ករណីជាសះស្បើយ

គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់១០៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់


នៅថ្ងៃនេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មិនមានករណីឆ្លងថ្មីបន្ថែមទៀតទេ កាលពីថ្ងៃទី១៧ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១២២នាក់ដដែល ខណៈដែលអ្នកជាសះស្បើយថ្មីមានដល់ទៅ០៥នាក់បន្ថែមទៀត នាំឲ្យអ្នកជាសះស្បើយសរុបកើនដល់១០៣នាក់ហើយ ដែលស្មើនឹងប្រមាណជាង៨៤% នៃចំនួនអ្នកឆ្លងសរុប ។
គិតត្រឹមថ្ងៃនេះ ចំនួនអ្នកជាសះស្បើយកើនដល់១០៣នាក់ ក្នុងចំណោមអ្នកឆ្លងសរុប១២២នាក់
ដោយ

ចំពោះ​ករណី​ជា​សះស្បើយ​ទាំង​០៥នាក់​នេះ មាន​ជនជាតិ​អាមេរិក០២នាក់ និងអង់គ្លេសម្នាក់នៅខេត្តកំពង់ចាម ជនជាតិកាណាដាម្នាក់នៅរាជធានីភ្នំពេញ និងជនជាតិខ្មែរម្នាក់នៅខេត្តបាត់ដំបង។

សូម​ជម្រាប​ថា មក​ទល់​នឹង​ពេល​នេះ មាន​ករណី​ឆ្លង Covid-19​សរុប ១២២​នាក់​ដ​ដែ​ល  ដែល​ក្នុង​នោះ​មាន​ស្រ្តី​៣៨​នាក់ និង​បុរស​៨៤​នាក់ មាន​អ្នកជា​សះស្បើយ​សរុប​ចំនួន ១០៣​នាក់ ជនជាតិខ្មែរជាស្រ្តី០៥នាក់និងបុរស៣៦នាក់ ក្រៅពីនេះសុទ្ធតែជាជនបរទេស និង​អ្នក​កំពុង​សម្រាក​ព្យាបាល​មាន​១៩​នាក់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អះអាងថា សមាជិកខ្លួនកំពុងអនុវត្តដោះស្រាយបញ្ហាកូនបំណុល ដែលរងប៉ះពាល់ព្រោះ កូវីដ-១៩ ទៅតាមភាពជាក់ស្ដែង

ព័ត៌មាន
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងនៅក្នុងសេចក្ដីថ្លែងការរបស់ខ្លួន នៅថ្ងៃទី ១៧ ខែមេសានេះថា ក្នុងការគាំទ្រដល់អតិថិជនដែលជាកូនបំណុលរបស់…

ទស្សនៈ ៖ រៀបចំ​ផ្ទះ​សម្បែង​សាជាថ្មី...

ព័ត៌មាន
ក្នុងក្បួន​សឹក​ពោលថា៖ សង្រ្គាម​ផ្លូវ​ឆ្ងាយ ត្រូវ​រៀបចំ​ផ្ទះ​សម្បែង​ជា​មុន​សិន។ ក្បួន​សេដ្ឋកិច្ច ក៏​ដូចគ្នា៖ ត្រូវ​ផលិត​ឲ្យ​គ្រប់​ឆ្នាំង​សិន ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ