Advertisement
Advertisement
តម្រូវការ​ជើងហោះហើរអន្តរជាតិ

ការស្រាវជ្រាវ៖ ឆ្នាំ ២០២០នេះ តម្រូវការជើងហោះហើរអន្តរជាតិ នឹងធ្លាក់ចុះរហូតដល់ទៅ ៨០%


នៅក្នុងឆ្នាំ ២០២០នេះ តម្រូវការប្រើប្រាស់ជើងហោះហើរអន្តរជាតិ អាចនឹងធ្លាក់ចុះរហូតដល់ទៅ ៨០% ពោលគឺមានការប្រើប្រាស់ជើងហោះហើរ ត្រឹមតែ ៣១១លានជើងប៉ុណ្ណោះ ថយចុះពី ១,៤ ពាន់លានជើង ធៀបនឹងកាលពីឆ្នាំ ២០១៩កន្លងទៅនេះ។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវរបស់ ស្ថាប័ន Euromonitor International ចេញផ្សាយនៅក្នុងថ្ងៃនេះ។
វិបត្តិកូវីដ-១៩៖ វៀតណាម លែងបើកក្រុមហ៊ុនអាកាសចរណ៍ថ្មីៗហើយ តែផ្ដោតលើការសង្គ្រោះវិស័យអាកាសចរណ៍វិញ(រូបភាព Hanoi Time)
ដោយ
Advertisement

ស្ថាប័នអន្តរជាតិ​មួយនេះ បានធ្វើ​ការព្យាករ​ទៀតថា បើសិនជា​វិបត្តិកូវីដ១៩ បន្តប៉ះពាល់​ធ្ងន់ធ្ងរដល់ សេដ្ឋកិច្ច​សកលលោក​ទៀតនោះ ការធ្លាក់​ចុះនូវ ចំនួន​ជើង​ហោះហើរនេះ នឹងបន្ត​រហូតដល់ឆ្នាំ ២០២៣ខាងមុខ ទើបអាច​ត្រលប់​មក​កម្រិត​ប្រក្រតីវិញ ហើយក្នុងករណី មានរលកទី ២ វាយប្រហារ​បន្ថែម នោះតម្រូវការ​ជើងហោះហើរ នឹងធ្លាក់ចុះមកត្រឹម ២៣២លាន​ជើង នៅក្នុងឆ្នាំ ២០២១ខាងមុខ។

ការព្យាករនេះ ផ្អែកទៅលើការ​សន្និដ្ឋានថា ការរក្សា​គម្លាត​សង្គមនៅតាម​បណ្តាប្រទេសនីមួយៗ នឹងនៅតែបន្ត​ក្នុងរយៈពេលយូរ ដោយសារតែបញ្ហា​មេរោគឆ្លង កាន់តែ​អូសបន្លាយ ដែលធ្វើឲ្យ សេដ្ឋកិច្ច​សកលលោក ធ្លាក់ចុះ​ចន្លោះពី ៨% ដល់ ១១%។

ប្រធានផ្នែកស្រាវជ្រាវអំពី ការធ្វើដំណើរ​នៃស្ថាប័ន ​Euromonitor​ បានបញ្ជាក់ថា បើទោះបីជា នៅក្នុង​សេណារីយ៉ូ​ល្អបំផុត វិស័យទេសចរណ៍ ក៏មានការ​ធ្លាក់ចុះ ២៣% ដែរ នៅក្នុងឆ្នាំនេះ ហើយត្រូវរង់​ចាំ​រហូត​ដល់ឆ្នាំ ២០២២ ទើបអាច​ប្រសើរ​ឡើង​វិញបាន ព្រោះវា​ទាក់ទង​ទៅនឹង ការវិវត្តន៍​ខ្លួន​នៃមេរោគ​កូវីដ-១៩ ដែលបណ្តាល​ឲ្យមានការបាត់បង់​ជីវិត​មនុស្ស, ការរក្សាគម្លាត​សង្គម និងផលប៉ះពាល់​ដល់​សេដ្ឋកិច្ចសកល។

គួរជម្រាបដែរថា បើតាមការស្ទង់​មតិរបស់ ស្ថាប័នអន្តរជាតិ​មួយនេះ​ដែលបានធ្វើឡើង​កាលពីខែ​ឧសភា កន្លងទៅ នៅក្នុងប្រទេស​ចំនួន ៩ បានរកឃើញថា ៤០% នៃអ្នកចូល​រួមការ​ស្ទង់មតិ បានបញ្ជាក់ថា ពួកគេ ពុំមានគម្រោង​ធ្វើដំណើរ​នោះទេ ក្នុងរយៈពេល ១៨ខែ​ខាងមុខ បើទោះបី​ជាវិបត្តិ​កូវីដ-១៩ បានថមថយ ហើយការ​ហោះហើរ ត្រូវបាន​អនុញ្ញាត​វិញក៏ដោយ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាល​ខេត្ត​កំពង់ចាម៖ ការបាក់​ច្រាំង​ទន្លេ​ឈាន​ដល់​ចំណុច"​បន្ទាត់​ក្រហម"​ដែល​ត្រូវ​តែ​​ដោះស្រាយ

ព័ត៌មាន
លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០នេះ ថា​ ការបាក់ច្រាំង​ទន្លេ​មេគង្គ​នៅ​ខេត្ត...

ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុងលឿនហួសការស្មាន

ព័ត៌មាន
អ្នកជំនាញនៃក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា ល្បឿននៃការអភិវឌ្ឍនៅតំបន់ជុំវិញផ្លូវក្រវាត់ក្រុង គឺលឿនហួសការស្មាន ពីតំបន់ដែលមានតែវ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ