Advertisement
Advertisement
ចំណូលពីរមណីដ្ឋានអង្គរ

ចំណូលរមណីដ្ឋានអង្គរធ្លាក់ចុះ ៦៧% មកនៅត្រឹម ១៨លានដុល្លារប៉ុណ្ណោះ នៅពាក់កណ្ដាលឆ្នាំ២០២០


សេចក្ដីប្រកាសរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីដ្ឋានអង្គរនៅ៦ខែដើមឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំទឹកប្រាក់១៨លានដុល្លារអាមេរិកប៉ុណ្ណោះ គឺមានការធ្លាក់ចុះដល់ទៅ ៦៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ បញ្ហាចំណូលធ្លាក់ចុះនេះ គឺត្រូវបានគេមើលឃើញថា គឺដោយសារតែឥទ្ធិពលនៃវិបត្តិមេរោគរាតត្បាតសកលកូវីដ-១៩។
ទេសចរណ៍​ដើរ​កម្សាន្ត​នៅ​មុខប្រាង្គ​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប ព្រះរាជាណាចក្រ​កម្ពុជា។
ដោយ
Advertisement

នៅក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់ គ្រឹះស្ថានអង្គរ បានគូសបញ្ជាក់ថា នៅក្នុងឆមាសទី ១នេះ សំបុត្រលក់ទៅ​ឲ្យភ្ញៀវទេសចរ​បរទេស មានជិត ៤សែនសំបុត្រ ធ្លាក់ចុះប្រមាណ ៦៨% ធៀបនឹង​ពេលដូចគ្នា​កាលពីឆ្នាំមុន ហើយក្នុងនោះ​ទឹកប្រាក់ជាង ៧សែនដុល្លារ នឹងត្រូវបរិច្ចាគជូន មន្ទីរពេទ្យ​គន្ធបុប្ផា។

អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍នោះគឺ​ក្នុងរយៈពេល ៣ខែដំបូង ប្រាក់ចំណូល​ពីការ​លក់សំបុត្រ សម្រេចបា​ន​ជាង ១៧,៩ លាន​ដុល្លារអាមេរិក​ទៅហើយ ប៉ុន្ដែ ក្នុងរយៈពេល ៣ខែចុងក្រោយ​នេះវិញ​ពោលគឺ​គិតចាប់​ពីខែមេសា ដល់ខែមិថុនា ការលក់សំបុត្រ សម្រេចបាន​ក្នុង​ចំនួន​តិចបំផុត ដែលធ្វើឲ្យតួលេខ​បន្តធ្លាក់​ចុះជា​បន្តបន្ទាប់។

គួរជម្រាបដែរថា មិនមែន​មានតែ វិស័យ​ទេសចរណ៍​នៅកម្ពុជា ប៉ុណ្ណោះទេ ដែលរងគ្រោះ​ដោយសារ​មេរោគកូវីដ-១៩នោះ ប៉ុន្ដែ​បើយើង​ក្រឡេក​ទៅមើល​វិស័យ​ទេសចរណ៍​នៅទូទាំង​សកលលោក សុទ្ធតែត្រូវរង​គ្រោះដូចគ្នា ហើយបើតាម​ការសិក្សា​មួយរបស់ អង្គការសហប្រជាជាតិ បានបង្ហាញថា វិស័យទេសចរណ៍​របស់ពិភពលោក អាចនឹងខាតបង់​ប្រាក់ចំណូល​រហូតដល់ទៅ ៣.៣ទ្រីលានដុល្លារ​អាមេរិក ដោយសារតែវិបត្តិជម្ងឺរាតត្បាតនេះ៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ សប្ដាហ៍ចុងក្រោយនេះ សកម្មភាពដឹកជញ្ជូនទំនិញចាប់ផ្តើមមានសញ្ញាងើបឡើងវិញបន្តិចហើយ!

ព័ត៌មាន
តាំងពីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មក បានធ្វើឲ្យសកម្មភាពដឹកជញ្ជូនទំនិញនៅកម្ពុជាមានការថយចុះជាបន្ដបន្ទាប់ ពិសេសនៅតាមច្រកព្រំដែនកម្ពុជា ...

អភិបាល​ខេត្ត​កំពង់ចាម៖ ការបាក់​ច្រាំង​ទន្លេ​ឈាន​ដល់​ចំណុច"​បន្ទាត់​ក្រហម"​ដែល​ត្រូវ​តែ​​ដោះស្រាយ

ព័ត៌មាន
លោក អ៊ុន ចាន់ដា អភិបាល​ខេត្ត​កំពង់ចាម បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២ ខែកក្កដា ឆ្នាំ២០២០នេះ ថា​ ការបាក់ច្រាំង​ទន្លេ​មេគង្គ​នៅ​ខេត្ត...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ