អ្នកឧកញ៉ា សៀ ឫទ្ធី៖ កម្ពុជាគួរពង្រើកទីផ្សារបន្ថែមជាមួយតួកគី

អ្នកឧកញ៉ា សៀ ឫទ្ធី ពន្យល់ហេតុផល ដែលកម្ពុជាគួរពង្រើកទីផ្សារបន្ថែមជាមួយតួកគី ដើម្បីពង្រីកច្រកចូលទៅទីផ្សារអឺរ៉ុប


អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WolrdBridge Group អះអាងថា ក្រៅតែពីទីផ្សារសំខាន់ៗរបស់កម្ពុជាបច្ចុប្បន្ន ដូចជាប្រទេសចិនជាដើមនោះ កម្ពុជាគួរស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដើម្បីជាឱកាសសម្រាប់ពង្រីកទីផ្សាររបស់ខ្លួនបន្ថែម។ ជាក់ស្តែង អ្នកឧកញ៉ា សៀ ឫទ្ធី មើលឃើញថា កម្ពុជាគួរតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសតួកគីបន្ថែម ដើម្បីពង្រីកច្រកចូលទៅកាន់ទីផ្សារអឺរ៉ុបផងដែរ។
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WolrdBridge Group
ដោយ

អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន WolrdBridge Group បានគូសបញ្ជាក់ថា កម្ពុជាគួរកំណត់ស្វែងរកទីផ្សារថ្មីៗបន្ថែមទៀត ដោយមិនគួររំពឹងផ្អែគខ្លាំងតែទៅលើទីផ្សារប្រទេសណាមួយនោះទេ។ ជាក់ស្តែង អ្នកឧកញ៉ា បានសិក្សាទៅលើទីផ្សារប្រទេសសំខាន់ៗដ៏ទៃទៀតសម្រាប់កម្ពុជា ក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ដូចជា ប្រទេស តួកគី ប៉ាគីស្ថាន ឥណ្ឌា និងឥណ្ឌូនេស៊ីជាដើម ដែលប្រទេសទាំងនេះ គឺសុទ្ធតែជាប្រទេសដែលជាទីផ្សារធំៗ មានប្រជាជនច្រើន ដែលកម្ពុជាគួរសិក្សាបន្ថែម។ តួយ៉ាង ប្រទេស តួកគី និង ប៉ាគីស្ថាន គឺត្រូវការខ្លាំងនូវផលិតផលកសិកម្ម។ អ្នកឧកញ៉ា សៀ ឫទ្ធី បានសង្កត់ធ្ងន់ថា ប្រទេសតួកគីជាច្រកទីផ្សារដ៏ធំមួយ ដែលជាការបំពេញបន្ថែម រវាងតំបន់អាស៊ី និងអឺរ៉ុប។ ដូច្នេះ បើសិនកម្ពុជាអាចបើកច្រកពាណិជ្ជកម្មជាមួយតួកគីបាននោះ អ្នកឧកញ៉ា សៀ ឫទ្ធី រំពឹងថា នេះជាសញ្ញាល្អរបស់កម្ពុជា ក្នុងការទាក់ទាញការវិនិយោគពីតួកគី ដើម្បីជាច្រកសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារអឺរ៉ុបផងដែរ ។

កាលពីពេលថ្មីៗនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី បានពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១ពាន់លានដុល្លារក្នុងមួយឆ្នាំ តាមរយៈយន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិត នាពេលសមស្របខាងមុខ។

បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោតជាដើម ។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សបន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា គិតត្រឹម១១ខែនៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន សំលៀកបំពាក់ កង់ ស្វាយ មៀន កៅស៊ូ ដំឡូងមី ពោត ម្រេច អង្ករ គីមីសរីរាង្គ និងថ្នាំជក់ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន វាយនភ័ណ្ឌនិង សម្លៀកបំពាក់ គ្រឿងម៉ាស៊ីននិងបរិធានអគ្គិសនី យានយន្តនិងគ្រឿងបន្លាស់ និងវត្ថុផ្សេងៗធ្វើពីស្ពាន់ ជាដើម។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មកម្ពុជា៕




អត្ថបទបន្ទាប់


Airbus Express របស់វិរៈ ប៊ុនថាំ មានពីភ្នំពេញទៅ សៀមរាបហើយ

ព័ត៌មាន
ការធ្វើដំណើរទិសដៅថ្មីភ្នំពេញ-សៀមរៀប របស់ Air Bus Express នៃក្រុមហ៊ុន វិរៈ ប៊ុនថាំ ចំណាយត្រឹមតែ ៥ ម៉ោង ប៉ុណ្ណោះ ថែមទាំងមានផ្តល់ជូននូ…

សម្តេចតេជោ ហ៊ុន សែន បំពេញទស្សនកិច្ចផ្លូវការ៣ថ្ងៃ នៅកោះម៉ាល់ឌីវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម

ព័ត៌មាន
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋម៉ាល់ឌីវ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៣ បានធ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ