សមត្ថភាពផលិតខ្មែរនៅមានកម្រិត

ឧកញ៉ា តែ តាំងប៉៖ ផលិតផលខ្មែរ នៅតែគ្មានសមត្ថភាពប្រកួត ប្រជែងនឹងផលិតផលនាំចូល!


និយាយពីវិស័យផលិតកម្មនៅប្រទេសកម្ពុជាហាក់បីដូចជាមិនទាន់រឹងមាំនៅឡើយ។ មិនទាន់រឹងមាំនេះទើបធ្វើឲ្យផលិតផលហូរចូលមកកាន់ទីផ្សារកម្ពុជាដូចទឹកបាក់ទំនប់។ តើមូលហេតុអ្វីបានជាផលិតផលខ្មែរនៅតែមានសមត្ថភាពប្រកួតប្រជែងទាបជាងគេឆ្ងាយ បើធៀបនឹងផលិតផលនាំចូល?
ផលិតផលខ្មែរ នៅតែគ្មានសមត្ថភាពប្រកួតប្រជែងនឹងផលិតផលនាំចូល!
ដោយ

ជុំវិញ​ទៅ​នឹង​បញ្ហា​នេះ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា លោក ឧកញ៉ា តែ តាំង​ប៉ បាន​មើលឃើញ​ថា ផលិតផល​កម្ពុជា នៅ​តែ​មាន​សមត្ថភាព​ប្រកួតប្រជែង​ទាប​ជាង​ផលិតផល​នាំ​ចូល ដោយសារ​តែ​មាន​កត្តារួម​ផ្សំ​ច្រើន ដូច​ជា​ការ​អនុវត្ត​ច្បាប់​នៅ​មាន​ចន្លោះ​ប្រហោង​ដែល​ធ្វើ​ឲ្យ​ទំនិញ​នាំ​ចូល​មក​មាន​តម្លៃ​ធូ​ជាង ផលិតផល​នៅ​ក្នុង​វិស័យ SME នៅ​មាន​កម្រិត​ទាប នាំ​ឲ្យ​ថ្លៃដើម​ផលិតកម្ម​ខ្ពស់ ទំហំ​ផលិតកម្ម​តូច ការ​ផលិត​មិន​មាន​លក្ខណៈ​ស្តង់ដា​សេដ្ឋកិច្ច​ជាដើម​។

ជាមួយនឹង​ភាព​អន់​ខ្សោយ​ទាំង​អស់នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រកាស​គាំទ្រ និង​ជំរុញ​លើកទឹកចិត្ត វិស័យ​ផលិតកម្ម ក្នុង​គោលបំណង​ប្រែក្លាយ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ឲ្យ​ក្លាយទៅជា​កម្លាំង​ច​លករ​មួយ​ដ៏​សំខាន់ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច ផ្តល់​ការងារ​កាន់តែ​ច្រើន​ដល់​ពលករ​កម្ពុជា​។ មាន​លទ្ធភាព​ផលិត​ទំនិញ​កាន់តែ​ច្រើន​ជំនួស​ឲ្យ​ការ​នាំ​ចូល​ផលិតផល​ពី​បរទេស​។

លោក ឧកញ៉ា តែ តាំង​ប៉

សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ នៅ​ក្នុង​ពិធី​ថ្លែង​សារ​ពិសេស​មួយ​ជូន​ជនជាតិ​ខ្មែរ​ទាំងអស់ ពាក់ព័ន្ធ​ស្ថានភាព​ថ្មី​ៗ​ចុង​ក្រោយ កាលពី​ថ្ងៃ​ទី​២៥ កុម្ភៈ នេះ​ថា គោលដៅ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​វិធានការ​នេះ​ដើម្បី​រៀបចំ​បង្កើត​នូវ​គណៈកម្មការ​សកម្មភាព​គោលនយោបាយ​សម្រាប់​ជំរុញ និង​អភិវឌ្ឍ​សហគ្រាស​ធន​តូច​និង​មធ្យម​កម្ពុជា និង​ព្រមទាំង​បាន​ចាត់​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ត្រូវ​ជំរុញ​ដាក់​ឲ្យ​ដំណើរការ​ធនាគារ​សហគ្រាស​ធន​តូច និង​មធ្យម​នៅ​កម្ពុជា​ឲ្យ​បាន​កាន់តែ​ឆាប់​។ សម្តេច​តេ​ជោ បញ្ជាក់​ថា  និង​រៀបចំ​ឲ្យ​មានកម្ម​វិធី​ហិរញ្ញប្បទាន​ពិសេស​មួយ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​៥០​លាន​ដុល្លារ​អា​មេ​រិ​ក តាម​រយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ​ដើម្បី​ផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុង​វិស័យ​កែ​ច្នៃ​ផលិតផល​កសិកម្ម វិស័យ​កសិឧស្សាហកម្ម និង​វិស័យ​កសិកម្ម​ដែ​មាន​ដូច​ជា​ការ​ដាំ​បន្លែ ការ​ចិញ្ចឹមសត្វ និង​ការ​ចិញ្ចឹម​ត្រី​ជាដើម​។

ការ​ប្រកាស​គាំទ្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ត្រូវ​បាន​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​កម្ពុជា លោក ឧកញ៉ា តែ តាំង​ប៉ មាន​ក្តី​ស​ង្ឈឹ​មយ៉ាង​មុតមាំ​ថា នេះ​គឺជា​ការ​ផ្តល់​កម្លាំងចិត្ត​មួយ​ដែល​នឹង​ជំរុញ​ឲ្យ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​បន្តសកម្មភាព​ពង្រីក​ការ​ផលិត​របស់​ខ្លួន​បន្ថែម  ស្រប​តាម​គោលនយោបាយ​អភិវឌ្ឍ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ របស់​រដ្ឋាភិបាល​ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក ដោយ​នឹង​ធ្វើ​យ៉ាងណា​បង្កើន​ការ​ផលិត និង​ច្នៃ​ផលិតផល​កសិកម្ម​ធ្វើ​ជា​ចំណីអាហារ​សម្រាប់​តម្រូវការ​ក្នុងស្រុក និង​ការ​នាំ​ចេញ ដែល​នេះ​ជា​ចំណែក​មួយ​ជំនួស​ឲ្យ​ការ​នាំ​ចូល​ផង​ដែរ​។

បើ​យោង​តាម​ទិន្នន័យ​ពី​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ផ្នែក​តាម​ជំរឿន​ផែនការ​មាន​សហគ្រាស​រហូត​ជាង ៥៣ ម៉ឺន សហគ្រាស ប៉ុន្តែ​សហគ្រាស​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​មាន​ជាង ១៥​ម៉ឺន​សហគ្រាស​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនវិនិយោគ OOCTANE របស់លោកឧកញ៉ា សៀ ឫទ្ធី បណ្ដាក់ទុនក្នុងក្រុមហ៊ុនដឹកជញ្ជូនម្ហូប ទើបបង្កើតថ្មី Muuve

ព័ត៌មាន
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្កើតអាជីវកម្មថ្មីៗ របស់សហគ្រិនក្នុងស្រុក បានបង្ហាញពីសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់។ ក្នុងការចាប់ផ្ដើមអាជីវកម្ម…

គណៈកម្មការមូលបត្រ​កម្ពុជា អនុម័តផ្ដល់គោលការណ៍លើសំណើសុំបោះផ្សាយលក់មូលបត្រ សម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងក្រុមហ៊ុនថ្មី​ចំនួន ៤

ព័ត៌មាន
នៅថ្ងៃតែមួយ ពោលគឺថ្ងៃតី ២៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ គណៈកម្មការមូលបត្រ​កម្ពុជា បានសម្រេចអនុម័ត ផ្ដល់ជាគោលការណ៍លើសំណើរសុំបោះផ្សាយលក់មូលបត្រ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ