ចរាចរណ៍ប្រាក់រៀល

គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុ បញ្ចេញសាច់ប្រាក់រៀលលើសផែនការក្នុងទីផ្សារ


គ្រឹះស្ថានធនាគារ និង មីក្រូហិរញ្ញវត្ថុនៅកម្ពុជាភាគច្រើនបានបង្ហាញពីកំណើននៃការ បញ្ចេញសាច់ប្រាក់រៀលនៅក្នុងទីផ្សារមានការកើនឡើងលើសផែនការដែលធនាគារជាតិតម្រូវឲ្យយ៉ាងហោចណាស់ ១០ភាគរយនៃទំហំកម្ចីសរុប។
លោកបណ្ឌិត អ៊ិន ចាន់នី ប្រធានសមាគមធនាគារនៅកម្ពុជា និង ជាប្រធានអគ្គនាយកប្រតិបត្តិធនាគារអេស៊ីលីដា
ដោយ

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅកម្ពុជា និង ជាប្រធាន​អគ្គនាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា បានលើក​ឡើងថា មកដល់​ឆ្នាំ ២០១៩នេះ ធនាគារ​អេស៊ីលីដា​បានផ្តល់​កម្ចីជា​ប្រាក់រៀល​ទៅឲ្យ​អតិថិជន​ខ្ពស់ជាង​ប្រកាស​របស់​ធនាគារ​កណ្តាល ខណៈប្រាក់​កម្ចី​ដែលផ្តល់​ឲ្យស្រប​តាមចំណូល​អាជីវកម្ម​ជាប្រាក់រៀល​របស់​អតិថិជន និងការកើន​ឡើង​នៃការពង្រីក​ការិយាល័យ​បន្ថែម និងជាងនេះ​ទៀត គឺការរក្សា​បានកំណើន​សេដ្ឋកិច្ច​មានស្ថិរភាព​ល្អក្នុង​រយៈពេល២០ឆ្នាំ​ចុងក្រោយនេះ និងការរក្សា​បាននូវ បំរែបំរួល​គម្លាតថ្លៃ​រវាងប្រាក់​ដុល្លារ​មិនធំ​ជាង ១,៥ ភាគរឡើយ​ក្នុងរយៈពេល ១០ឆ្នាំ។

លោកបណ្ឌិត អ៊ិន ចាន់នី បានបញ្ជាក់​ទៀតថា នៅឆ្នាំបន្តបន្ទាប់​និន្នការ​នៃការប្រើប្រាស់​ប្រាក់រៀល​នឹងនៅតែ​កើនឡើង​ទៀត។

ចំណែក​ លោក គា បុរាណ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និងជាអគ្គនាយក​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ អេ អឹម ខេ បានចាត់​ទុកការ​បញ្ចេញ​ប្រាក់រៀល​ទៅក្នុង​ទីផ្សារ​គឺមានសារ​សំខាន់​ក្នុងការចូល​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច ដែលជា​លទ្ធផល​ អេអឹមខេ មានផល​បត្រឥណទាន​រហូតដល់ ៧០ភាគរយ និងប្រាក់បញ្ញើ​សន្សំ ៦០ភាគរយ និងការទូទាត់​ផ្សេងៗទៀត​ជាប្រាក់រៀល​មាន​រហូត ៩០ភាគរយផងដែរ។

លោក ដុស ឌីន អគ្គនាយក​គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុ​អម្រឹត បានគូស​បញ្ជាក់​ផងដែរថា គ្រឹះស្ថាន​​លោកពិតជា​គាំទ្រសម្រាប់​ការដាក់​ឲ្យប្រើប្រាស់​ប្រាក់​រៀល ដោយតាំងពី​ដំបូងឡើយ​នៅក្នុង​បញ្ជីការគណនេយ្យ​គ្រឹះស្ថាន​លោក បានកត់ត្រា​ជាប្រាក់រៀល ការផ្តល់កម្ចី​ក៏ជាប្រាក់​រៀល និងបាន​បើកប្រាក់ខែ​ដល់បុគ្គលិក​ក៏ជាប្រាក់រៀលដែរ។

ជាមួយគ្នានេះដែរ លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រកាត់ដេរ​នៅកម្ពុជា​បានឲ្យ​ដឹងថា ស្ថិតក្នុង​កំឡុងពេលនេះ សមាគមរោង​ចក្រកាត់ដេរ បានបង្ហាញ​ពីជំហរថា នឹងព្យាយាម​ពន្យល់​ដល់កម្មករ កម្មារនី អំពី​អត្ថប្រយោជន៍​នៃការប្រើប្រាស់​ប្រាក់រៀល​នេះផងដែរ ព្រោះបច្ចុប្បន្ន​ប្រជាពលរដ្ឋ​កម្ពុជា​ធ្វើការនៅ​ក្នុងឧស្សាហកម្ម​រោងចក្រ កាត់ដេរ មាន​ប្រមាណ ៧៤ម៉ឺននាក់ កំពុង​បើកប្រាក់ខែ​ជាប្រាក់ដុល្លារ​នៅឡើយ ដែលមាន​ទំហំ ២.៨០០ លាន​ដុល្លារ​អាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ជំនួញ​កម្ពុជា-ថៃ សម្រេច​បាន​​ជាង ៨៥០​លាន​ដុល្លារ ក្នុង​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៩

ព័ត៌មាន
ទំហំ​ពាណិជ្ជកម្ម​រវាង​ កម្ពុជា​ និង​ ថៃ​ នៅក្នុង​រយៈពេល​ ២ខែ​ដំបូង​ ឆ្នាំ​ ២០១៩នេះ​ សម្រេច​បាន​ទឹកប្រាក់​សរុប​ប្រមាណ​ ៨៥០លាន​ដុល្លារ​…

ទីបំផុត! អ្នកឧកញ៉ា គិត ម៉េង ត្រូវ​បាន​សម្ដេច​​ដក​សិទ្ធិ​ធ្វើ​អាជីវកម្ម​ផ្លូវ​ដែក!

ព័ត៌មាន
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៩ មីនា នេះ បានប្រកាសជាសាធារណៈថា ដកហូត​សិទ្ធិធ្វើអាជីវកម្មផ្លូវដែករបស់កម្ពុជា ពីក្រុមហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ