ការផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩

បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ជាង២០០បែប តែមិនទាន់អាចយកជាផ្លូវការបានទេ


មកទល់នឹងពេលនេះ មានប្រទេសជាច្រើនផលិតឧបករណ៍ធ្វើតេស្តរហ័ស រកវីរុសកូវីដ១៩ មានប្រមាណជាង ២០០បែបហើយ តែមិនទាន់អាចយកជាផ្លូវការបានទេ ព្រោះអង្គការសុខភាពពិភពលោកបញ្ជាក់ថា ឧបករណ៍នោះមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ក្នុងការពិនិត្យរកវីរុសកូវីដ១៩ ដូចមន្ទីរពិសោធន៍ទេ។ នេះបើតាមការអះអាងពីលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលនៅរសៀលថ្ងៃទី៣០ មីនានេះ។
បច្ចុប្បន្ន មានការផលិតឧបករណ៍ធ្វើតេស្តរហ័សរកវីរុសកូវីដ១៩ ជាង២០០បែប តែមិនទាន់អាចយកជាផ្លូវការបានទេ(រូបភាព CDC)

អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​រូប​នេះ បាន​បន្ត​ថា «​ដោយសារ​យើង​បាន​ជជែក​ជាមួយ​គាត់​ច្រើន​លើក​ច្រើន​សារ​ហើយ អំពី​មូលហេតុ ហេតុ​អ្វី​បានជា​អង្គការ​សុខភាព​ពិភពលោក មិន​ទាន់​មានការ​ណែនាំ​ឲ្យ​យើង​ប្រើប្រាស់​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩ (Rapid Test) ព្រោះ​ប្រសិទ្ធភាព​របស់​ឧបករណ៍​នេះ នៅ​ទាប​ណាស់ ដែល​បើ​តាម​ខ្ញុំ​ដឹង​ឧ​បរ​កណ៍​នេះ​មួយ​កញ្ចប់​តម្លៃ​ប្រហាក់ប្រហែល ៥០​ដុល្លារ​»​។

លោក​ជំទាវ​បាន​បន្ថែម​ថា «​ដូចនេះ​ខ្ញុំ​សុំ​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​បទបញ្ជា​របស់​សម្តេច​តេ​ជោ ចំពោះ​ការ​ហាម​ផ្សព្វផ្សាយ​លក់​ឧក​រណ៍​នេះ​តាម​គ្រប់​រូបភាព ហើយ​សុំ​បញ្ជាក់​ដែរ អ្វី​ដែល​ប្រទេស​ចិន​បាន​ផ្តល់​មក​កម្ពុជា​មុន​នេះ មិនមែន​ជា​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩ (Rapid Test)  តែ​ជា​សារធាតុ​ម្យ៉ាង ដែល​ជំនួយ​ដល់​ការ​ធ្វើតេស្ត​សម្រាប់​មន្ទីរពិសោធន៍​ទៅ​វិញ​ទេ​»​។

ក្រសួងសុខាភិបាល​បាន​ប្រកាស​ម្តង​ហើយ​ម្តងទៀត បាន​ហាមឃាត់​ជា​ដាច់ខាត​មិន​ឲ្យ​មានការ​ផ្សព្វផ្សាយ​លក់​ឧ​បរ​កណ៍​ធ្វើតេស្ត​រហ័ស​រក​មេរោគ​កូ​វី​ដ​១៩​នេះ ក៏​ដូច​ជា​ការ​អំពាវនាវ​ដល់​ពលរដ្ឋ​កុំ​ឲ្យ​ទិញ​ឧបករណ៍​នេះ​ដែរ​។ ហើយ​អង្គការ​សុខា​ភាព​ពិភពលោក នឹង​បង្កើន​ល្បឿន ដើម្បី​ឲ្យ​មានការ​វាយតម្លៃ​លើ​ឧបករណ៍​ធ្វើតេស្ត​រហ័ស​រក​វីរុស​កូ​វី​ដ​១៩(Rapid Test)​នេះ ។

គូសបញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២០​នេះ ករណី​វិជ្ជមាន​វីរុស​កូ​វី​ដ​១៩ ដែល​បាន​រក​ឃើញ​ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស មាន​ចំនួន ១០៧​នាក់ ក្នុង​នោះ អ្នក​ដែល​កំពុង​សម្រាក​ព្យាបាល​មាន​៨៤​នាក់ (​ស្រី ២៧​នាក់ និង​ប្រុស ៥៧​នាក់​)​។ ករណី​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន ២៣​នាក់ ក្នុង​នោះ​រួម​មាន បុរស​ជនជាតិ​ខ្មែរ ១៨​នាក់ បុរស​ជនជាតិ​ចិន ០១​នាក់ បុរស​និង​ស្ត្រី​ជនជាតិ​អង់គ្លេស ០៣​នាក់ និង​បុរស​ជនជាតិ​បារាំង​០១​នាក់​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋត្រៀមទម្លាក់ថវិកា ៥០០ ទៅ៦០០ លានដុល្លារ ដើម្បីអន្តរាគមន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
បន្ទាប់ពីបានអំពាវនាវ ម្ដងហើយម្ដងទៀត ចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាម្ចាស់អភិវឌ្ឍបុរីលំនៅដ្ឋាន ឲ្យមានការយោគយល់ ពន្យារពេលសង់ប្រាក…

អ្នកជំនាញ៖ កសិករវៀតណាម នឹងរងទុក្ខធំ ប្រសិនបើរដ្ឋាភិបាលបិទលែងឲ្យនាំចេញអង្ករ

ព័ត៌មាន
វិធានការឈប់នាំចេញអង្ករទៅក្រៅប្រទេសរបស់រដ្ឋាភិបាលវៀតណាម នឹងធ្វើឲ្យតម្លៃអង្ករធ្លាក់ចុះ ដោយសារតែការផ្គត់ផ្គង់មានលើសកម្រិត ហើយវាក៏នឹងធ្វើឲ្យមា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ