ការផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រួសារក្រីក្រ

សម្តេច ហ៊ុន សែន៖ រដ្ឋនឹងចំណាយប្រមាណ ២៥លានដុល្លារក្នុងមួយខែ ដើម្បីឧបត្ថម្ភដល់ពលរដ្ឋជាង៦០ម៉ឺនគ្រួសារនាពេលខាងមុខនេះ


បើគ្មានអ្វីប្រែប្រួលទេ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នាពេលខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន នឹងធ្វើការចែកប្រាក់ឧបត្ថម្ភដល់គ្រួសារពលរដ្ឋក្រីក្រជាង៦០ម៉ឺនគ្រួសារ ដែលរង ផលប៉ះ​ពាល់​ពីកូវីដ១៩​។សម្តេចបានប្រកាសបែបនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា (រូបភាព ផេកសម្តេចហ៊ុនសែន)

សម្តេច​បាន​បន្ត​ថា នា​ពេល​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​នឹង​ចំណាយ​ប្រមាណ​២៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ​ជាង​៦០​ម៉ឺន​គ្រួសារ​នោះ បើ​ទោះជា​ចំណូល​ប្រចាំខែ​របស់​រដ្ឋ​ធ្លាក់​ចុះ​បន្តិច​ក្តី​។

កាលពី​ពេល​ថ្មី​នេះ ឯកឧត្តម មាស សុខ​សេន​សាន អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស​ថា ខាង​ក្រសួង​សេដ្ឋកិច្ច​បាន​ត្រៀម​ថវិកា​រួច​ជា​ស្រេច​ហើយ ដើម្បី​អនុវត្ត​ទៅ​តាម​វិធានការ​ដែល​រាជរដ្ឋា ភិបាល​បាន​ដាក់​ចេញ​។ គួរ​បញ្ជាក់​ថា ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ដល់​ពលរដ្ឋ​ខ្វះខាត នឹង​ត្រូវ​ដក​ចេញពី​ក្នុង​កញ្ចប់​ថវិកា​៨០០​លាន សម្រាប់​ដោះស្រាយ​ក្នុង​អំឡុង​កូ​វី​ដ​១៩​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាមធ្លាក់ចុះ ការនាំចេញបន្លែ និងផ្លែឈើជាង ១៤% មកនៅត្រឹមទឹកប្រាក់ ១,៥ពាន់លានដុល្លារ នៅពាក់កណ្ដាលឆ្នាំនេះ

ព័ត៌មាន
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា ការនាំចេញបន្លែ និងផ្លែឈើវៀតណាមនៅរយៈពេល៦ខែដំបូងនៅឆ្នាំ២០២០នេះ សម្រេចបានក្នុងទំហំទឹកប្រ…

សម្តេច៖ កម្ពុជាសល់សាច់លុយសុទ្ធជាង៣៥០០លានដុល្លារ និងមិនទាន់បានប្រើប្រាស់ថវិកាជាតិសូម្បី១សេន នៅក្នុងអំឡុងពេលកូវីដ១៩នេះ

ព័ត៌មាន
នៅក្នុងឱកាសដែលអញ្ជើញពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះថ្មី នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ