អត្ថបទនេះ បានធ្វើបច្ចុប្បន្នភាព​នៅម៉ោង ៤៖៥៣នាទី ល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០២០២

កម្ពុជាទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតហើយ ទោះចំពេលវិបត្តិកូវីដ-១៩ក៏ដោយ


បើទោះបីជាបច្ចុប្បន្នវិស័យអាកាសចរណ៍ កំពុងប្រឈមមុខខ្លាំងបំផុត ក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ ប៉ុន្ដែ នៅថ្ងៃទី ១១ ខែមិថុនានេះ រដ្ឋលេខាធិការរដ្ឋានអាកាសចរស៊ីវិល បានសម្រេចប្រគល់វិញ្ញាបនបត្រប្រតិបត្តិការហោះហើរ (AOC) ដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយបន្ថែមទៀតហើយ។ វត្តមានរបស់ក្រុមហ៊ុន Prince International Airlines ថ្មីនេះ បានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នៅកម្ពុជាបានកើនឡើងដល់ចំនួន ៧ក្រុមហ៊ុនហើយ គិតមកទល់ពេលនេះ។
សង្គ្រាមនៅអ៊ុយក្រែនប៉ះពាល់ការហោះហើរពីតំបន់អឺរ៉ុបមកកម្ពុជាទេ? (រូបតំណាង) (រូបភាព៖ ហ្វេសបុក អាកាសយានដ្ឋាន)
ដោយ

បើតាម​​រដ្ឋលេខាធិការរដ្ឋាន​អាកាសចរ​ស៊ីវិល មុននឹង​ឈាន​ដល់​ការប្រគល់​វិញ្ញាបនបត្រ​ប្រតិបត្តិការ​ហោះហើរ​ ដល់ក្រុមហ៊ុន​ Prince International Airlines នេះ គឺក្រុមហ៊ុននេះ ត្រូវបំពាញ​នូវលក្ខខណ្ឌ​បច្ចេកទេស​ ដែលមាន​ចំនួន ០៥ ដំណាក់កាល ត្រួតពិនិត្យ​យ៉ាងតឹងរឹង ដោយមន្ត្រីជំនាញ របស់​រដ្ឋលេខាធិការដ្ឋា​អាកាសចរស៊ីវិល ដើម្បី​ធានានូវ​ប្រតិបត្តិការ​ប្រកបដោយ​សុវត្ថិភាព និងអាច​ប្រតិបត្តិការក្នុងស្រុក និងអន្តរជាតិ។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ឲ្យដឹងថា ក្រុមហ៊ុន Prince International Airlines គឺជាការវិនិយោគ​របស់​ក្រុមហ៊ុន​ចិនធំមួយ​ដែលរកស៊ី​ពហុវិស័យ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមានថៅកែ​ជាជនជាតិចិន តែមានសញ្ជាតិខ្មែរ។

បើតាម​ការអះអាង​របស់ លោក ស៊ិន ចាន់​សិរីវុត្ថា ជំហានដំបូង ក្រុមហ៊ុននេះ គឺនឹងទិញយន្ដហោះ ប្រភេទឧទ្ធម្ភាចក្រ (Helicopter) ទំនើប​មួយគ្រឿង ដើម្បី​ប្រើប្រាស់​ខ្លួនឯងផង និងជួល​​ផង។ បន្ទាប់មក ប្រសិនបើ​ អាជីវកម្មនេះ វិវឌ្ឍ​កាន់តែ​​ល្អប្រសើរ ក្រុមហ៊ុននេះ នឹង​អាច​​បន្ថែម​យន្ដហោះ​​ប្រភេទឧទ្ធម្ភាចក្រ (Helicopter) នេះបន្ថែមទៀត និងអាច​បន្ថែម​នូវប្រភេទយន្ដហោះ មានស្លាប​ ឬហៅថា Private Jet ដែល​ជាប្រភេទ​យន្ដហោះ​​ធុនតូច អាចដឹកអ្នកដំណើរ​បានប្រមាណ​ដល់១០នាក់ ហោះហើរ​ទៅកាន់បណ្ដា​ប្រទេស​នានាផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Prince International Airlines ក៏ជាម្ចាស់​ភាគហ៊ុនធំ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ផងដែរ។ 

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមាន ក្រុមហ៊ុនអាកាសចរណ៍​ចំនួន ០៧ រួមមាន៖

1-    Cambodia Angkor Air

2-    Sky Angkor Airlines

3-    Bassaka Air

4-    JC (Cambodia) International Airlines

5-    Lanmei Airlines

6-    Cambodia Airways

7-    Prince International Airlines

បន្ថែមពីនេះ កម្ពុជា​ក៏មាន​​ក្រុមហ៊ុន Helicopter ចំនួន០២ទៀត គឺ Helicopter Cambodia និង Helistar Cambodia។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជប៉ុន នឹងបើកភ្លើងខៀវឲ្យជនបរទេសពីប្រទេសចំនួន ៤ ចូលប្រទេសខ្លួនក្នុងមួយថ្ងៃ ២៥០នាក់

ព័ត៌មាន
ប្រទេសជប៉ុន គ្រោងនឹងដកចេញការរឹតត្បិតការធ្វើដំណើររបស់ខ្លួន នៅអំឡុងពេលនៃការរាតត្បាតមេរោគឆ្លងកូវីដ-១៩ ដោយរាជរដ្ឋាភិបាលប្រទេសនេះ នឹងអនុញ្ញ…

អឺរ៉ុប​កៀរគរ​ថវិកា​ ៤៤៣​លាន​អឺរ៉ូ ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច

ព័ត៌មាន
សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​នេះ ថា ខ្លួន​បាន​និង​កំពុង​កៀរគរ​ថវិកា​ចំនួន ៤៤៣​លាន​អឺរ៉ូ ជា​ជំនួយ​ឥត​សំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ