គម្រោងវិនិយោគពីក្រៅប្រទេស

៩ខែឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគតម្លៃជាង ៤,៧ ពាន់លានដុល្លារ


ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុញ្ញាតផ្តល់ភ្លើងខៀវដល់គម្រោងវិនិយោគសរុបចំនួន ១៧០ គម្រោង គិតនៅក្នុងរយៈពេល ៩ខែដំបូងដើមឆ្នាំ ២០១៨នេះ ដែលមាន​ទុន​វិនិយោគសរុបចំនួនជាង ៤.៧០០ លានដុល្លារអាមេរិក។នេះបើយោងតាមទិន្នន័យដែល សារព័ត៌មានខេមបូណូមីសទទួលបានថ្មីៗនេះ។
គម្រោង​អភិវឌ្ឍ​ចម្រុះ​របស់​បុរី ប៉េង ហួត ដឹស្តា ដាយមិន (ផ្លូវ ៦០​ម៉ែត្រ)
ដោយ

អ្វីដែល​គួរឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល ៩ខែ​ដើមឆ្នាំ ២០១៨នេះ​ តួលេខ​វិនិយោគ​មកពី​ប្រទេសចិន ឈរ​នៅលំដាប់​ថ្នាក់​កំពូល​គេបង្អស់​ ក្នុង​ចំណោម​​វិនិយោគ​ក្រៅ​ប្រទេស និងក្នុង​ស្រុក ដែល​រូមចំណែក​ប្រមាណ ៦៧​ភាគរយ​នៃទុន​វិនិយោគ​សរុប​ចំនួន ៤.​៧០០ លាន​ដុល្លារ​​អាមេរិក ខណៈ​ការវិនិយោគ​ក្នុងស្រុក (កម្ពុជា) ដែល​ជាម្ចាស់​ផ្ទះផ្ទាល់​តែម្តង បានឈរ​នៅ​លំដាប់​ថ្នាក់​កំពូលទី ២ ដែលមាន​ប្រមាណ ២៦ភាគរយ​នៃ​ទុន​វិនិយោគ​​សរុប​នៅ​ក្នុង ៩ខែ ​ឆ្នាំនេះ។

បើយើង​មើល​ពី​គម្រោង​វិនិយោគ​ឃើញ​ថា កើនចំនួន ២៨គម្រោង ក៏ប៉ុន្តែ ទុនវិនិយោគ​មានការ​ថយចុះ​ប្រមាណ ១.៣០០​លាន​ដុល្លារ​អាមេរិក បើធៀប​នឹងរយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០១៧។ 

ជុំវិញទៅ​នឹង​​តម្លៃទុន​វិនិយោគ​ថមថយ​ចុះ​នេះដែរ ត្រូវបាន​មន្ត្រី​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ប្រាប់​សារព័ត៌មាន​ខេមបូណូ​មីស ឲ្យដឹងថា ការវិនិយោគ​នៅក្នុង​ឆ្នាំនេះ ហាក់បី​​ដូចជា មានភាព​​ពុះ​កញ្ជ្រោល​ជាង​ឆ្នាំមុនៗ បើទោះបីជា ទុន​​វិនិយោគ​ថមថយ​ចុះក៏ដោយ ប៉ុន្តែបើ​មើល​ទៅ​លើ​គម្រោង​​វិនិយោគ​វិញ​មានការ​កើន ២៨​គម្រោង​​ឯណោះ។

យ៉ាងណាក៏ដោយ ការថម​​ថយ​នេះ ដោយសារតែ​ក្នុង​រយៈពេល ៩ខែ​ឆ្នាំនេះ មាន​គម្រោង​​វិនិយោគ​តូចៗ​ និង ទឹក​ប្រាក់​​វិនិយោគ​តិចជាង​ឆ្នាំមុន។

ដោយឡែក​ សម្រាប់​តែនៅ​ក្នុងខែ កញ្ញា ឆ្នាំ ២០១៨នេះ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​​អនុញ្ញាត​ឲ្យក្រុមហ៊ុន​ធ្វើការ​វិនិយោគ​លើគម្រោង​ថ្មី​ចំនួន ២៩គម្រោង ដែលមាន​ទុនវិនិយោគ​ជាង ៤៣០ លាន​ដុល្លារ​អាមេរិក​ និងអាច​បង្កើត​ការងារ​ជាង ៣ម៉ឺន​កន្លែង។

ក្នុងនោះដែរ គម្រោង​ដែលមាន​សកម្មភាព​វិនិយោគ​ក្រៅតំបន់​សេដ្ឋកិច្ច​ពិសេស រាប់​បញ្ចូលទាំង គម្រោង​ថ្មី​ និងគម្រោង​ពង្រីក​ផលិតកម្ម សរុបមាន ១៨​គម្រោង និងទុន​វិនិយោគ​ជាង ៣៨០​​លាន​​ដុល្លារ​អាមេរិក។ រីឯ គម្រោង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ដែលជា​គម្រោងថ្មី មាន ១១គម្រោង សរុប​ទុនវិនិយោគ​ជិត ៥០លាន​ដុល្លារ​អាមេរិក។

អ្វីដែល​គួរឲ្យកត់​សម្គាល់​គឺ គម្រោង​ថ្មីទាំង ២៩គម្រោង ដែល​ត្រូវ​បាន​អនុញ្ញាត​ក្នុងខែ​កញ្ញា​នេះ គឺស្ថិត​នៅក្នុង​​វិស័យ​ឧស្សាហកម្ម និង​កម្មន្តសាល​ទាំងអស់ ពោលគឺ ពុំមាន​គម្រោង​វិនិយោគ​ក្នុង វិស័យ​ផ្សេងៗ​ឡើយដូចជា វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ និង ហេដ្ឋារចនា​សម្ព័ន្ធ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកពន្យល់​ពិភព​លោកអំពី​"យុទ្ធសាស្ត្រ ឥណ្ឌូ-ប៉ាស៊ីហ្វិក” ខណៈ​ឥទ្ធិពល​ចិន​កើន​ឡើង​នៅស្ទើរ​គ្រប់ទិសទី!

ព័ត៌មាន
ចក្ខុ​វិស័យ​របស់​មហា​អំណាច​សហរដ្ឋ​អាមេរិក​សម្រាប់​តំបន់​ ឥណ្ឌូ-​ប៉ាស៊ីហ្វិក ជា​អ្វីទៅ? តើ​វា​មាន​សារសំខាន់​បែប​ណា​សម្រាប់​តំបន់នេះ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ