វិស័យអាកាសចរណ៍វៀតណាម

វិនិយោគិនអូស្ត្រាលីលក់ហ៊ុនចេញពីក្រុមហ៊ុន Jetstar Pacific ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម


ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម Vietnam Airlines នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុនអូស្ត្រាលី Qantas ដែលមាននៅក្នុងក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific រួចនឹងប្ដូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍មួយនេះ និងរៀបចំរចនាសម្ព័ន្ធក្រុមហ៊ុននេះឡើងវិញ ដើម្បីឲ្យវាអាចរកបានប្រាក់ចំណេញកាន់តែច្រើន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VN Express។
វិនិយោគិនអូស្ត្រាលីលក់ហ៊ុនចេញពីក្រុមហ៊ុន Jetstar Pacific ទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (រូបភាព៖ Asian Nikkei Review)
ដោយ

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិវៀតណាម បាន​និយាយ​នៅថ្ងៃចន្ទនេះថា ក្រុមហ៊ុនអាកាសចរណ៍​ Jetstar Pacific នឹង​ត្រូវប្ដូរឈ្មោះទៅជា Pacific Airlines វិញ ហើយ​ការផ្លាស់ប្តូរឈ្មោះនេះ​ត្រូវបាន​អនុលោម​ទៅតាម​ផែនការ ដើម្បី​ធ្វើឲ្យ​ប្រតិបត្តិការអាជីវកម្ម​កាន់តែមានភាព​ប្រសើរឡើង​ និងមានផលចំណេញ។ បច្ចុប្បន្ន ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (Vietnam Airlines) មានកាន់កាប់ចំណែក​ភាគហ៊ុន​នៅក្នុងក្រុមហ៊ុន Jetstar Pacific នេះចំនួន ៦៨,៨៥%។

បន្ទាប់ពីការទិញយក​ភាគហ៊ុន ៣០% របស់​ក្រុមហ៊ុន​អូស្ត្រាលី Qantas ដែលមាន​នៅក្នុងក្រុមហ៊ុន​អាកាសចរណ៍ Jetstar Pacific រួច នោះនឹងធ្វើឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍វៀតណាម (Vietnam Airlines) នឹងមានកាន់កាប់​ភាគហ៊ុន​នៅក្នុង​ក្រុមហ៊ុន Jetstar Pacific សរុប​ទៅមានជាង ៩៨%។

ការប្ដូរឈ្មោះថ្មី ទៅជា Pacific Airlines នេះ នឹងត្រូវ​ចូលធរមាន​នៅពេលដែល​មានការអនុម័ត​ដោយ​អាជ្ញាធរ​វៀតណាម ហើយឈ្មោះ Pacific Airlines តាមពិតទៅ គឺជាឈ្មោះដើម​របស់ក្រុមហ៊ុន​អាកាសចរណ៍​មួយនេះ នៅពេលដែលបាន​​បង្កើតឡើង​តាំងពីឆ្នាំ១៩៩១មកម្ល៉េះ។

លោក Trinh Hong Quang នាយកប្រតិបត្តិរង​នៃក្រុមហ៊ុន​អាកាសចរណ៍វៀតណាម និងជា​ប្រធាន​ក្រុមហ៊ុន​អាកាសចរណ៍ Jetstar Pacific បាន​និយាយថា ថ្មីៗនេះ ក្រុមហ៊ុន​អាកាសចរណ៍​ ដែល​លក់​សំបុត្រ​តម្លៃទាប​​បានជួបនូវបញ្ហា​ ក្នុងការស្ទុះងើបទៅមុខ បើទោះបីជា​បាន​និងកំពុងធ្វើជំនួញនេះ អស់រយៈពេល​ជាយូរឆ្នាំមកហើយក្ដី។

លោក Quang បន្ថែមថា មានហេតុផលមួយ គឺ​យន្ដហោះ​របស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Pacific នៃចំនួនយន្ដហោះ​ទាំង ១៨គ្រឿង គឺមានចំនួនតិចពេក សម្រាប់​ការប្រតិបត្តិការ​ជើងហោះហើរ​ក្នុងតម្លៃសំបុត្រទាប ខណៈដែល​ក្រុមហ៊ុនអាកាសចរណ៍ Vietjet មានយន្ដហោះរហូតដល់ ៦៨ គ្រឿង ហើយចំនួននេះ នឹងកើនឡើងដល់ ២០០ គ្រឿង​នៅឆ្នាំ២០២៥។

ហេតុផលមួយទៀតនោះ គឺ ភាពខុសគ្នា​នៃវិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង រវាង​ក្រុមហ៊ុន​ឯកជន​អូស្ត្រាលី Qantas និងក្រុមហ៊ុន​រដ្ឋ​ Vietnam Airlines។ លោក Quang បន្ថែមទៀតងថា អ្នកគ្រប់គ្រង​ក្រុមហ៊ុន Jetstar Pacific គឺមិនយល់ពី​ទីផ្សារ​វៀតណាម។

ក្រុមហ៊ុន Vietnam Airlines Group គឺជាក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Vietnam Airlines, Jetstar Pacific និង Vietnam Air Service Company ហើយក្រុមហ៊ុននេះ បាន​កាន់កាប់​ចំណែកទីផ្សារ​អាកាសចរណ៍​ក្នុងប្រទេសវៀតណាម​រហូតដល់ទៅ ជាង ៥០% កាលពីឆ្នាំមុន ក្នុងនោះ ក្រុមហ៊ុន Vietjet មានចំណែកទីផ្សារ ៤១,៩%។ នេះបើតាម​ទីន្នន័យ​ពី​សាជីវកម្មអាកាសចរណ៍វៀតណាម។

ក្រុមហ៊ុនអាកាសចរណ៍​ក្នុងស្រុកវៀតណាម​កាលពីឆ្នាំមុន ទទួលបាន​អ្នកដំណើរ​សរុប ១១៦លាននាក់ កើនឡើង ១២% ធៀបនឹងឆ្នាំ២០១៨៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម្រេចកំពតនាំចេញឡើងវិញបានជាង ៣តោនហើយ តែនៅដំណើរការនាំចេញហាក់នៅតែមានភាពរអាក់រអួល

ព័ត៌មាន
ប្រធានសមាគមម្រេចកំពតបានអះអាងថា គិតតាំងពីចាប់ផ្ដើមនាំចេញឡើងវិញកាលពីដើមខែមិថុនា មកទល់ពេលនេះ ម្រេចកំពត ដែលជាទំនិញម៉ាកសម្គាល់ភូមិសាស្ត្…

អ័រគីដេ ដឹពោធិ៍ចិនតុង រកឃើញអ្នកឈ្នះរង្វាន់ធំ ខុនដូ១យូនីត កាលពីចុងសប្តាហ៍

ព័ត៌មាន
ដោយមានការគាំទ្រយ៉ាងខ្លាំង និងសមស្របតាមតម្រូវការ​ទីផ្សារអតិថិជន ចំពោះគម្រោងថ្មី អ័រគីដេ ដឹពោធិ៍ចិនតុង នេះ សម្រាប់ការបើកលក់ដំណាក់កាលបន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ