ផលប៉ះពាល់​នៃ​ Covid-19

ស្ថាប័ន​ស្រាវជ្រាវ​បរទេស​ព្យាករ​កំណើន​ធ្លាក់​ចុះ​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា ដោយសារ​ Covid-19


ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ដែល​មាន​ឈ្មោះថា​ Fitch Solutions Macro Research បាន​ព្យាករ​ថា វិស័យ​សំណង់​នៅ​កម្ពុជា​នឹង​មាន​កំណើន​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​២០២០​នេះ ដោយសារ​គម្រោង​សាធារណៈ​មួយ​ចំនួន ដែល​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ ឥឡូវ ត្រូវ​បាន​រំកិល​ទៅ​ឆ្នាំ​ក្រោយ​វិញ ដោយសារ​ថវិកា​ត្រូវ​បាន​រក្សា​ទុក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​ឡើង​នៃ​មេរោគ​ កូវីដ១៩ (Covid-19)។
កម្មករ​សំណង់ កំពុង​សាងសង់​សំណង់​អគារ​មួយកន្លែង​ក្នុងរាជធានី​ភ្នំពេញ
ដោយ

Fitch Solutions Macro Research បាន​និយាយ​ដូច្នេះ​ថា “យើង​រំពឹង​ថា វិស័យ​នេះ​នឹង​កើន​ឡើង ៩.៥% ពោល​គឺ​ធ្លាក់​ចុះ​ពី​ការព្យាករ​ពី​មុន​របស់​យើង​ដែល​មាន​ចំនួន​១៣,៨%។ កំណើន​នៅតែ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ផល​ល្អ​ដោយសារ​មាន​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​នៅ​តែ​បន្ត ក៏ដូចជា​គម្រោង​ដែល​ផ្តល់​មូលនិធិ​រួមគ្នា​ដោយ​បរទេស ដែល​ត្រូវ​បាន​រំពឹង​ថា នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​នេះ។ លើសពីនេះ​ទៀត​ កំណើន​ឆ្នាំ២០២១ ត្រូវ​បាន​កែ​លម្អ​បន្ថែម​ពី ១២,៨​ភាគរយ ទៅ ១៤,០ភាគរយ។”

ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១២ ខែមីនា ឆ្នាំ២០២០​នេះ ថា កម្ពុជា​បាន​រក​ឃើញ​ជន​ជាតិ​អង់គ្លេស​ចំនួន ៣​នាក់ ដែល​ឆ្លង​វីរុស​កូវីដ១៩​នេះ នៅលើ​ទូក​ទេសចរណ៍​មួយ​ដែល​ចត​នៅ​លើ​ទន្លេ​មេគង្គ ក្នុង​ខេត្ត​កំពង់ចាម ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​នេះ​កើន​ឡើង​សរុប​ដល់ ៥​នាក់​ហើយ។

មុន​នេះ កម្ពុជា​បាន​ប្រកាស​ថា មាន​ការ​ឆ្លង​វីរុស​កូវីដ ១៩ ចំនួន​ពីរ​ករណី​រួច​ហើយ លើ​ជនជាតិ​ខ្មែរ​ម្នាក់ នៅខេត្ត​សៀមរាប និង​ចិន​ម្នាក់​ទៀត​ នៅ​ខេត្ត​ព្រះសីហនុ។ ជនជាតិ​ចិន​នោះ​បាន​ជា​សះស្បើយ​ ហើយ​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ។

Fitch Solutions Macro Research បាន​អះអាង​ថា គម្រោង​ដែល​អាច​ពន្យារ​ពេល​ រួមមាន ការ​ពង្រីក​អាកាសយានដ្ឋាន​មួយ ដែល​ការ​ស្ថាបនា​ដំបូង​ត្រូវ​បាន​គ្រោង​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០២០នេះ ប៉ុន្តែ ឥឡូវនេះ វា​អាច​ត្រូវ​បាន​លើក​ទៅ​ឆ្នាំ២០២១​វិញ ហើយ​ដូច្នេះ វា​មិន​ទំនង​ថា គម្រោង​នេះ​នឹង​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២២​នោះ​ទេ។

គួរ​បញ្ជាក់​ផងដែរ​ថា គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចំនួន ៦​ផ្សេង​ទៀត ក៏មាន​ហានិភ័យ​ខ្ពស់​ផងដែរ ក្នុង​ការ​ពន្យារ​ពេល នេះ​បើ​យោង​តាម Fitch Solutions Macro Research ។

គម្រោង​ទាំងនោះ រួមមាន មន្ទីរពេទ្យ​អន្តរជាតិ ផ្សារ​ទំនើប និង​រមណីយដ្ឋាន ដែល​មាន​តម្លៃ​រាប់​រយ​លាន​ដុល្លារ​អាមេរិក នេះ​បើ​យោង​តាម​ Fitch Solutions Macro Research ។

Fitch Solutions Macro Research បាន​និយាយ​ដូច្នេះ​ថា “យើង​កត់​សម្គាល់​ថា គម្រោង​ទាំង​នេះ​អាច​នៅ​តែ​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នាំ​២០២០ ប្រសិន​បើ​ស្ថានភាព Covid-19 មាន​ភាព​ប្រសើរ​ឡើង​វិញ​ជាសាកល៕”




អត្ថបទបន្ទាប់


បុរី ប៉េង ហួត សម្ពោធ​គម្រោង​អាជីវកម្ម​ថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ៉ាយ ជាមួយនឹង​ឱកាស​ចំណេញ ១៥% ភ្លាមៗ មិន​ធ្លាប់​មាន​ពី​មុន​មក

ព័ត៌មាន
នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បុរី ប៉េង ហួត បានប្រារព្ធពីធីសម្ពោធជាផ្លូវការ គម្រោងអាជីវកម្មថ្មី ដឹស្តាផ្លាទីនីម អេកូ សាន់រ…

រដ្ឋាភិបាលវៀតណាម ពិចារណាពន្យារពេលយកពន្ធ ៥ខែ ចំពោះអាជីវកម្មប៉ះពាល់ដោយ Covid-19

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងពិចារណា ក្នុងការពន្យារពេលយកពន្ធ រយៈពេល ៥ខែ ចំពោះអាជីវកម្មទាំងឡាយណា ដែលរងផលប៉ះពាល់ ដោយបញ្ហាមេរោគ Covid-19 ខណៈ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ