វិស័យអចលនទ្រព្យ

អ្នកជំនាញអចលនទ្រព្យ៖ វិបត្តិកូវីដ១៩ ជាឱកាសល្អដើម្បីទិញអចលនទ្រព្យបានល្អ និងធូរថ្លៃ


“នៅក្នុងវិបត្តិតែងតែមានឱកាសល្អនាំមកជាមួយ!” នេះគឺជាការបញ្ជាក់អះអាងរបស់ក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ ១៩។ អ្នកជំនាញអចលនទ្រព្យកម្ពុជាទាំងអស់នោះសុទ្ធតែបានមើលឃើញថា អ្វីៗវាមិនមែនសុទ្ធតែបញ្ហា សម្រាប់ការធ្វើអាជីវកម្មទាំងអស់នោះទេ តែផ្ទុយទៅវិញ វាក៏ជាឱកាសល្អសម្រាប់អ្នកដែលមានតម្រូវការទិញអចលនទ្រព្យល្អៗ និង តម្លៃធូរថ្លៃតាមការចង់បានផងដែរ។
អ្នកជំនាញអចលនទ្រព្យ៖ វិបត្តិកូវីដ១៩ ជាឱកាសល្អដើម្បីទិញអចលនទ្រព្យបានល្អ និងធូរថ្លៃ
ដោយ

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមា​គ​អ្នក​វាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា និង ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ស៊ី ភី អិ​ល បាន​បញ្ជាក់​អះអាង​ថា នៅ​ក្នុង​វិបត្តិ​តែងតែមាន​ឱកាសល្អ ហើយ​នេះ​ជា​ពេលវេលា​ដ៏​ល្អ​សម្រាប់​ពលរដ្ឋ​ក៏​ដូច​ជា​អ្នក​វិនិយោគ​ដែល​ត្រូវការ​ទិញ​អចលនទ្រព្យ​តាម​ការ​ចង់បាន និង មាន​តម្លៃ​ធូ​ថ្លៃ និង អាច​មានឱកាស​ទទួល​បាន​ផល​ចំណេញ​ក្រោយ​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ ត្រូវ​បាន​ស្ងប់ស្ងាត់​រលាយ​សាបសូន្យ​ទៅ​វិញ​។

លោក​ឧកញ៉ា ចេ​ង ខេ​ង បាន​បញ្ជាក់​ថា បើ​ទោះបីជា​ឱកាសល្អ​ក្នុងអំឡុងពេល​នៃ​វិបត្តិ​កូ​វី​ដ​-១៩ ក៏​ដោយ​ចុះ ក៏​វិបត្តិ​មួយ​នេះ បាន​ធ្វើ​ឲ្យ​សកម្មភាព​ទិញ លក់ អ​លន​ទ្រព្យ​នៅ​ក្នុង​ប្រទេស​ទាំងមូល​មាន​សភាព​ស្ងប់ស្ងាត់​ជាង​ពី​ពេល​មុន​មាន​វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩​ទៅ​ទៀត​។

លោក​ឧកញ៉ា ចេ​ង ខេ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​វាយតម្លៃ និង ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បន្ត​ថា យ៉ាងណា​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចរន្ត​នៃ​ការ​ទិញ លក់ អចលនទ្រព្យ​នៅ​តែ​មាន​សកម្មភាព ដោយ​ក្នុង​មួយ​ថ្ងៃ​យ៉ាងតិច​ណាស់​មានការ​ទិញ​លក់​ដោះ​ដូរ​អចលនទ្រព្យ ពី ២៥០ ទៅ​២៨០ ដីធ្លី​ផ្ទះសម្បែង​ដែរ ហើយ​នៅ​ក្នុង​នោះ​តំបន់​ដែល​មានការ​ទិញ​លក់​ច្រើន​ជាងគេ គឺ អចលនទ្រព្យ នៅ​តំបន់​ពោធិ៍​សែន​ជ័យ ភ្នំពេញ​ថ្មី និង តំបន់​ជ្រោយចង្វារ​ជាដើម​។

លោក​ឧកញ៉ា ចេ​ង ខេ​ង បញ្ជាក់​ទៀត​ថា នៅ​ក្នុង​មួយ​រយៈពេល​នៃ​ការ​ផ្ទុះ​ឡើង​ជំងឺ​កូ​វី​ដ​-១៩ នេះ​បាន​ធ្វើ​ឲ្យ ទីផ្សារ​អចលនទ្រព្យ​មានការ​ធ្លាក់​ចុះ​រហូត​ដល់ ៥០​ភាគរយ បើ​ធៀប​នឹង​ពេល ដែល​មិន​ទាន់​មាន​វិបត្តិ​កូ​វី​ដ ១៩ កើតឡើង ប៉ុន្តែ​គិត​មក​ដល់​ខែឧសភា​ឆ្នាំ​២០២០​នេះ ភាគច្រើន​នៃ អាជីវកម្ម​បាន​បើក​ដំណើរការ​ឡើង​វិញ ដោយ​សង្ឃឹមថា វិស័យ​អចលនទ្រព្យ​កម្ពុជា​នេះ​អាច​នឹង​ប្រសើរ​ឡើង​វិញ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះកាន់តែខ្លាំងនៅត្រីមាសទី២ ដោយសារ វិបត្តិកូវីដ-១៩

ព័ត៌មាន
ដោយសារតែវិបត្តិកូវីដ-១៩ ប្រទេសថៃ បានផ្លាស់ប្តូរការព្យាករពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន ម្តងហើយម្តងទៀត ហើយនៅពេលនេះ ឧបនាយករដ្ឋមន្ត្រីថៃ បានព្រមា…

ក្រុមហ៊ុនឯកជននៅអាមេរិក កាត់បន្ថយការងារជាង ២០លានកន្លែងក្នុងខែមេសា

ព័ត៌មាន
ក្រុមហ៊ុនឯកជនជាច្រើន នៅក្នុងសហរដ្ឋអាមេរិក បានកាត់បន្ថយការងារជាង ២០,២ លានកន្លែង នៅក្នុងខែមេសា កន្លងទៅថ្មីៗនេះ ដោយសារតែ វិបត្តិមេរោគកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ