ពលករហ្វីលីពីន

ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករហ្វីលីពីនធ្វើការនៅក្រៅប្រទេសមានការធ្លាក់ចុះ


ប្រទេសហ្វីលីពីន ត្រូវបានគេស្គាល់ថាជាប្រទេសមានបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេសច្រើនជាងគេ។ យ៉ាងណាមិញ នៅឆ្នាំ២០២០ ការផ្ញើប្រាក់មកស្រុកកំណើតពីសំណាក់ពលករហ្វីលីពីនធ្វើការងារនៅក្រៅប្រទេសមានការធ្លាក់ចុះ ជិត១% ដោយមានទឹកប្រាក់សរុបប្រមាណ៣០ពាន់លានដុល្លារអាមេរិក ដោយការធ្លាក់ចុះនេះ គឺដោយសារតែបញ្ហាមេរោគរាតត្បាតកូវីដ-១៩។ នេះបើតាមរបាយការណ៍ពីធនាគារកណ្ដាលរបស់ហ្វីលីពីន។
ការផ្ញើប្រាក់មកស្រុកកំណើតរបស់ពលករហ្វីលីពីនធ្វើការនៅក្រៅប្រទេសមានការធ្លាក់ចុះ
ដោយ

ការធ្វើមាតុភូមិនិវត្តន៍​របស់កម្មករ​ហ្វីលីពីន មានដល់ទៅ​ប្រមាណ​៤០ម៉ឺននាក់ ចំពេលដែល​មាន​វិបត្តិកូវីដ-១៩ កើតឡើង ធ្វើឲ្យមាន​ការព្រួយបារម្ភ​អំពី​ថាតើ លំហូរ​នៃ​ការផ្ទេប្រាក់​មកស្រុកកំណើត​ ដែលជា​អាយុជីវិត​​សម្រាប់​សេដ្ឋកិច្ច​ហ្វីលីពីននោះ អាចនឹង​បន្ដ​ភាពរឹងមាំ​របស់ខ្លួន​ដែរ ឬយ៉ាងណា?

ប្រទេស​ហ្វីលីពីន មានពលករធ្វើការងារ​នៅក្រៅប្រទេស​ប្រហែល​១០លាននាក់ ហើយពលករហ្វីលីពីន​​ក៏បាន​ផ្ញើប្រាក់​មកស្រុក​កំណើត​ច្រើន​ជាងគេ​លំដាប់ទី៣ ក្នុងពិភពលោក​បន្ទាប់ពី​ប្រទេសឥណ្ឌា និងចិន។

ការផ្ញើប្រាក់​ពី​ពលករ​ហ្វីលីពីន​ធ្វើការ​នៅ​សហរដ្ឋអាមេរិក មានប្រហែល​៤០% នៃការផ្ញើប្រាក់​សរុប​របស់ពលករ។ ការផ្ញើប្រាក់​មកស្រុកកំណើត​របស់ពលករ​ហ្វីលីពីន​នៅសិង្ហបុរី កាណាដា ហុងកុង កាតា កូរ៉េខាងត្បូង តៃវ៉ាន់ គឺមានការកើនឡើង ខណៈដែល​ការផ្ញើប្រាក់ពី អារ៉ាប់ប៊ីសាអ៊ូឌីត ជប៉ុន អង់គ្លេស អារ៉ាប់រួម អាល្លឺម៉ង់ និងគុយវែត មានការធ្លាក់ចុះ។ នេះបើតាម​របាយការណ៍ពី​ធនាគារ​កណ្ដាល​ហ្វីលីពីន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកថានឹងលែងផ្ដល់ជំនួយអភិវឌ្ឍថ្មីៗដល់មីយ៉ាន់ម៉ាទៀតហើយ

ព័ត៌មាន
លោក David Malpass ប្រធានធនាគារពិភពលោក បានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា ធនាគារពិភពលោក នឹងបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ជំនួយ រួមទា…

Thai Airways បញ្ឈប់នាយកប្រតិបត្តិ ២៤០នាក់ក្រោមផែនការស្តារអាជីវកម្មឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុន Thai Airways បានប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួនបានបញ្ឈប់បុគ្គលិក ដែលមានតំណែងជានាយកប្រតិបត្តិចំនួន ២៤០នាក់ហើយ ក្រោមផែនការស្តារ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ