ពានរង្វាន់​ពលរដ្ឋគំរូ​

"ពលរដ្ឋគំរូរបស់កម្ពុជា" នឹង​ឈ្នះ​ពាន​រង្វាន់​ជា​ទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ


យុទ្ធនាការ​ស្វែងរក​ពលរដ្ឋគំរូ​របស់​កម្ពុជា កំពុង​ធ្វើ​ឡើង ហើយ​អ្នក​ដែល​នឹង​ត្រូវ​បាន​ជ្រើសតាំង​នឹង​ឈ្នះ​រង្វាន់​ធំ​ដែល​មាន​ទឹក​ប្រាក់ចំនួន ១​ម៉ឺន​ដុល្លារ។ នេះ​បើតាម​ការប្រកាស​របស់​ក្រុមហ៊ុន Smart Axiata នៅថ្ងៃទី១៧ ខែធ្នូ នេះ ។
"ពលរដ្ឋគំរូរបស់កម្ពុជា" នឹង​ឈ្នះ​ពាន​រង្វាន់​ជា​ទឹក​ប្រាក់​ ១​ម៉ឺន​ដុល្លារ
ដោយ

ក្នុងរយៈពេលបួនខែខាងមុខ ក្រុមហ៊ុន Smart Axiata មានបំណងស្វែងរកពលរដ្ឋកម្ពុជាដែលបានធ្វើសកម្មភាពល្អៗក្នុងការជួយ ប្រទេសជាតិ អ្នកជិតខាង និង សហគមន៍របស់ខ្លួន ។ កម្មវិធីដែលមានឈ្មោះថា ពានរង្វាន់ពលរដ្ឋគំរូ Smart គឺជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន Smart Axiata។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  មានគោលបំណងលើកស្ទួយសាមគ្គីភាពរវាងប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅទូទាំងប្រទេស។យុទ្ធនាការនេះក៏មានវីដេអូដ៏គួរឲ្យរំជួលចិត្តមួយក៏នឹងមានបទចម្រៀងមួយផងដែរ ដែលត្រូវបានបង្កើតឡើងយ៉ាងពិសេស ដោយមានការចូលរួមរបស់អ្នកចំរៀងលើ Pleng by Smart App សកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗទៀត និងយុទ្ធនាការពលរដ្ឋគំរូ ដែលផ្តោតលើការស្វែងរកប្រជាពលរដ្ឋកម្ពុជាដែលមានទឹកចិត្តល្អប្រពៃ។

លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «ខណៈពេលដែលប្រទេសកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើន យើងពីក្រុមហ៊ុន Smart ចង់រំឭកប្រជាជនកម្ពុជាថា ការរួបរួមគ្នា និងសាមគ្គីភាព គឺជាគន្លឹះនៃការយកឈ្នះឧបសគ្គនៅថ្ងៃនេះ។ ដើម្បីលើកទឹកចិត្តឱ្យមានការរួបរួមគ្នានិងសាមគ្គីភាពនេះ យើងបានបង្កើតពានរង្វាន់ពលរដ្ឋគំរូ Smart ដើម្បីស្វែងរកពលរដ្ឋគំរូរបស់កម្ពុជា»។

ក្រុមហ៊ុន Smart Axiata សូមអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជ្រើសតាំងអ្នកដែលបានធ្វើអំពើល្អៗជាច្រើនសម្រាប់មិត្តភក្តិ និងអ្នកជិតខាងរបស់ពួកគេ ព្រមទាំងសម្រាប់ប្រជាពលរដ្ឋកម្ពុជាផ្សេងទៀត។

លោក Thomas បានថ្លែងទៀតថា៖ «នៅក្រុមហ៊ុន Smart Axiata យើងតែងតែមានការភ្ញាក់ផ្អើលចំពោះទឹកចិត្តសប្បុរស និងអំពើល្អរបស់ប្រជាពលរដ្ឋកម្ពុជា។ ហេតុដូចនេះហើយបានជាយើងចង់បង្ហាញ និងលើកកម្ពស់អ្នកទាំងអស់នេះ ដើម្បីជួយឱ្យយើងទាំងអស់គ្នាជម្នះបាននូវបញ្ហាប្រឈម ដែលយើងអាចជួបប្រទះរួមគ្នា”។

ក្នុងនាមជាអ្នករៀបចំកម្មវិធីពានរង្វាន់នេះ ក្រុមហ៊ុន Smart Axiata រំពឹងថា ប្រជាពលរដ្ឋកម្ពុជារាប់ពាន់នាក់នឹងជ្រើសតាំងអ្នកណាម្នាក់ដែលបានធ្វើអំពើល្អ ដែលការជ្រើសតាំងនេះអាចធ្វើឡើងតាមរយៈគេហទំព័រ https://bit.ly/3lZwpVl

អ្នកជ្រើសតាំងត្រូវបានអនុញ្ញាតឱ្យជ្រើសតាំងតែមនុស្សម្នាក់ប៉ុណ្ណោះ។ ហើយការជ្រើសតាំងត្រូវផ្តល់ព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកដែលត្រូវបានជ្រើសតាំង ព្រមទាំងការពិពណ៌នាដោយសង្ខេបអំពីអំពើល្អ ដែលជួយឱ្យបុគ្គលរូបនោះត្រូវបានជ្រើសតាំង។ 

អ្នកជ្រើសតាំងក៏ត្រូវបានស្នើសុំឱ្យផ្តល់រូបថតឌីជីថល ឬវីដេអូទៅតាមជម្រើសរបស់ពួកគេផងដែរ។ អ្នកដែលត្រូវបានជ្រើសតាំងសាកសមបំផុត នឹងត្រូវបានទាក់ទងដោយអ្នករៀបចំកម្មវិធី ដើម្បីស្វែងរកព័ត៌មានបន្ថែមអំពីសាវតារបស់ពួកគេ ព្រមទាំងអំពើល្អដែលជួយឱ្យពួកគេត្រូវបានជ្រើសតាំង។ ក្រោយមក អ្នករៀបកម្មវិធី នឹងចេញផ្សាយព័ត៌មានលម្អិតរបស់អ្នកត្រូវបានជ្រើសតាំងនោះ។ រាល់ការផ្សាយគឺជាឆន្ទានុសិទ្ធិរបស់អ្នករៀបចំកម្មវិធី។

អ្នករបៀបចំកម្មវិធី គ្រោងនឹងជ្រើសរើសបេក្ខជនត្រឹមតែ ១០នាក់ប៉ុណ្ណោះ ដែលពួកគេនឹងមានវត្តមាននៅក្នុងពិធីប្រគល់ពានរង្វាន់។ ជ័យលាភីពលរដ្ឋល្អនឹង ត្រូវបានជ្រើសរើសដោយគណៈកម្មការមួយដែលមានសមាសភាពបីរូប។ ឈ្មោះរបស់គណៈកម្មការនឹងត្រូវបានប្រកាសនៅដើមឆ្នាំ២០២១។

គំនិតផ្តួចផ្តើមការនៃពានរង្វាន់ពលរដ្ឋគំរូនេះ គឺមានបំណងបង្ហាញឱ្យឃើញនូវអំពើចេះជួយយកអាសារគ្នារបស់ប្រជាពលរដ្ឋកម្ពុជានៅក្នុងការប្រាស្រ័យទាក់ទងជាមួយមិត្តភក្តិ អ្នកជិតខាង និងអ្នកផ្សេងទៀតនៅក្នុងសហគមន៍របស់ពួកគេ។

លោក Thomas បានបន្ថែមថា៖ «នេះគឺជាយុទ្ធនាការមួយដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នាអាចចូលរួមបានសម្រាប់ជាប្រយោជន៍របស់ជនរួមជាតិនិងប្រទេសទាំងមូល។ ក្រុមហ៊ុន ស្មាតសូមអំពាវនាវប្រជាពលរដ្ឋកម្ពុជាទាំងអស់ឱ្យជួយគាំទ្រគំនិតនេះ និងចូលរួមក្នុងយុទ្ធនាការនេះអោយបានច្រើន»។

យុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា»  របស់ក្រុមហ៊ុន   Smart Axiata បានចាប់ផ្ដើមនៅថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ជាមួយនឹងការចេញផ្សាយវីដេអូ «ឆ្ពោះទៅមុខរួមគ្នា» ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ  www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ៕




អត្ថបទបន្ទាប់


សម្ដេចតេជោ​ផ្ញើ​លិខិត​អបអរ​សាទរ​ប្រធានាធិបតី​ទី៤៦របស់សហរដ្ឋ​អាមេរិក

ព័ត៌មាន
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាន​ផ្ញើ​លិខិត​អបអរ​សាទរ​ចំពោះ​ប្រធានាធិបតី​ជាប់​ឆ្នោតថ្មីរបស់​សហរដ្ឋ​អាមេរិក លោក ចូ បៃដិន…

ធនាគារអេស៊ីលីដា ទទួលបានការដំឡើងចំណាត់ថ្នាក់ SAPC ពីកម្រិត “bb-” ទៅកម្រិត “bb”

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា នៅថ្ងៃទី ១៦ ខែ ធ្នូឆ្នាំ២០២០ បានទទួលការដំឡើងចំណាត់ថ្នាក់ Stand-Alo…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ