សម្តេច ហ៊ុន សែនអនុញ្ញាតឲ្យនាវាទេសចរណ៍មួយគ្រឿងចូលចត

សម្តេច ហ៊ុន សែន៖ ប្រសិនបើមានអ្នកជំងឺនេះ(វីរុសកូរ៉ូណា)នៅលើនាវា Westerdamមែន ខ្ញុំនឹងឲ្យចូលចតលឿនបំផុតតាមដែលអាចធ្វើទៅបាន


នៅព្រឹកថ្ងៃនេះសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទៅទទួលអ្នកដំណើរប្រមាណជាង២០០០នាក់ ដោយផ្ទាល់នៅកំពង់ផែ ខេត្តព្រះសីហនុ ដោយអ្នកដំណើរទាំងអស់នោះមានចម្រុះជាតិសាសន៍ ហើយបានធ្វើដំណើរមកតាមរយៈនាវាទេសចរណ៍ Westerdam ខណៈនាវានេះមិនត្រូវបានអនុញ្ញាតឲ្យចូលសំចតពីសំណាក់ប្រទេសមួយចំនួន។
សម្តេច ហ៊ុន សែន៖ ប្រសិនបើមានអ្នកជំងឺនេះ(វីរុសកូរ៉ូណា)នៅលើនាវា Westerdamមែន ខ្ញុំនឹងឲ្យចូលចតលឿនបំផុតតាមដែលអាចធ្វើទៅបាន(Samdach Hunsen page)
ដោយ

សម្តេច ហ៊ុន សែន បានមាន​ប្រសាសន៍​ថា​« ប្រសិនបើ​មាន​អ្នកជំងឺ​នេះ​(​វីរុស​កូ​រ៉ូ​ណា​)​នៅ​លើ​នាវា ខ្ញុំ​នឹង​អោយ​ចូល​យ៉ាង​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន មូលហេតុ​នៅ​ត្រង់​ថា ប្រសិនបើ​មាន​អ្នកជំងឺ​នៅ​លើ​នាវា​នេះ តើ​យើង​ទុក​ឲ្យ​អ្នកជំងឺ​ទាំងនោះ​ស្លាប់​នៅ​លើ​នាវា​នេះ បន្ទាប់​ទៅ​សាកសព តើ​ត្រូវ​ទម្លាក់​ចោល​ក្នុង​ទឹកសមុទ្រ ឬ​ក៏​ត្រូវ​ទុក នៅ​លើ​នាវា ? នេះ​ជា​បញ្ហា​ដែល​ត្រូវ​ឃើញ​អំពី​ការ​ទទួលខុសត្រូវ​របស់​ពិភពលោក ក៏​ដូច​ជា​ការ​ទទួល​ត្រូវ​របស់​យើង ក្នុង​ឋានៈ​ជា​សមាជិក​នៃ​សហគមន៍​អន្តរជាតិ ដែល​មានការ​ទទួលខុសត្រូវ​»​។

សម្តេច​បន្ត​ថា​« ខ្ញុំ​មក​ទី​នេះ ទោះបី​ក្នុង​រយៈពេល​ខ្លី តែ​ខ្ញុំ​ក៏​នឹង​បញ្ជូន​សារ​នេះ​ទៅ​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស ក៏​ដូច​ជា​ទៅ​កាន់​សហ​គន​ម៍​អន្តរជាតិ​ផង​ដែរ​ថា ពេល​នេះ​មិនមែន​ជា​ពេល​ភ័យ​ខ្លាច និង​មិនមែន​ជា​ពេល​ដែល​ត្រូវ​ធ្វើការ​រើសអើង​នោះ​ទេ តែ​ជា​ពេល​យើង​ត្រូវ​រួបរួមសាមគ្គី​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​បាន​នឹង​កំពុង​យាយី មិន​គ្រាន់តែ​ប្រទេស​មួយ​ទេ ប្រទេស​ជា​ច្រើន​បាន​ជួប​ប្រទះ​រឿងរ៉ាវ​នេះ​ទៅ​ហើយ​»​។យ៉ាងណាមិញ​សម្តេច​ក៏​បាន​ស្នើ​ដល់​អា​ជីករ និង​ម្ចាស់​ភោជនីយដ្ឋាន​នានា កុំអោយ​មានការ​រើសអើង​ដល់​ភ្ញៀវ​ទេសចរណ៍​ទាំងនេះ ដោយ​សម្តេច​បញ្ជាក់​ថា​« បើសិនជា​ឆ្លង​មែន ខ្ញុំ​អ្នក​ឆ្លង​មុនគេ​»​។

រហូត​មក​ទល់​ពេល​នេះ នាវា​ទេសចរណ៍ Westerdam នៅ​តែ​បន្ត​សំចត​នៅ​កំពង់​ផែ​ក្រុងព្រះសីហនុ​នៅឡើយ ដោយ​មាន​អ្នកដំណើរ​នៅ​នាវា​ប្រមាណ​២០០០​នាក់ មាន​៤១​សញ្ជាតិ រួម​មាន​ទាំង​កម្ពុជា​ផង​ដែរ​។ ហើយ​មិន​ទាន់​អាច​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នៃ​ការ​ចាកចេញ​របស់​នាវា​នេះ​នៅឡើយ​នោះ ខណៈ​ដែល​សម្តេច​អះអាង​ថា មិន​មាន​គិត​សេវា​អ្វី​ទាំង​អស់ពី​នាវា​នេះ និង​ស្វាគមន៍​ក្នុង​ការ​ដើរ​កំសាន្ត​ក្នុង​ខេត្ត​ព្រះ​សីហ​នុ និង​សៀមរាប​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលចិន អំពាវនាវដល់បណ្តាប្រទេសបានបិទជើងហោះជាមួយខ្លួន ឲ្យបើកដំណើរការឡើងវិញ

ព័ត៌មាន
បន្ទាប់ពីការផ្ទុះឡើងនៃវីរុស កូរ៉ូណា ដែលធ្វើឲ្យប្រជាជនទូទាំងសកលលោក ព្រួយបារម្ភ រហូតដល់បណ្តាប្រទេសមួយចំនួន ផ្អាកជើងហោះហើរជាមួយនឹងប្រទេសចិ…

សួនសត្វដាយណូស័រសិប្បនិម្មិតដ៏ធំមួយទៀត ត្រៀមបើកដំណើការឆាប់ៗ ខណៈមានមួយទើបតែបិទស្ងាត់ៗ

ព័ត៌មាន
សួនសត្វដាយណូស័រសិប្បនិម្មិត ដ៏ធំមួយទៀត របស់មហាសេដ្ឋីជូរមុខនៅកម្ពុជា គឺអ្នកឧកញ៉ា ពុង ឃាវសែ គ្រោងនឹងបើកឲ្យភ្ញៀវចូលទស្សនានៅមុនថ្ងៃបុណ្យចូលឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ