អណ្ដូងប្រេង​កម្ពុជា

ក្រុមហ៊ុនវៀតណាម នឹងចូលមកខួងអណ្ដូងប្រេងនៅកម្ពុជាចំនួន ៥ អណ្ដូងឲ្យក្រុមហ៊ុន KrisEnergy នៅខែតុលា


នៅខែតុលាខាងមុខនេះ ក្រុមហ៊ុនខួងអណ្ដូងប្រេងរបស់វៀតណាម PetroVietnam Drilling & Well Service Corporation (PV Drilling) នឹងចាប់ផ្ដើមអនុវត្តកិច្ចសន្យាខួងអណ្ដូងប្រេងចំនួន៥ អណ្ដូងសម្រាប់ក្រុមហ៊ុនKrisEnergy នៅក្នុងដែនសមុទ្រកម្ពុជាសម្រាប់រយៈពេល ៣ខែ។ នេះបើតាមសេចក្ដីរាយការណ៍មួយដោយសារព័ត៌មាន Vietnamplus។
ក្រុមហ៊ុនវៀតណាម នឹងចូលមកខួងអណ្ដូងប្រេងនៅកម្ពុជាចំនួន ៥ អណ្ដូងឲ្យក្រុមហ៊ុន KrisEnergy នៅខែតុលា (រូបភាព៖https://www.vir.com.vn)
ដោយ

ការបញ្ជាក់ពីពេល​វេលា​ចូល​មក​ខួង​អណ្ដូងប្រេង​នៅកម្ពុជា​របស់​​ក្រុមហ៊ុន​វៀតណាមនេះ គឺធ្វើឡើង​បន្ទាប់ពី​ កាលពី​ចុង​ខែ​សីហានេះ ក្រុមហ៊ុន KrisEnergy ដែលជាក្រុមហ៊ុន​រុករកប្រេង និងឧស្ម័ន​នៅកម្ពុជា បានប្រកាសថា ខ្លួនបាន​សាងសង់​រួចរាល់ហើយ នូវផ្លាតហ្វមក្បាល​អណ្ដូង​ផលិតកម្ម ឬហៅថា Mini-Platform សម្រាប់ការ​អភិវឌ្ឍ​អណ្ដូង​ប្រេងកាត​ក្នុងប្លុក A ដែលស្ថិតក្នុងដែន​សមុទ្រកម្ពុជា ហើយក្បាល​អណ្ដូង​ផលិតកម្មនេះ ក៏កំពុងត្រូវ​បានបញ្ជូន​មកកាន់ដែន​សមុទ្រកម្ពុជា ដែលស្ថិតនៅ​ក្នុងឈូង​សមុទ្រថៃ ដើម្បីធ្វើការ​តម្លើង​ផងដែរ។

ក្រុមហ៊ុនខួង​អណ្ដូងប្រេង​របស់វៀតណាម​ PV Drillingនេះ បានបន្ថែមទៀតថា ចាប់តាំងពីខែ​សីហា​ឆ្នាំ២០២០ ចំនួន​នៃការ​ដេញថ្លៃ​ខួង​យកប្រេង​សម្រាប់​ឆ្នាំនេះ ទាំងនៅ​វៀតណាម និង​តំបន់​អាស៊ី​អាគ្នេយ៍ផង គឺមានការ​ចំនួន​តិចតួចណាស់។ ជាមួយគ្នានេះ ក្រុមហ៊ុន​ខួងអណ្ដូងប្រេង​របស់វៀតណាមមួយនេះ ក៏​ជួបប្រទេស​នូវ​បញ្ហា​ផងដែរ ដោយសារតែ​មានការ​បញ្ឈប់ប្រតិបត្តិការ​មុន​កិច្ចសន្យា​​នៅ​ប្រទេសម៉ាឡេស៊ី តាំងពីខែ​មិថុនាមក។

ដូច្នេះ ហើយ​ក្រុមហ៊ុន​ខួងអណ្ដូងប្រេង​​របស់វៀតណាម នឹង​ពិនិត្យ​មើល​ស្ថានភាព​តម្រូវការ​ផ្គត់ផ្គង់​នៅក្នុង​ទីផ្សារ​ដើម្បី​ស្វែងរក​កិច្ច​សន្យា​ខួង​អណ្ដូង​ប្រេង​ថ្មីៗ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​អាជីវកម្ម​របស់ខ្លួន​នៅឆ្នាំនេះ។

ក្រុមហ៊ុនខួង​អណ្ដូងប្រេង PV Drilling របស់វៀតណាម​ត្រូវបាន​រាយការណ៍ថា ទទួលបាន​កំណើន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​៦៤% សម្រាប់​រយៈពេល ៦ខែ​ដំបូង​នៅឆ្នាំ២០២០នេះ ដោយ​មាន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណជាង ១៣៧ លាន​ដុល្លារអាមេរិក ខណៈដែល​ប្រាក់ចំណេញ​ក្រោយបង់ពន្ធរួច មាន​ដល់ទៅជាង ៣លាន​៦សែន​ដុល្លារអាមេរិក ខ្ពស់ជាង​កាលពី​៦ខែ​ឆ្នាំមុន​ប្រមាណជិត​១លាន​ដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋាភិបាលក្រុង ឌូបៃ ចាក់បញ្ចូលសាច់ប្រាក់២ពាន់លានដុល្លារ ដើម្បីសង្គ្រោះក្រុមហ៊ុន Emirates ពីវិបត្តិកូវីដ-១៩

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម Emirates ទើបតែបានទទួលថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក ពីរដ្ឋាភិបាលក្រុងឌូបៃ ខណៈដែលក្រុមហ៊ុននេះ កំពុ…

អ្នកជំនាញ និងជំនួញ ស្នើឲ្យពន្យារពេលអនុវត្តការ​យកពន្ធ ២០% លើចំណេញមូលធនពីការលក់អចលនទ្រព្យ

ព័ត៌មាន
បើគ្មានការប្រែប្រួលអ្វីនោះទេ ពន្ធលើចំណេញមូលធន ដែលមានអត្រាពន្ធថេរ ២០% សម្រាប់ការលក់អចលនទ្រព្យ នឹងត្រូវចាប់ផ្ដើមអនុវត្តជាផ្លូវការនៅខែមករាឆ្នា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ