Advertisement
ដីឡូតិ៍

តើ​ការ​ទិញ​ដីឡូតិ៍​ជា​ពរ​ជ័យ​ ឬ​ជា​បន្ទុក​?


ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ អាជីវកម្មលក់ដីឡូតិ៍ កំពុងពេញនិយមខ្លាំងនៅកម្ពុជា ជាពិសេស នៅតំបន់ជាយក្រុងភ្នំពេញ និងបណ្តាទីប្រជុំនានានៅទូទាំងប្រទេសកម្ពុជា។ ការទិញដីឡូតិ៍ មិនមែនជាពរជ័យនោះទេ ប៉ុន្ដែ វាបានក្លាយជាបន្ទុកសម្រាប់អ្នកទិញទៅវិញ។ នេះបើតាម លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមួយរូបនៅកម្ពុជា។
អ្នកជំនាញ៖ការទិញដីឡូតិ៍មិនមែនជាពរជ័យទេ តែជាបន្ទុកទៅវិញ
ដោយ
Advertisement

បើតាមអ្នកជំនាញរូបនេះ អ្នកទិញឡូតិ៍ បានឈមនឹងបញ្ហាជាច្រើន ដូចជា ពុំមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដែលគាំទ្រដល់ការរស់នៅ សាងសង់ផ្ទះដែលពុំមានការត្រួតពិនិត្យគុណភាពសំណង់ច្បាស់លាស់ ប្រឈមនឹងបញ្ហាអសន្តិសុខ និងបញ្ហាជាច្រើនទៀត។ 

លោកពន្យល់យ៉ាងដូច្នេះថា៖ «អ្នកដែលគ្មានលទ្ធភាពទិញផ្ទះល្វែង​ ជារឿងល្អហើយ ដែលគាត់ចេះឆ្លៀតទិញដីឡូតិ៍ទុក ប៉ុន្ដែ ក៏ជាការលំបាកមួយដែរនៅថ្ងៃអនាគត ទាក់ទងជាមួយផ្លូវ លូ បណ្តាញទឹកស្អាត និងអគ្គិសនីជាដើម។ ការធ្វើផ្ទះដាច់ៗពីគ្នា គឺមានផលលំបាក ព្រោះបច្ចុប្បន្ន ការធ្វើផ្ទះ ម្ចាស់ផ្ទះច្រើនតែមានបញ្ហាជាមួយជាង ហើយគ្មានអ្នកត្រួតពិនិត្យគុណភាពសំណង់បានត្រឹមត្រូវនោះទេ។ មួយទៀត នៅពេលគាត់ទិញដី ត្រូវបង់រំលស់មួយសារ ដល់ពេលធ្វើផ្ទះត្រូវខ្ចីប្រាក់គេទៀត។ ហើយបញ្ហាអសន្តិសុខ ដូចជា ចោរប្លន់ គាស់ទ្វារ និងក្មេងញៀនថ្នាំ...ខុសពីបុរីដែលគេមានសន្តិសុខយាមត្រឹមត្រូវ»។ 

ជាបន្តសូមអញ្ជើញទស្សនាវីដេអូខាងក្រោមនេះដូចតទៅ៖    

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជីប ម៉ុង មើលឃើញ​ឱកាស​ធំ វិនិយោគ​សាងសង់​ផ្សារ​ទំនើប ៣ ទីតាំង​នៅ​ឆ្នាំ​២០១៨នេះ!

ព័ត៌មាន
កំណើនផ្សារទំនើប ក៏ដូចជាមជ្ឈមណ្ឌលលក់រាយ ជាច្រើនត្រូវបានគេមើលឃើញថា កំពុងមានសន្ទុះអភិវឌ្ឍន៍សាងសង់ឡើងជាបន្តបន្ទាប់។ នាពេលថ្មីៗនេះដែរ គេស...

ក្រុមហ៊ុន​គ្រាក់ៗនៅថៃ ចាប់ផ្ដើម​អនុវត្ត​«សេដ្ឋកិច្ច​វិលជុំ ឬ Circular Economy» ដើម្បី​ការអភិវឌ្ឍ​ដោយចីរភាព! តើ​វា​ជា​អ្វី?

ព័ត៌មាន
ថ្មីៗនេះ ថ្នាក់​ដឹកនាំ​វិស័យ​ឯកជន​និង​មន្ត្រី​ជាន់ខ្ពស់រដ្ឋាភិបាល នៅ​ក្នុងប្រទេស​ថៃ ជួបជុំពិភាក្សា​គ្នា និង​ស្វែករក​កិច្ចសហប្រតិបត្តិការ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ