កសិដ្ឋាន​កណ្ដុរ

បុរស​ម្នាក់​បើក​កសិកដ្ឋាន​ចិញ្ចឹម​កណ្ដុរ នៅ​ខណ្ឌ​មានជ័យ ភ្នំពេញ


ពលរដ្ឋ​ជា​ទូទៅ តែងតែ​រក​វិធី​គ្រប់​បែប​យ៉ាង​ដើម្បី​កម្ចាត់​សត្វ​កណ្ដុរ ព្រោះ​កណ្ដុរ​ត្រូវ​គេ​គិត​ថា​ជា​សត្វ​ចង្រៃ ខណៈ​លោក ស្រេង សុវណ្ណារិន បែរ​ជា​ចូលចិត្ត​សត្វ​កណ្ដុរ តាំងពី​នៅ​ក្មេង​រហូត​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​កណ្ដុរ​រក​ចំណូល​បាន​រាប់​រយ​ដុល្លារ​ក្នុង​មួយ​ខែៗ​​ទៀត​ផង។
កសិដ្ឋាន​ចិញ្ចឹម​កណ្ដុរ​ជា​សត្វ​ចិញ្ចឹម នៅ​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ។
ដោយ

ក្នុង​មួយ​ខែ លោក​អាច​លក់​កណ្ដុរ​បាន​ប្រមាណ​ពី ២០ ទៅ ៣០​ក្បាល ហើយ​ក្នុង​មួយ​ក្បាល​មាន​តម្លៃ​ចាប់​ពី ១០​ដុល្លារ​ឡើង​ទៅ។

លោក​ថ្លែង​ថា៖ «ភាគ​ច្រើន ភ្ញៀវ​មក​ទិញ​ដល់​កន្លែង​តែ​ម្តង យើង​អត់​បោះ​នៅ​តាម​ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​នៅ​ភ្នំពេញ​នោះទេ។ កណ្ដុរ​នេះ គេ​ទិញ​យក​ទៅ​ចិញ្ចឹម​នៅ​ក្នុង​ផ្ទះ​ឲ្យ​វា​រត់​លេង មិនមែន​ពូជ​យក​សាច់​នោះ​ទេ បើ​ពពួក​ចិញ្ចឹម​យក​សាច់ កសិដ្ឋាន​របស់​ខ្ញុំ​មិន​មាន​ទេ»។

តាម​ពិត​ទៅ លោក ស្រេង សុវណ្ណារិន មិនមែន​ចិញ្ចឹម​កណ្ដុរ​ប្រមេះ ឬ​កណ្ដុរ​ដែល​ពលរដ្ឋ​តែងតែ​ជេរ និង​ដេញ​វាយ​នោះ​ទេ។ កណ្ដុរ​ជាង​២០០​ក្បាល​ក្នុង​កសិដ្ឋាន​របស់​លោក ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តាឡុង សង្កាត់​ចចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជ​ធានី​ភ្នំពេញ សុទ្ធសឹង​មាន​រូបរាង​ស្រស់​ស្អាត និង​គួរ​ឲ្យ​គយគន់​ណាស់។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ពូជ​កណ្តុរ​មាន​ច្រើន​ពូជ​ដែរ ដូចជា ពូជ​រោម​រលោង ពូជ​រោម​ក្រញាញ់ ពូជ​រោម​បះ និង​ពូជ​រោម​ស្លូត​វែង​ជាដើម។ ពូជ​ទាំង​នេះ យក​ពី​ប្រទេស​ថៃ បើ​យើង​វិញ គេ​ហៅ​ឈ្មោះ កណ្ដុរ​បារាំង»។

ដោយឡែក​ចំណី​របស់​សត្វ​កណ្ដុរ​មាន​ដូចជា ត្រសក់ ពោត ស្មៅ ការ៉ុត និង​ផ្លែ​ឈើ​មួយ​ចំនួន​ទៀត។ រីឯ​ការ​បន្ត​ពូជ​របស់​កណ្ដុរ គឺ​ពី ៩០ ទៅ ១០០​ថ្ងៃ ទើប​កណ្តុរ​កើត និង​មាន​កូន​ចន្លោះ​ពី ២ ទៅ ៣​កូន ក្នុង​ការ​បន្ត​ពូជ​មួយ​ដង៕ 




អត្ថបទបន្ទាប់


កប៉ាល់ដឹកអ្នកដំណើរព្រែកព្នៅ-តាខ្មៅដំណើរការនៅថ្ងៃទី៦ មេសានេះ

ព័ត៌មាន
នៅថ្ងៃទី៦ ខែមេសានេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងជិះកប៉ាល់ព្រែកព្នៅ-តាខ្មៅ ដែលជាការបើកសម្ពោធឲ្យប្រើ…

ឆ្នាំច មនុស្សសម្រុកទៅលេងបុណ្យភូមិភ្លូក​ទឹក​ភ្លូក​ដី!

ព័ត៌មាន
ពលរដ្ឋជាច្រើន ជាពិសេស យុវជនតែម្តង បាននាំគ្នាសម្រុកទៅលេងបុណ្យភូមិភ្លូកទឹកភ្លូកដី។ បុណ្យភូមិឆ្នាំនេះ បានប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី៦-…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ