


អាស៊ាននឹងមានកំណើននាំចេញច្រើនជាងគេបំផុតក្នុងពិភពលោកសម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ដោយសារកត្តាអ្វី?

ព័ត៌មាន
តំបន់អាស៊ានមិនត្រឹមតែជាភូមិសាស្ត្រនយោបាយដ៏សំខាន់មួយ ដែលប្រទេសមហាអំណាចធំៗកំពុងតាមប្រជែងឥទ្ធិពលគ្នាប៉ុន្ណោះទេ ប៉ុន្ដែ តំបន់នេះ ក៏ជាប្លុក…

សហគ្រិនខ្មែរជំរុញសហគ្រាសធុនតូច និងមធ្យម (SME) ក្នុងស្រុកឲ្យពង្រឹងការនាំចេញកញ្ចប់ទំនិញខ្នាតតូច

ព័ត៌មាន
បណ្ដាសហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា កំពុងតែបោះជំហានឆ្ពោះទៅរកឱកាស នៃការនាំចេញផលិតផលរបស់ខ្លួនចេញក្រៅប្រទេស តាមរយៈកម្មវិធី “ជើងឯ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ