Factory Phnom Penh សម្ពោធ​ Retail Street

Urban Village សម្ពោធ​បើក​ទីធ្លា​​លក់​ទំនិញ​ "Retail Street" នៅមជ្ឈមណ្ឌល​ Factory Phnom Penh


គម្រោងខុនដូទំនើប Urban Village បានបើកសម្ពោធទីធ្លាហាងលក់ទំនិញដែលមានឈ្មោះ “Retail Street” របស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ជាមួយពិធីជប់លៀងបែបប្រទេសអេស្ប៉ាញ។
គម្រោងខុនដូទំនើប Urban Village នាំយកពិធីជប់លៀងបែបអេស្ប៉ាញ "Street Fiesta" ដ៏ល្បីបំផុតនៅលើពិភពលោកមកកម្ពុជា
ដោយ

មនុស្សរាប់រយនាក់មានគ្រប់វ័យទាំងជនជាតិខ្មែរ និងជនជាតិបរទេសរស់នៅក្នុងប្រទេសកម្ពុជាបានចូលរួម ក្នុងកម្មវិធីជប់លៀងមានឈ្មោះថា “Street Fiesta”នេះកាលពីល្ងាចថ្ងៃសោរ៍សប្ដាហ៍មុនដែលកម្មវិធីនេះត្រូវបានរៀបចំដោយ គម្រោងខុនដូ Urban Village និង មជ្ឈមណ្ឌល Factory Phnom Penh ក្នុងគោលបំណងដើម្បីអបអរសារទរទៅដល់ការដាក់សម្ពោធជាផ្លូវការ នៃទីធ្លាហាងទំនិញ Retail Street នៅក្នុងសហគមន៍គម្រោងខុនដូ Urban Village។ 

ពាក្យ Fiesta គឺជាពាក្យក្នុងភាសាអេស្ប៉ាញ។ សម្រាប់ប្រទេសអេស្ប៉ាញ និងប្រទេសផ្សេងៗទៀតដែលប្រើប្រាស់ ភាសាអេស្ប៉ាញជាភាសាផ្លូវការជាពិសេសតំបន់អាមេរិចឡាទីន ពាក្យ Fiesta មានន័យថាគឺជាការប្រារព្ធពិធីជប់លៀង ជាសាធារណៈដោយមានសកម្មភាពកម្សាន្ដផ្សេងៗគ្នាជាច្រើន។ ជារៀងរាល់ឆ្នាំពិធីជប់លៀងបែបសាធារណៈនេះ បានទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់ទាំងប្រជាជនក្នុងស្រុក និងភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីជុំវិញពិភព លោកដើម្បីរីករាយកម្សាន្ដជាមួយគ្នា ហើយ ក្នុងពេលជាមួយគ្នានោះពួកគេអាចរៀនសូត្រពីវប្បធម៌ផ្សេងៗគ្នាផងដែរ។ 

Urban Village សម្ពោធ​បើក​ទីធ្លា​​លក់​ទំនិញ​ "Retail Street" នៅមជ្ឈមណ្ឌល​ Factory Phnom Penh

ទីធ្លាហាងទំនិញ Retail Street មានទីតាំងនៅក្នុងមជ្ឈមណ្ឌល Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃ ប្រឌិតធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទីធ្លាហាងទំនិញ Retail Street ស្ថិតនៅជាប់ជាមួយគម្រោងខុនដូ Urban Village ហើយនៅទីនេះផ្ទាល់មាន ហាងលក់ទំនិញ  អាជីវកម្ម និង បរិក្ខារផ្សេងៗជាច្រើន ដូចជា ហាងលក់សម្ភារកីឡា  ហាងច្នៃម៉ូតសំលៀកបំពាក់ ហាងលក់គ្រឿងសង្ហារិម កន្លែងផលិតស្រាបៀររសជាតិដើមអាឡឺម៉ង់  កន្លែងលោតលេងដំបូងគេ នៅកម្ពុជា និងហាងជាច្រើនផ្សេងទៀត។ 

ទិដ្ឋភាព​នៃ​ពិធី​ជប់លៀង​កាលពីចុងសប្ដាហ៍ សម្ពោធ​បើក​ Retail Street នៅ​ Factory Phnom Penh។

នៅពេលសួរថាហេតុអ្វីបានជារៀបចំពិធីជប់លៀងបែបអេស្ប៉ាញនេះ លោកស្រី Catherine Chan ដែលជាស្ថាបនិក និង នាយក​ប្រតិបត្តិនៃគម្រោង Urban Village បានមានប្រសាសន៍ថា “គម្រោង Urban Village គឺជាសហគមន៍អន្តរជាតិមួយដែលមានភាពរស់រវើកបំផុត។ យើងខិតខំប្រឹងប្រែងនាំយកការ ប្រារព្ធពិធីជប់លៀងពេញនិយម និងសកម្មភាពល្បីៗមកពីជុំវិញពិភពលោកសម្រាប់ឲ្យសមាជិកនៅក្នុងសហគមន៍​របស់យើងទាំងក្នុងគម្រោង Urban Village និង Factory Phnom Penh បានរីករាយ និងទទួលបានបទពិសោធន៍ថ្មីៗ។ នេះគឺជាឱកាសដ៏ល្អមួយ។ ខណៈពេលដែលយើងស្វាគមន៍ការដាក់ឲ្យដំណើរការជាផ្លូវការនៃទីធា្លហាងលក់ទំនិញ Retail Street នៅក្នុងសហគមន៍របស់យើង ក្នុងពេលជាមួយគ្នានេះយើងទាំងអស់គ្នាអាចមានពេលវេលារីករាយជាមួយគ្នា និងទទួលបាន បទពិសោធន៍ថ្មីជាមួយវប្បធម៌ផ្សេងៗ" ។

Urban Village សម្ពោធ​បើក​ទីធ្លា​​លក់​ទំនិញ​ "Retail Street" នៅមជ្ឈមណ្ឌល​ Factory Phnom Penh

“នៅក្នុងសហគមន៍គម្រោងខុនដូ Urban Village យើងផ្តោតសំខាន់ទៅលើជំនាន់ក្រោយនៃប្រជាជនកម្ពុជាវ័យក្មេង។ យើង កំពុងប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងសហគមន៍មួយដែលពួកគេទាំងអស់អាចធំធាត់ឡើងជាមួយបទពិសោធន៍អន្ដរជាតិ។ ដូច្នេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកគេក្នុងការទទួលបានបទពិសោធន៍ថ្មីៗ និង រៀនសូត្រអំពីវប្បធម៌ផ្សេងៗ ចាប់តាំងពីពេលដែលពួកគេមានវ័យក្មេង” លោកស្រី Catherine បានបញ្ជាក់បន្ថែម។ 

លោកស្រី Catherine Chan បានបន្ដទៀតថា “យើងបានរចនាគម្រោងខុនដូ Urban Village ជាមួយការគិតគូវខ្ពស់អំពីផល ប្រយោជន៍ និងបទពិសោធន៍របស់អ្នករស់នៅក្នុងគម្រោងរបស់យើង។ ដូច្នេះការដាក់ឲ្យដំណើរការទីធ្លាហាងលក់ទំនិញនេះគឺ ពិតជាសំខាន់ខ្លាំងណាស់សម្រាប់យើង ដោយសារយើងចង់ធ្វើឲ្យប្រាកដថាអ្នករស់នៅទីនេះអាចរកទិញ និង ទទួលបានសេវាកម្ម ផ្សេងៗសម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេពីក្នុងសហគមន៍នេះផ្ទាល់។“

ទិដ្ឋភាព​នៃ​ពិធី​ជប់លៀង​កាលពីចុងសប្ដាហ៍ សម្ពោធ​បើក​ Retail Street នៅ​ Factory Phnom Penh។

អ្នកដែលបានមកចូលរួមនៅក្នុងកម្មវិធី Street Fiesta ជាពិសេសក្រុមគ្រួសារដែលមានកូនតូចៗបានចំណាយពេលវេលាចុង សបា្ដហ៍ដ៏រីករាយរបស់ពួកគេជាមួយសកម្មភាពកម្សាន្ដ និង ការសម្ដែងផ្សេងៗដែលត្រូវបានរៀបចំឡើងសម្រាប់ទាំងមនុស្សធំ និង កុមារ។ សកម្មភាពកម្សាន្ដ និងការសម្ដែងទាំងនោះរួមមាន៖ ការរាំរបាំជូនពររបស់ខ្មែរ  ការគូរមុខ  ការគូររូបផ្ទាល់  ការម្ដែងសៀក  ការដើរបង្ហាញម៉ូត  ប្រាសាទខ្យល់សម្រាប់ក្មេងៗលោតលេង  ការបោះកង សិល្បៈគូររូបលម្អលើរាងកាយ ជាលក្ខណៈបណ្ដោះអាសន្ន  ស្ដង់ថតរូប  ការលេងគប់ប៉េងប៉ោង  ការលេងល្បែងកម្សាន្ដផ្សេងៗ  ការលេងជាមួយសត្វចិញ្ចឹម និង ការប្រគំ​តន្ត្រី​ផ្ទាល់ផងដែរ៕  




អត្ថបទបន្ទាប់


ទីបំផុត រកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ៣នាក់ទៀត ដែលបានឆ្លងពីរដ្ឋមន្ត្រីការបរទេសហុងគ្រី

ព័ត៌មាន
ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសនៅមុខនេះបន្តិចថា បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ទៀតហើយ​ ដែលជាអ្នកបានប៉ះពាល់ជាមួយនឹងរ…

អាមេរិកថា «ខកចិត្ត» ក្រោយពេលអឺរ៉ុបសម្រេចដំឡើងពន្ធលើមុខទំនិញរបស់ខ្លួនតម្លៃ៤ពាន់លានដុល្លារ

ព័ត៌មាន
តំណាងពាណិជ្ជកម្មអាមេរិក គឺលោក រ៉ូប៊ឺត ឡាយធីហ្សឺ នាពេលថ្មីៗនេះ បានបង្ហាញពីការខកចិត្តជាខ្លាំង ចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ដែលនឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ